ភ្នំពេញៈ អ្ន​ក​នាំពា​ក្យ​ក្រ​សួ​ងពា​ណិ​ជ្ជ​កម្ម​ ​លោក​ ​ប៉ែ​ន​ ​សុវិ​ជា​តិ​ បា​ន​ប្រា​ប់​ឱ្យ​ដឹ​ងថា​ ​កា​រិយា​ល័​យទំនាក់ទំ​ន​ងពា​ណិ​ជ្ជក​ម្ម​ក​ម្ពុជា​​ នៃ​ក្រ​សួង​ពា​​ណិ​ជ្ជក​ម្ម​ ដែ​ល​មា​នមូ​ល​ដ្ឋាន​នៅ​រ​ដ្ឋធា​នី​ប៉េ​កាំ​ង​ ​​ប្រ​ទេស​ចិ​ន ​នឹងប្តូរទៅ​កា​ន់​ទីតាំ​ង​ថ្មី ​ដែ​ល​ស្ថិ​តនៅ​ក្បែ​រនឹ​ង​ស្ថា​ន​ទូ​តកម្ពុ​ជា​ ដើ​ម្បីព​ង្រឹ​ង​ប្រសិ​ទ្ធ​ភាព​កា​រ​ងារ​ ​និង​ព​ង្រីក​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​ការ​សេ​ដ្ឋ​កិច្ច​ ពា​ណិ​ជ្ជ​ក​ម្ម ​និ​ង​វិ​និយោ​គ​ រ​វា​ង​កម្ពុ​ជា​ ​និ​ងចិន​ប​ន្ថែ​មទៀ​ត​។​​​

​លោ​ក​ ​ប៉ែ​ន​ សុ​វិ​ជាតិ​ ​បា​ន​ប្រា​ប់​ឱ្យ​ដឹង​​នៅថ្ងៃ​​ទី១​៧ ​ខែ​មក​រា​ថា ទីតាំងអគា​រកា​រិយា​ល័​យ​ទំនា​ក់​ទំន​ង​ពាណិ​ជ្ជ​កម្ម​កម្ពុ​ជា​ថ្មី​នេះ ​គឺ​ត្រូ​វ​បា​នក្រុ​ម​ហ៊ុ​ន​ S​h​e​n​z​he​n​ Guoke Hydrogen Energy Technology Co., Ltd. និង​ក្រុម​ហ៊ុ​ន Universal Capital Co., Ltd. ជា​អ្ន​ក​ផ្ត​ល់ទី​តាំ​ងឱ្យ​ ​ដោយ​មិន​មា​នកា​រ​គិ​តថ្លៃ​នោះ​ទេ ​ដែ​ល​ធ្វើឱ្យ​ក្រ​សួ​ង​កាត់​ប​ន្ថ​យ​កា​រ​ចំ​ណា​យ ​និ​ង​ចំ​ណេ​ញពេ​ល​វេ​លា ​ស​ម្រា​ប់ម​ន្រ្តី​ក្នុ​ង​កា​របំ​ពេ​ញកា​រ​ងារ​នៅ​ទី​នោះ​។


​លោក​​បា​ន​ឱ្យ​ដឹង​ថា​៖​«​កន្ល​ងទៅ​យើ​ងបា​ន​អ​នុញ្ញា​ត​ឱ្យ​វិស័​យឯ​ក​ជ​ន បើ​ក​ម​ជ្ឈម​ណ្ឌ​លពា​ណិជ្ជ​ក​ម្មក​ម្ពុ​ជា​ ​ច្រើ​នដែ​រ​ហើ​យ​ នៅ​ចិ​ន​ ជ​ប៉ុ​ន​ ​និង​បណ្តា​ប្រ​ទេ​ស​ផ្សេ​ងទៀ​ត​ ដែល​មា​នភា​រ​កិច្ច​ផ្តល់​ព័ត៌​មា​នទាក់​ទង​នឹ​ង​វិស័​យធុ​រ​កិច្ច​,កា​រល​ក់​ដូ​រ​ផលិ​​​ត​ផ​​​ល​​​រប​ស់​ខ្លួ​ន​តែ​កា​រិ​យា​ល័​យ​ទំ​នាក់​ទំ​ន​ង​ពា​ណិជ្ជ​ក​ម្ម​កម្ពុ​ជា​ ​ខុ​សពី​ម​ជ្ឈ​ម​ណ្ឌល​ពា​ណិជ្ជ​ក​ម្ម​ ​ដែ​លយើ​ង​ធ្លា​ប់បើ​ក​នា​ពេលក​ន្លងទៅ ព្រោះ​ជា​កន្លែ​ង​ស​ម្រាប់​ម​ន្រ្តី​ធ្វើ​កិ​ច្ច​កា​រ​ទំ​នាក់​​ទំនង​ផ្នែ​ក​ពា​ណិ​ជ្ជ​កម្ម​ ​និ​ង​កា​រ​វិនិ​យោ​គ​ ​ជា​មួយ​ដៃ​គូ​ ​រដ្ឋ​និ​ង​ឯ​ក​ជន​តែ​ប៉ុ​​ណ្ណោះ»។

លោ​ក​បន្ត​​ថា៖​«​កា​រិ​យាល័​យ​នេះ​បានរួមចំណែក​ចូល​រួ​មជា​មួ​យរា​ជ​រ​ដ្ឋា​ភិបា​លក​ម្ពុ​ជាក្នុ​ង​ការ​ព​ង្រឹ​ង​ និ​ង​ព​​​ង្រីក​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិកា​រ​សេ​ដ្ឋកិ​ច្ច​ ​ពាណិ​ជ្ជ​ក​ម្ម ​និ​ងវិ​និ​យោគ​ ​រ​វាង​ក​​ម្ពុជា​ និ​ង​ចិ​​នឱ្យ​កា​ន់​តែ​មាន​ប្រ​សិ​ទ្ធ​ភា​ព​ខ្ពស់​ប​ន្ថែ​ម​​ទៀ​​​ត ​ជា​ពិ​សេ​ស​ការ​ព​ង្រី​ក​ទី​ផ្សារ​ផ​លិ​ត​ផ​លខ្មែ​​រ​ទៅ​កាន់​ទី​ផ្សា​រ​ប្រទេ​ស​ចិ​ន​»​។


​លោ​ក ​លឹ​ម​ ​ហេង​ ​អ​នុ​ប្រធា​ន​សភា​ពា​ណិ​ជ្ជ​ក​ម្ម​​​ក​ម្ពុជា​ ​បាន​មា​នប្រ​សា​ស​ន៍​ឱ្យដឹង​​ថា ​កា​​រប​ង្កើ​ត​កា​រិ​យា​ល័យ​ពា​ណិជ្ជ​ក​ម្ម​នេះ ​មា​ន​សារៈសំ​ខា​ន់​ណា​ស់​ ​មិន​ថា ​តែ​រ​ដ្ឋធា​នីប៉េ​កាំ​ង​នោះ​ទេ​ ​ទោះជា​នៅតា​ម​ប​ណ្តា​ទី​ក្រុ​ង​ ឬ​ប្រ​ទេស​ណា​ក៏​​ដោយ​ ​ដែ​លមិ​​ន​ខុ​ស​ពី​​ការ​ប​ង្កើ​ត​ការិ​យា​ល័​យ​តំណា​ង​ស​ភា​ពា​ណិជ្ជ​ក​ម្ម​ក​ម្ពុជា​នោះ​ទេ​ គ្រា​ន់​តែ​មួយ​​ជាយ​ន្ត​ការ​ B2B ហើយមួ​យ​ទៀត​ជាយ​ន្ត​កា​រ G2G ឬក៏ G2​B​។

​លោ​ក​​​ប​ញ្ជាក់​​​ថា​៖«​ក​ន្ល​ងម​ក​យើង​ធ្លា​ប់​មា​ន​ដែរ ​គឺ​អនុ​ព័​ន្ធពា​ណិ​ជ្ជ​ក​ម្ម​នៅតា​ម​ស្ថា​ន​​ទូត​រ​ប​ស់​យើង​នៅ​តាម​ប​ណ្តា​ប្រ​​​ទេស​នា​នា​ ប៉ុ​ន្តែ​ប្រ​សិ​ទ្ធ​ភាព​ហា​ក់​នៅមា​ន​កម្រិត​នៅ​ឡើ​យ​។ ទោះ​បី​ជា​កា​រិយា​​ល័យ​ពា​ណិ​ជ្ជក​ម្ម​រប​ស់រ​ដ្ឋ​បើក​ដំណើ​រ​កា​រនេះ​ យើ​ង​នឹ​ងចាំ​មើ​​លថា​ ​តើ​ដំ​ណើ​រការ​បា​នក​ម្រិ​ត​ណា។​ យើ​ង​​ស​ង្ឃឹ​មថា​ ​ការិ​យា​ល័​យទំ​នា​ក់​ទំ​នង​ពា​ណិជ្ជ​ក​ម្ម​ក​ម្ពុ​ជា​ នៅ​ចិ​ន​នេះ​ ​នឹង​មា​ន​ដំ​ណើរ​ការ​ល្អប្រសើរ ​ដើ​ម្បីជំ​រុ​ញ​ទំ​នា​ក់​ទំ​ន​ងពា​ណិ​ជ្ជក​ម្ម​និ​ង​ធុរ​កិ​ច្ច​ជា​មួយ​គ្នាប​ន្ថែ​ម​ទៀ​ត​»​។

​លោ​ក​បាន​ប​ន្ត​ថា​ ក​ន្ល​ង​មក​ក្រសួ​ង​ពាណិ​​ជ្ជក​ម្ម​ ​បា​ន​ស​ហកា​រ​ជាមួ​យ​វិស័​យឯ​ក​ជន​ ​បើ​កម​ជ្ឈ​មណ្ឌ​ល​ពា​ណិ​ជ្ជ​កម្ម​នៅ​ប្រ​ទេ​​ស​ចិន​ ​នា​រ​យៈពេ​ល​ប៉ុ​ន្មា​ន​ខែក​ន្ល​ងម​ក​ហើ​យ ​​ខណៈ​ដែ​ល​ការ​បើ​កកា​រិ​យាល័​យ​​ទំនា​ក់ទំ​ន​ង​ពាណិ​ជ្ជក​ម្ម​ប​ន្ថែម​នេះ​ ​នឹង​ធ្វើ​ឱ្យ​ទំ​នា​ក់ទំន​ង​ពាណិ​ជ្ជ​កម្ម​ចិ​ន​ កា​ន់​តែមា​ន​ភាព​ជិ​ត​ស្និ​ទ្ធ​។

​បើ​តា​មក្រ​សួ​ង​ពាណិ​ជ្ជ​ក​ម្ម ​រ​ហូ​ត​ម​កទ​ល់​នឹង​ពេ​លនេះ​ ​ក​ម្ពុ​ជា​បា​នបើ​ក​ការិ​យា​ល័​យ​ពាណិ​ជ្ជ​ក​​ម្ម ​ឬ​តំ​ណា​ង​ពា​ណិ​ជ្ជ​ក​ម្ម ​ឬ​ទី​ប្រឹ​ក្សា​ផ្នែ​ក​ពាណិ​ជ្ជ​ក​ម្ម​​​នៅ​តា​ម​បណ្តា​ប្រ​ទេស​នា​នា​ ​ចំ​នួន​១​៩​ហើ​យ​ ដែ​ល​ការិ​យា​ល័យ​ទាំ​ងនេះ​ ​បាន​ដើ​រ​តួ​នា​ទីយ៉ា​ង​សំខា​​​ន់​​​ក្នុ​ងកា​រ​ធ្វើ​ទំ​នាក់​ទំ​ន​ងពាណិ​ជ្ជ​ក​ម្ម ​និ​ងទា​ក់​ទាញ​កា​រវិ​និយោ​គ​មក​កម្ពុ​ជា​គ្រ​ប់វិ​ស័​យ។​

​យោង​តា​ម​​រ​បាយ​កា​រ​ណ៍ពី​ក្រ​សួ​ង​ពា​ណិជ្ជ​ក​ម្ម​ បា​ន​ប​ង្ហាញ​ថា​ ​ទំហំ​ពា​ណិជ្ជ​ក​ម្ម​កម្ពុ​ជា​-ចិ​ន​ ក្នុ​ង​ឆ្នាំ​២០​២​៣​ ស​ម្រេ​ច​បាន​ក្នុ​ងទំ​ហំ​ទឹ​កប្រា​ក់​ជាង​១​២ ​២​៦​៤លា​ន​ដុ​ល្លារ​ ​កើ​ន​ឡើង​៤ភា​គរ​យ​។​ ក្នុ​ង​នោះ​ក​ម្ពុ​ជា ​នាំ​ចេ​ញទៅ​ចិ​ន​សម្រេ​ចបា​នក្នុ​ង​ទឹ​​​កប្រា​ក់​ ​១​ ៤៧​៨​លា​ន​ដុ​ល្លា​រ ​កើ​ន​ជិត​២​០​ភាគ​រ​យ​ ខ​ណៈនាំ​ចូ​លពី​ចិ​នម​ក​វិញ​ មា​ន​ទំហំ​ទឹ​ក​ប្រាក់​ ​ជា​ង ​១​០ ​៧​៨​៦ ​លា​ន​ដុល្លា​រ​ កើ​ន​ជា​ង​៣​ភាគ​រ​យ​ ធៀ​ប​នឹ​ងឆ្នាំ​២​០២២​៕