ក្រុង​វ៉ាស៊ីនតោនៈ ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ដាក់​បម្រាម​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​យោធា​មីយ៉ាន់ម៉ា​ និង​ក្រុម​មន្ត្រី​កំពូល ​៣ ​នាក់​ផ្សេង​ទៀត​ ដោយសារ​តួនាទី​របស់​ពួក​គេ​នៅ​ក្នុង ​«​ការ​បោស​សម្អាត​ជនជាតិ​ភាគ​តិច​» ​រ៉ូហ៊ីងយ៉ា​ ដោយ​បាន​ជំរុញ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​របស់​ពួក​គេ​។​

ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា​ អាមេរិក​បាន​ចាត់​វិធាន​ការ​ប្រឆាំង​ប្រមុខ​យោធា​លោក​ Min Aung Hlaing​ និង​ក្រុម​មន្ត្រី​ផ្សេង​ទៀត​ ក្រោយ​ពី​បាន​រក​ឃើញ​ភ័ស្តុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​នោះថា​ ពួក​គេ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​អស់​រយៈពេល ​២ ​ឆ្នាំ​ ដែល​បាន​បង្ក​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ទៅ​បង់ក្លាដែស​។​

រដ្ឋមន្ត្រី​ការ​បរទេស​លោក ​មៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​ថា​៖ «​ដោយ​មាន​ការ​អំពាវនាវ​នេះ​ អាមេរិក ​គឺ​ជា​រដ្ឋាភិបាល​ដំបូង​គេ​ដែល​បាន​ចាត់​វិធានការ​ដោយ​បើក​ចំហ ​ដោយ​មាន​ការ​គោរព​ចំពោះ​មេ​ដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​យោធា​មីយ៉ាន់ម៉ា​»​។​


លោក​បាន​ថ្លែង​ថា​៖ «​យើង​នៅ​តែ​ព្រួយ​បារម្ភ​ថា​ រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​មិន​បាន​ចាត់​វិធានការ​ឲ្យ​ទទួល​ខុស​ចំពោះ​កា​ររំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ប្រើ​អំណាច​ខុស​ច្បាប់​ ហើយ​ត្រូវ​បន្ត​រាយការណ៍​អំពី​យោធា​មីយ៉ាន់ម៉ា​ ដែល​​រំលោភ​​សិទ្ធិ​មនុស្ស​ និង​ប្រើ​អំណាច​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​នេះ»​។​

ទណ្ឌកម្ម​ទាំង​នោះ​ គឺ​ជា​ការ​បង្ហាញ​ការ​ខក​ចិត្ត​របស់​អាមេរិក​ចំពោះ​ប្រទេស ​មីយ៉ាន់ម៉ា ​ដែល​ពី​មុន​ត្រូវ​គេ​ស្គាល់​ថា​ ភូមា​ចាប់​តាំង​ពី​​​​ប្រទេស​នេះ​បាន​ចាប់​ផ្តើម​កំណែ​ទម្រង់​នយោបាយ​នៅ​ឆ្នាំ ​២០១១ ដោយ​របប​យោធា​បាន​ផ្សះផ្សា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ និង​អនុសញ្ញា​​មាន​មេ​ដឹកនាំ​នយោបាយ​ដែល​ត្រូវ​បាន​ជ្រើស​ដោយ​ការ​បោះ​ឆ្នោត​៕ AFP/SK​