ទីក្រុងតូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត តូយ៉ូតា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា ប្រាក់ចំណេញ​សុទ្ធ​បាន​ហក់​ឡើង​ជាង ៤៦០ ភាគរយ ដែលជា​ត្រីមាស​ដំបូង ដែល​កើនឡើង​ដោយ​ការលក់​ខ្លាំង​រុញ​ច្រើន​ដោយ​ការងើប​ឡើងវិញ​ពី​វិបត្តិ​វិរុស​កូរ៉ូណា។

ក្រុមហ៊ុន​ផលិត​រថយន្ត​លក់ដាច់​បំផុត​ក្នុង​ពិភពលោក​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៨៩៧,៨ ពាន់​លាន​យ៉េន (៨,២ ពាន់​លាន​ដុល្លារ) សម្រាប់​ត្រីមាស​ទី ២ ដល់​ខែមិថុនា ដែល​កំណត់​សម្រាប់​ត្រីមាស​ដំបូង​បំផុត និង​កើនឡើង ១៥៨,៨ ពាន់​លាន​យ៉េន ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន។


ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បានបង្ហាញ​ការព្យាករ​ប្រាក់ចំណេញ​សុទ្ធ​ពេញ ១ ឆ្នាំ​ដោយ​មិន​ផ្លាស់ប្តូរ​ទេ ដែលមាន ២,៣ ពាន់​ពាន់​លាន​យ៉េន ដោយ​លើកឡើង «ពី​ភាពមិន ច្បាស់លាស់ និង​បន្ទាប់ពី​ត្រីមាស​ទី ២»។

ក្រុមហ៊ុន​តូយ៉ូតា​បាន​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​កូវីដ ១៩ លឿន​ជាង​ក្រុមហ៊ុន​គួ​ប្រកួត ដោយ​ទទួលបាន​នូវ​ងារ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លក់ដាច់​បំផុត​កាលពី​ឆ្នាំមុន។


កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការលក់​ទូទាំង​សកលលោក​របស់​ក្រុមហ៊ុន បាន​ឈានដល់​កំណត់ត្រា​ខ្ពស់​សម្រាប់​រយៈពេល ៦ ខែ ដល់​ខែមិថុនា ដោយសារ​តម្រូវការ ល្អ​សម្រាប់​រថយន្ត​ប្រភេទ Highlander និង Camry នៅ​សហរដ្ឋអាមេរិក និង​ប្រភេទ Corolla និង Lexus នៅក្នុង​ប្រទេស​ចិន។

ក្រុមហ៊ុន​បាន​អះអាង​ក្នុង​សេចក្តី​ថ្លែងការ​ថា៖ «លទ្ធផល​ក្នុង​ត្រីមាស​ទីមួយ ជា​លទ្ធផល​នឹងធឹង...ការលក់​ និង​ការផ្គត់ផ្គង់​ថេរ ទោះបី​មាន​កង្វះខាត​ឧបករណ៍​ពាក់កណ្តាល​ចម្លង​ និង​ការរីក​រាលដាល​នៃ​កូវីដ ១៩»។

ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​ជប៉ុន​នេះ​រហូត​ដល់​ពេលនេះ​តានតឹង​ចំពោះ​ការខ្វះខាត​ឧបករណ៍​ពាក់កណ្តាល​ចម្លង ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​គូប្រជែង​ដើម្បី​កាត់បន្ថយ​ទិសដៅ​ផលិតកម្ម ប៉ុន្តែ​ពេលនេះ​វា​ប្រឈម​ការរំខាន​ខ្លះ។

ក្នុង​ខែមិថុនា ក្រុមហ៊ុន​តូយ៉ូតា​បាន​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​នៅ​រោងចក្រ​ក្នុង​ស្រុក​ពីរ​ដោយសារ​វិបត្តិ​ខ្វះ​បន្ទះឈីប​ជាមួយ​នឹង​ការផ្អាក​ខ្លី​ទី​បី​ដែល​កំពុង​ដំណើរការ​នៅ​រោងចក្រ​ដាច់ដោយឡែក​មួយទៀត។

លោក Yasuo Imanaka ប្រធាន​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​មូលបត្រ Rakuten បាន​និយាយ៖ «ការផ្គត់ផ្គង់​ឧបករណ៍​ពាក់កណ្តាល​សម្រេច​ត្រូវគេ​រំពឹងថា​នៅតែ​តានតឹង​យ៉ាងហោច​ដល់​ឆ្នាំក្រោយ ពីព្រោះ​ការងើប​ឡើងវិញ​សេដ្ឋកិច្ច​សកល ពី​ការរីករាលដាល​វីរុស​គួរតែ​ជំរុញ​បន្ថែមទៀត​ដល់​តម្រូវការ​ឈីប​ក្នុង​វិស័យ​ជាច្រើន»៕ RR