ក្រុង​ឡាហ្គូសៈ​ អង្គការ​ UNICEF​ បាន​អំពាវនាវ​ឲ្យ​មាន​វិធាន​ការ​បន្ទាន់​ដើម្បី​ការ​ក្មេងៗ​ជន​ភៀស​ខ្លួន​ ខណៈ​ពួក​គេ​នៅ​ក្នុង​ចំណោម​អ្នក​ងាយ​ទទួល​រង​ប៉ះពាល់​ដល់​ជំងឺ​រាត​ត្បាត​កូវីដ​ ១៩​ នៅ​ក្នុង​ពិភព​លោក។

ខណៈ​បង្ហាញ​ការ​ចុង​ក្រោយ​បំផុត​របស់​អង្គ​ការ​ UNICEF លោក Peter Hawkins ​តំណាង​អង្គ​ការ​ UNICEF ​ប្រចាំ​នៅ​ប្រទេស​ នីហ្សេរីយ៉ា​ បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រុង​អាប៊ូចាថា ​ក្មេង​រាប់​សែន​នាក់​នៅ​នីហ្សេរីយ៉ា​ភាគ​ឦសាន ​កំពុង​រស់​នៅ​ក្រោម​​ស្មោល​នៃ​ជម្លោះ​ ហើយ​បច្ចប្បន្ន​នេះ​កំពុង​ប្រឈម​នឹង​ស្រមោល​នៃជំងឺ​រាត​ត្បាត​សកល​និង​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​សង្គម​ជា​សក្តា​នុពល។

លោក​ Hawkins​ បាន​ថ្លែង​ថា​៖ «​នៅពេល​មាន​វិបត្តិ​ថ្មី​ដូច​ជំងឺ​រាត​ត្បាត​កូវីដ ​១៩​ បាន​កើត​ឡើង ​ក្មេងៗ​ជន​ភៀស​ខ្លួន​ងាយ​រង​ប៉ះ​ពាល់ ​និង​ភាព​ចន្លោះ​នៅ​ក្នុង​សមត្ថភាព​របស់​ពួក​គេ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុវត្ថិភាព​កាន់​តែ​លំបាក​ទៅៗ។​ យើង​ត្រូវតែ​ធ្វើ​រួមគ្នា​ទាំង​អស់​គ្នា ​ដៃគូ​រដ្ឋាភិបាល និង​មនុស្សធម៌ ​ដើម្បី​ធ្វើឲ្យ​ពួក​គេ​​មាន​សុវត្ថិ​ភាព​ខុស​ភាព​ល្អ ​បាន​រៀន​សូត្រ​ និង​មាន​ការ​​ពារ​»។


យោង​តាម​របាយ​ការណ៍​របស់​ UNICEF​ មាន​ចំណង​ជើង​ថា «Lost at Home» ​នៅ​ចុង​ឆ្នាំ​ ២០១៩​ និង​មាន​ការ​ប៉ាន់​ប្រមាណ​ថា​ មនុស្ស​ ៤៦​ លាន​នាក់ ​ត្រូវ​រត់​ភៀស​ខ្លួន​ដោយ​សារជម្លោះ ​និង​អំពើ​ហិង្សា​នៅ​ទូទាំង​ពិភព​លោក​ហើយ​ប្រហែល​ ១៩​ លាន​នាក់​គឺ​ក្មេងៗ៕ Xinhua/PSA