សិង្ហបុរីៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សិង្ហបុរី​ និង​ខេត្ត​ហ្គងតុង (Guangdong) របស់​ប្រទេស​ចិន​នៅតែមាន​សន្ទុះ​ខ្លាំង ទោះបី​ការរីករាលដាល​ជម្ងឺ​កូវីដ​ ១៩ ដោយ​ក្រុមហ៊ុន​ជាច្រើន​នៅតែ​បន្ត​ចាប់យក​ឱកាស​ក្នុង​វិស័យ​ផ្សេងៗ មានដូចជា នវានុវត្តន៍ កម្មសិទ្ធ​បញ្ញា​ (IP) និង ហិរញ្ញវត្ថុ​។

អង្គភាព​សហគ្រាស​សិង្ហបុរី​ (ESG) បាន​ឱ្យដឹង​ក្នុង​សេចក្តី​ថ្លែងការ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី​បាន​វិនិយោគ​មាន​ទឹកប្រាក់​ ៨,៣ ​ពាន់​លាន​យន់​ (១,៧៥ ​ពាន់​លាន​ដុល្លារ​សិង្ហបុរី​) ក្នុង​ខេត្ត​នេះ​កាលពី​ឆ្នាំមុន គឺ​ស្ទើរតែ​ ១០ ​ភាគរយ​ខ្ពស់ជាង​ការវិនិយោគ​ធ្វើឡើង​ក្នុង​ឆ្នាំ​ ២០១៩ ទោះបី​មាន​ជម្ងឺ​កូវីដ​ ១៩​។


ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សិង្ហបុរី​ និង​ខេត្ត​នេះ​មាន​ចំនួន​ ១៨,៣ ​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំមុន និង​សម្រេចបាន​ចំនួន ៩,៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆមាស​ដំបូង​ឆ្នាំ​ ២០២១​។


ខេត្ត​ហ្គងតុង​របស់​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ថ្នាក់​ខេត្ត​ខ្ពស់បំផុត​របស់​ប្រទេស​សិង្ហបុរី​កាលពី​ឆ្នាំមុន​។


ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​សិង្ហបុរី​ និង​ខេត្ត​ហ្គងតុង លោក Ong Ye Kung រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហបុរី​បាន​និយាយថា ខេត្ត​នេះ​ជា​ជម្រើស​ទិសដៅ​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​សិង្ហបុរី ដោយ​មិន​គិតពី​ទំហំ​ និង​វិស័យ​ប្រតិបត្តិការ​នោះឡើយ​។


ESG បាន​ចង្អុលបង្ហាញ​ថា មាន​ការធ្វើ​ពិពិធកម្ម​កើនឡើង​នៃ​ក្រុមហ៊ុន​សិង្ហបុរី​ស្របតាម​កិច្ចសហការ​ក្នុង​ខេត្ត​នេះ ដោយ​សហគ្រាស​ជាច្រើន​បាន​ទាក់ទាញ​ដោយ​កំណើន​នៃ​ខេត្ត Guangdong តំបន់​ហុងកុង និង​ម៉ាកាវ​៕ ST-ANN/RR