ទីក្រុងញូវយ៉កៈ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota បាន​នាំមុខ​ការលក់​រថយន្ត​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ២០២១ ដោយ​វ៉ា​ដាច់​ក្រុមហ៊ុន General Motors (GM) ជា​លើកដំបូង ដោយសារ កង្វះខាត​នៃ​ឧបករណ៍​ពាក់កណ្តាល​ចម្លង (semiconductors) ធ្វើឱ្យ​ការលក់​របស់ Toyota កើនឡើង​។ នេះ​បើ​យោងតាម​តួលេខ​ដែល​បាន ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

ការផ្លាស់ប្តូរ​នៅលើ​ចំណាត់ថ្នាក់​នេះ​បានកើត​ឡើង បន្ទាប់ពី ១ ​ឆ្នាំ​ដែល​ប្រព័ន្ធ​ដំឡើង​ត្រូវបាន​ញាំញី​ដោយ​ភាពខ្វះខាត​នៃ​បន្ទះ​ឈីប​កុំព្យូទ័រ​ដ៏សំខាន់​ដែល​បណ្តាលឱ្យ​ការលក់​នៅ​ត្រីមាស​ទី​ ៤ ​ធ្លាក់ចុះ​យ៉ាងខ្លាំង​សម្រាប់​ក្រុមហ៊ុន​ទាំង ២​។


ប៉ុន្តែ ក្រុមហ៊ុន​ Toyota នៅតែ​អាច​បង្កើន​ការលក់​ប្រចាំឆ្នាំ​នៅ​សហរដ្ឋអាមេរិក​បាន​ចំនួន ​១០,៤​ ភាគរយ​ដល់ ២,៣ ​លាន​គ្រឿង ខណៈដែល​ក្រុមហ៊ុន General Motors បានទទួល​រង​នូវ​ការធ្លាក់ចុះ ១២,៩​ ភាគរយ​មក​ត្រឹម​ ២,២​ លាន​គ្រឿង​។

ក្រុមហ៊ុន Toyota ដែល​ត្រូវបាន​ទទួលស្គាល់ថា មានការ​គ្រប់គ្រង​កាន់តែ​ប្រសើរឡើង​នៃ​បញ្ហា​បន្ទះឈីប​បើ​ធៀប​ជាមួយនឹង​គូប្រជែង​មួយចំនួន បានឃើញ​នូវ​ការកើនឡើង​ប្រចាំឆ្នាំ​តិចតួច​សម្រាប់​រថយន្ត​ដែល​លក់ដាច់​បំផុត​ ២ គឺ ប្រភេទ​ Camry និង Corolla និង​ការធ្លាក់ចុះ​តិចតួច​នៃ​ការលក់​រថយន្ត SUV ធុន​តូច Rav4 របស់ខ្លួន​។


រថយន្ត Highlander SUV របស់​ក្រុមហ៊ុន​នេះ​ទទួល​បានការ​លក់​ខ្ពស់ជាង​ក្នុង​ឆ្នាំ​ ២០២១​។

ក្រុមហ៊ុន GM ដែល​ពឹងផ្អែក​ខ្លាំង​លើ​រថយន្ត​ដឹកទំនិញ​ច្រើនជាង​ក្រុមហ៊ុន Toyota បានឃើញ​ការធ្លាក់ចុះ​ប្រចាំឆ្នាំ ១០,៨ ភាគរយ​ចំពោះ​រថយន្ត​ភីកអាប់ Silverado របស់ខ្លួន និង ៦,៤ ​ភាគរយ​នៅក្នុង​ខ្សែ​រថយន្ត GMC របស់ខ្លួន​។

ក្រុមហ៊ុន GM បាន​គ្រង​មកុដ​ជើងឯក​ជា​ក្រុមហ៊ុន​លេខ​ ១​ ក្នុង​ការលក់​រថយន្ត​នៅ​សហរដ្ឋ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​ ១៩៣១ នៅពេលដែល​ក្រុមហ៊ុន​នេះ​បាន​ជំនួស​ក្រុមហ៊ុន Ford​។ នេះ​បើ​យោងតាម​ការបោះពុម្ពផ្សាយ​របស់​ពាណិជ្ជកម្ម Automotive News​។

លោក Charlie Chesbrough សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Cox Automotive បាន​កត់សម្គាល់​ថា ការមិន​សង្កត់ធ្ងន់​របស់​ក្រុមហ៊ុន GMs ចំពោះ​រថយន្ត GMs​បានធ្វើឱ្យ​បាត់បង់​ចំណែក​ទីផ្សារ​មួយចំនួន ហើយ​បានកំណត់​លក្ខណៈ​នៃ​ការកើនឡើង​របស់​ក្រុមហ៊ុន ​Toyota ដែលជា​ «​ព្រឹត្តិការណ៍​ដ៏​សំខាន់​» ដោយបាន​ផ្តល់ឱ្យ​ GMs ​នាំមុខ​ដ៏​យូរ​។

គាត់​បាន​និយាយថា នៅក្នុង​ទីផ្សារ​ដែល​ស្រេកឃ្លាន​នូវ​សារពើភណ្ឌ ក្រុមហ៊ុន Toyota ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​បណ្តាញ​អ្នក​ចែកចាយ​តូច​ជាង​បើ​ធៀប​ជាមួយនឹង​ក្រុមហ៊ុន GM, Ford និង Stellantis ដែលជា​ម្ចាស់​យីហោ Chrysler ។

លោក Chesbrough បាន​និយាយ​នៅក្នុង​សារ​អេឡិចត្រូនិក​ថា​៖ «​បណ្តាញ​អ្នក​ចែក​ធំ​ជាង​របស់ GM / Ford / Stellantis អាច​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ធំ​ជាង​ក្នុងការ​រក្សា​ផលិតផល​ត្រឹមត្រូវ​នៅក្នុង​ទីផ្សារ​ត្រឹមត្រូវ​សម្រាប់​អ្នកទិញ​ត្រឹមត្រូវ​។ ជា​លទ្ធផល ការលក់​ប្រហែលជា​ត្រូវបាន​កាត់បន្ថយ ដោយសារតែ​អ្នកទិញ​មិនអាច​ស្វែងរក​ផលិតផល​ដែល​គេ​ចង់បាន​»​។

ក្រុមហ៊ុន Cox បាន​ព្យាករ​ថា​នៅ​ឆ្នាំ ​២០២១ ការលក់​នៅ​សហរដ្ឋអាមេរិក​មាន​ចំនួន ១៤,៩ ​លាន កើនឡើង ២,៥ ​ភាគរយ​ពី​កម្រិត​ឆ្នាំ​ ២០២០ ប៉ុន្តែ​ទាប​ជាង​មធ្យមភាគ​ ៥ ​ឆ្នាំ​។ ទីប្រឹក្សា​បានចង្អុលបង្ហាញ​ពី​តម្រូវការ​ខ្លាំង ប៉ុន្តែ​សារពើ​ភណ្ឌ​ភាពចុះ​ក្សត់ខ្សោយ ដោយ​និយាយថា​៖ «​តម្រូវការ​មាន​សុខភាព​ល្អ ប៉ុន្តែ​... អ្នក​មិនអាច​លក់​អ្វីដែល​អ្នក​មិនមាន​នោះទេ​» ។

កង្វះខាត semiconductors​គឺជា​បញ្ហា​មួយ​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដោយ​បង្កដោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

អ្នកវិភាគ​បានលើកឡើង​ពី តម្រូវការ​លើស​តម្រូវការ​សម្រាប់​គ្រឿង​អេឡិចត្រូនិក​ជា​កត្តា​មួយ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក៏បាន​មើលឃើញ​ផងដែរ​នូវ​ការផ្គត់ផ្គង់​គ្រឿងបន្លាស់​ដែល​រង​ផលប៉ះពាល់​ដោយ​ការបិទ​រោងចក្រ​នៅ​អាស៊ី​ដោយសារតែ​ការបិទ​ព្រោះ​កូវីដ​ ឬ​អគ្គិភ័យ​នៅ​កន្លែង​ផលិត​។

ក្នុងចំណោម​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​រាយការណ៍​ពី​កំណើន​នៃ​ការលក់ គឺ​ក្រុមហ៊ុន Honda ទទួលបាន​កំណើន​ ៨,៩ ​ភាគរយ ក្នុង​ការលក់​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​៕ RR