ក្រុង​ទ្រីប៉ូលី៖ ​មូលនិធិ​កុមារ​អង្គការ​សហប្រជាជាតិ (UNICEF)​ និង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ថា​ ក្មេង​ជាង​ ២៥ ម៊ឺន​នាក់​ នៅ​ក្នុង​ប្រទេស​លីប៊ី ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​​បាន​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ដោយសារ​ខ្វះ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​​។​

អង្គការ ​UNICEF និង WHO ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ថា​៖ «អាយុ​ជីវិត ​និង​សុខភាព​របស់​ក្មេង​ចំនួន ​១ ​ភាគ ​៤ ​ក្នុង​ចំណោម​ ១ លាន​នាក់​ ស្ថិត​ក្រោម​អាយុ ​១ ​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​លីប៊ី​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ដោយសារ​ខ្វះ​​​​យ៉ាង​ខ្លាំង​នូវ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​​»។​

សេចក្តី​ថ្លែងការណ៍​នោះ​ បាន​និយាយ​ថា ​ស្ថានភាព​​ត្រូវ​បាន​បង្ក​ឡើង​ឲ្យ​កាន់​តែ​អាក្រក់​បន្ថែម​ទៀត​​ដោយសារ​ការ​បន្ត​ជម្លោះ​ប្រដាប់​​អាវុធ​ និង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​ និង​ការ​​រំខាន​ដល់​សេវា​ថែទាំ​សុខភាព​ការ​ដាច់​ភ្លើង​អគ្គិសនី​ជា​ប្រចាំ​ការ​ខ្វះខាត​​ទឹក​មាន​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់ និង​ការ​បិទ​សាលា​រៀន​ជា​ដើម​។​


លោក ​អាប់ឌែល​-រ៉ាហ៍ម៉ាន់​ ហ្គាន​ឌួរ​ ជា​តំណាង​ពិសេស​របស់​អង្គការ ​UNICEF ប្រចាំ​នៅ​លីប៊ី​ បាន​ថ្លែង​ថា​៖ «​​មាន​តម្រូវ​ការ​ជា​បន្ទាន់​ ដើម្បី​ធានា​លំហូរ​មូលនិធិ​ដោយ​គ្មាន​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​សម្រាប់​​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​​ផ្គត់ផ្គង់​ការ​ខ្វះខាត​នៅ​បច្ចុប្បន្ន​» ​នេះ។ អង្គការ «UNICEF» ​បាន​បន្ត​ការ​ផ្តល់​ជូន​សេវា​បញ្ជា​ទិញ​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​លីប៊ី​»៕ ​Xinhua/SK