ក្រុងតេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ផ្សែងពុលបានបង្ខំឲ្យបិទសាលារៀន និងសាកលវិទ្យាល័យ ១ ចំនួន នៅក្នុងផ្នែកខ្លះនៃប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ នៅក្នុងនោះក៏មានក្រុងតេអេរ៉ង់ផងដែរ ដែលត្រូវបានគ្របដណ្តប់ដោយផ្សែងពុលយ៉ាងខ្មៅក្រាស់ឃ្មឹកនៅក្នុងទីក្រុងមួយនេះ។
ទាំងក្មេង ទាំងចាស់ និងអ្នកជំងឺដែលត្រូវការខ្យល់ដកដង្ហើមត្រូវបានគេព្រមានឲ្យស្នាក់នៅក្នុងផ្ទះ និងហាត់ប្រាណ ហើយត្រូវបានរដ្ឋាភិបាលប្រកាសពន្យារពេលឲ្យឈប់សម្រាកពីការងារ ១ សប្តាហ៍ នៅក្នុងសាធារណរដ្ឋអ៊ិស្លាម។
ការសម្រេចចិត្តឲ្យបិទសាលារៀន និងសាកលវិទ្យាល័យនៅក្នុងរដ្ឋធានីតេអេរ៉ង់នោះ ត្រូវបានប្រកាសធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ដោយអភិបាលរងលោក ម៉ូហាម៉ាដតាហ្គីហ្សាឌីហ៍ ក្រោយពីកិច្ចប្រជុំនៃគណៈកម្មាធិការបន្ទាន់មួយអំពីផ្សែងពុលនោះ។
ការថ្លែងរបស់លោក ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋថា៖ «ដោយសារផ្សែងពុល បានកើនឡើងខ្លាំងមានសាលាមត្តេយ្យមជ្ឈមណ្ឌលសម្រាប់ក្មេងមុនចូលសាលាមត្តេយ្យ និងសាលារៀន សាកលវិទ្យាល័យ និងស្ថាប័នអប់រំជាន់ខ្ពស់របស់ខេត្តនៃក្រុងតេអេរ៉ង់ជាច្រើនផ្សេងទៀត នឹងត្រូវបានបិទដំណើរការទាំងស្រុង»។
លោក ម៉ូហាម៉ាដ តាហ្គីហ្សាឌីហ៍ បានថ្លែងនៅពេលក្រោយនោះថា សាលារៀនជាច្រើននៅក្នុងរដ្ឋធានីតេអេរ៉ង់ ត្រូវបានបិទរយៈពេល ២ ថ្ងៃកាលពីថ្ងៃអាទិត្យ៕ AFP/SK