ក្រុង​វ៉ាស៊ីនតោ៖ ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ រដ្ឋការ​របស់​លោក​កំពុង​បញ្ជូន​ភ្នាក់ងារ​សហព័ន្ធ «​ជា-​ច្រើន​» ​ទៅ​ទីក្រុង​ឈីកាហ្គោ ថា​ជា​ផ្នែក​នៃ​ផែន​ការ​មួយ​ ដើម្បី​បង្ក្រាប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​អំពើ​ ​«ឧក្រិដ្ឋកម្ម​ហិង្សា​» ​នោះ​។​

លោក ​ដូណាល់​ ត្រាំ ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរក​ថា​ ចេញ​ពី​បន្ទប់​ខាង​កើត​របស់​សេតវិមាន​ថា៖ ​«បច្ចុប្បន្ន​ ខ្ញុំ​កំពុង​ប្រកាស​ឲ្យ​ពង្រឹង​អនុវត្ត​ច្បាប់​សហព័ន្ធ​មួយ​ នៅ​ក្នុង​សហគមន៍​អាមេរិក​ ដែល​បាន​ញាំញី​ដោយ​អំពើ​ឧក្រិដ្ឋកម្ម​ហិង្សា​​»​។​

យោង​តាម​រដ្ឋការ​របស់​លោក ​ដូណាល់​ ត្រាំ​ បាន​ឲ្យ​ដឹង​ថា ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ រដ្ឋបាល​អនុវត្ត​គ្រឿង​ញៀន​ ការិយាល័យ​សេនាប្រមុខ​អាមេរិក​ និង​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ប្រទេស​ នឹង​បញ្ជូន​ភ្នាក់ងារ​ជា​ច្រើន​រយ​នាក់​ទៅ​កាន់​ទីក្រុង​ឈីកាហ្គោ​។​


ភ្នាក់ងារ​សហព័ន្ធ​ទាំង​នោះ​ នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ផង​ដែរ​ នៅ​ទីក្រុង​អាល់ប៊ូហ្គឺរហ្គី ​និង​រដ្ឋ​ញូវម៉ិកស៊ីកូ​។​

អភិបាល​ក្រុង​ឈីកាហ្គោ​ លោកស្រី​ឡូរី​ ឡាយហ្វុត ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​មិន​ត្រូវ​បញ្ជូន​ក្រុម​ភ្នាក់ងារ​ចូល​ទៅ​ទីក្រុង​នោះ​ទេ​។​


លោកស្រី ​ឡាយ​ហ្វុត ​បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​លោក ដូណាល់​ ​ត្រាំ ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា៖ «​នៅ​ទី​បញ្ចប់​ យើង​ចង់​ចូល​រួម​យ៉ាង​ខ្លាំង​ ជាមួយ​ក្រុម​ប្រតិបត្តិ ​១ ដែល​គោរព​ទីក្រុង​យើង​ រួម​មាន​​ទាំង​លំនៅឋាន​របស់​យើង​ផង​ដែរ​»​៕ Xinhua/SK