អ្នក​ប្រើប្រាស់​កម្មវិធី​វីងប៊ែង​អេប អាច​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​នានា​តាមរយៈ​ការ​ស្កែន QR Code ណា​មួយ​ក៏​បាន​ដែល​មាន «KHQR»។

ក្រោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ «KHQR» អ្នក​ប្រើប្រាស់​កម្មវិធី​វីងប៊ែង​អេប អាច​ទូទាត់​ប្រាក់​សម្រាប់​ការ​ទិញ​ទំនិញ​ និង​សេវាកម្ម​នានា​បាន​ភ្លាមៗ​តាមរយៈ​ការ​ស្កេន QR Code ណា​មួយ​ក៏​បាន​ដែល​មាន «KHQR»។


លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ វីង បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​អតិថិជន​ត្រូវ​ការ​នោះ​គឺ កម្មវិធី​វីងប៊ែង​អេប នៅ​លើ​ស្មាតហ្វូន​តែ​ប៉ុណ្ណោះ។

អតិថិជន​របស់​ធនាគារ​វីង​អាច​ធ្វើ​ការ​ទូទាត់​ប្រាក់​ទៅ​ឱ្យ​អាជីវករ​ណា​មួយ​ក៏​បាន​ដែល​ប្រើប្រាស់ «KHQR»។ ដោយសារ​តែ​វត្តមាន​នៃ​ប្រព័ន្ធ «KHQR​» នេះ អ្នក​ប្រើប្រាស់​មិន​ចាំបាច់​បារម្ភ​អំពី​ការ​យក​សាច់​ប្រាក់​តាម​ខ្លួន​នោះ​ទេ។ ការ​ទូទាត់​ប្រាក់​តាមរយៈ​ការ​ស្កេន QR Code កំពុង​ទទួល​បាន​ការ​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​កម្រិត​សុវត្ថិភាព​ ដែល​ប្រព័ន្ធ​នេះ​ផ្តល់​ជូន​ដល់​អ្នក​ប្រើប្រាស់»។


បាគង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​គោល​បំណង​នាំ​យក​ប្រព័ន្ធ​ទូទាត់​ប្រាក់​នៅ​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ​ទៀត​តាមរយៈ​ការ​ផ្តល់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ក្នុង​ថ្នាល​មួយ​ដែល​ងាយ​ស្រួល សាមញ្ញ និង​មាន​សុវត្ថិភាព។ បាគង គឺ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​ពន្លឿន​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា។

ធនាគារ​វីង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ «យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ ២០១៩-២០២៥» ព្រមទាំង «ក្របខ័ណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥»។

ឯកសារ​យុទ្ធសាស្ត្រ​ទាំង​នេះ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​នូវ​វឌ្ឍនភាព​ប្រកប​ដោយ​ជោគជ័យ​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រើប្រាស់​កម្មវិធី​វីងប៊ែង​អេប អាច​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ផ្សេងៗ​ទៀត ដែល​មាន​ដូចជា៖ ការ​ទិញ​ទំនិញ​អនឡាញ​តាមរយៈ​វីង​ម៉ល​ ជាមួយ​នឹង​ការ​ផ្តល់​ជូន​ពិសេស​ពី​ហាង​ជាច្រើន កម្ចី​រហ័ស​ការ​បញ្ចូល​លុយ​ទូរស័ព្ទ និង​ការ​ដាក់​ប្រាក់​បញ្ញើ​ ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ជាដើម។

ធនាគារ វីង ក៏​កំពុង​ផ្តល់​ជូន​ប្រូម៉ូសិន​ពិសេស​សម្រាប់​អតិថិជន​ដែល​បើក​គណនី​សន្សំ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២២។ អតិថិជន​ដែល​បាន​បំពេញ​តាម​ ខ និង​លក្ខខណ្ឌ​ មាន​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ជាច្រើន​ដែល​រួម​មាន៖ ម៉ូតូ Honda Dream សរុប​ចំនួន ១៣២ គ្រឿង រថយន្ត Ford Wildtrakpickup សរុប​ចំនួន ៦ គ្រឿង និង​រថយន្ត Lexus LX600 SUV ដ៏​ប្រណិត​នៅ​ចុង​ឆ្នាំ​នេះ។

ដើម្បី​ចូលរួម​ប្រូម៉ូសិន​នេះ អតិថិជន​គ្រាន់​តែ​បើក​គណនី​ហើយ​ដាក់​ប្រាក់ ៥០០ ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ សម្រាប់​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream ប្រចាំ​ថ្ងៃ។ អតិថិជន​ដែល​បាន​ដាក់​ប្រាក់ ៥ ០០០ ដុល្លារ​អាមេរិក នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Ford Wildtrakpickup ប្រចាំ​ខែ។ អតិថិជន​ដែល​បាន​ដាក់​ប្រាក់ ៥០ ០០០ ដុល្លារ​អាមេរិក នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់ Lexus LX600 SUV ដ៏​ប្រណិត​ដែល​ជា​រង្វាន់​ធំ៕​