ការជ្រើសរើស​ទទួលទាន​សាច់ជ្រូក​ដែល​ល្អ ​គឺមាន​ប្រយោជន៍​ខ្លាំង ណាស់​សម្រាប់​សុខភាព​ប្រចាំថ្ងៃ យ៉ាងណាមិញ ផលិតផល​សាច់ជ្រូក​ភាគច្រើន​ដែល​ដាក់លក់​នៅលើ​ទីផ្សារ ជាពិសេស​ទីផ្សារ​នាពេល​​ប​ច្ច​ប្បន្ន ការលក់​បែប​សម័យបុរាណ ផលិតផល​សាច់​ភាគច្រើន​គ្មាន​អនាម័យ ហើយ​ផលិតផល​សាច់​ខ្លះ​ក៏​នាំចូល​ពី​ក្រៅ យើង​សង្កេតឃើញ​ផលិតផល​សាច់​នាំចូល​ពី​ក្រៅ​ក៏មាន​គុណភាព​មិន​ដូច​សាច់​ស្រស់​ដែរ​។​

​ដូច្នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​ខាងលើនេះ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា​បាន​ណែនាំ ទាក់ទង​ជា​មួយ​ហាង​លក់​ផលិតផល​សាច់​ដែលមាន​អនាម័យ សាច់ជ្រូក​ដែល​លោកអ្នក​ទទួលបាន​គឺ​ស្រស់​គុណ​​ភាពល្អ តាម​ស្ដង់ដារ​មកកាន់​ទីផ្សារ​នាពេល​ប​ច្ច​ប្បន្ន​របស់​ប្រជាជន​កម្ពុជា​។​


​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា មាន​រោងចក្រ​កែច្នៃ​ផលិត​ចំណីអាហារ ទំនើប​ថ្មី​មួយ​ក្នុង​ខេត្តកំពត ដោយ​ផ្តោត​សំខាន់​ទៅលើ​ផលិតផល​សាច់ជ្រូក​ស្រស់ គុណភាព​ល្អ​តាម​ស្តង់ដារ​។ ក្រុមហ៊ុនបាន​ប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើប ក្នុងការ​កែច្នៃ​ផលិតផល​សាច់ជ្រូក ដោយ​ប្រើ​តាម​គោលការណ៍​សុខុមាល​​ភាព​សត្វ រួមទាំង​ការធានាបាន​នូវ​សាច់​ដែលមាន​អនាម័យ​ល្អ និង​ការត្រួតពិនិត្យ​គុណ​​ភាព​ដោយ​អ្នកឯកទេស​។​

​ជាមួយគ្នា​ផងដែរ ការបង្កើត​រោងចក្រ​កែច្នៃ​ផលិត​ចំណីអាហារ​ស្តង់ដារ​ឈាន មុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅលើ​ស្តង់ដារ អ​នា​ម័​យ គុណភាព នឹង​សុ​វត្តិភាព​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា​។ អាជីវកម្ម​ចម្បង​របស់​ក្រុម​​ហ៊ុន CPF រួមមាន​ការផលិត​ផលិតផល​ចំណីអាហារ​គុណភាព​ខ្ពស់ បំពាក់​ដោយ​បច្ចេកវិទ្យា​និង​សម្ភារ​ទំនើប តាម​ស្តង់ដារ​អន្តរជាតិ​។​


លោក​ អៀង ចន្ថា

​លោក អៀង ចន្ថា ប្រធាន​សត្ត​ឃាត​ដ្ឋា​ន​សត្វ​ជ្រូក ខេត្តកំពត អាជីវកម្ម​សាខា តំបន់​ ១​ របស់​រោងចក្រ​កែច្នៃ​ផលិត​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ី​. ភី ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មានប្រសា​​សន៍​ថា ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា​បាន​ចែកចាយ​សាច់ជ្រូក​តាម​គោលការណ៍​៣ ដើម្បី​ធានាបាន​នូវ​សាច់​ស្រស់ និង​គុណភាព​ខ្ពស់បំផុត​សម្រាប់​អតិថិជន​។​

​ទី​១) ការនាំយក​សត្វ​ពី​កសិដ្ឋាន ចិញ្ចឹម​មាន​ស្តង់ដា​ត្រឹមត្រូវ​៖ គឺ​ផលិតផល​សាច់​ដែល​ល្អ ផ្តើមចេញពី​ការជ្រើសរើស​ពូជ​ដែល​ល្អ រឹងមាំ ធន់ជំងឺ ចិញ្ចឹម​ក្នុង​រោង​បិទ​មាន​ស្តង់ដារ មានការ​គ្រប់គ្រង​បរិស្ថាន​ត្រឹមត្រូវ ហើយ​និង​មាន​ពេទ្យសត្វ​ជំនាញ​តាមដាន​សុខភាព​សត្វ​ជាប្រចាំ​។​

​ទី​២) មានការ​ដំណើរការ​បំ​លែង​សាច់ជ្រូក​ដោយ​បច្ចេកវិជ្ជា​ទំនើប​៖ សម្រាប់​គន្លឹះ​នៃ​សាច់​ស្រស់​ គឺជា​ការរក្សា​ផលិតផល​សាច់​ក្នុង​សី​តុ​ណ្ហ​​ភាព​ត្រជាក់ (០-៤ អង្សា​សេ​) ដើម្បី​កាត់បន្ថយ​ការលូតលាស់​នៃ​បាក់តេរី និង​រក្សា​គុណភាព​សាច់​។ ដូច​ច្នេះ​សាច់​ដែល​ទទួលបាន​គឺ​ស្រស់​ល្អ មានគុណ​ភាព និង​មាន​អនាម័យ​ខ្ពស់​នៅ​គ្រប់​ដំណាកកាល​នៃ​ការផលិត​។​

​ទី​៣) សេវាកម្ម​ល្អ​និង​ការ​គ្រប់​គ្រង​គុណភាព​គ្រប់​ដំណាល​កាល​៖ ដោយមាន​ការត្រួតពិនិត្យ​គុណ​​ភាព​សាច់​តាំងពីកសិដ្ឋាន​រហូត​ដល់ដៃ​អតិថិជន​ ដើម្បី​ធានាបាន​នូវ​សាច់​ដែលមាន​គុណភាព​។ អ្វីដែល​កាន់តែ​ពិសេស​បុគ្គលិក​របស់​ក្រុម​​ហ៊ុន​គ្រប់ផ្នែក​មានការ​បណ្តុះបណ្តាល​បាន​យ៉ាង​ល្អ សម្រាប់​ត្រៀមខ្លួន​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​អតិ​ថិ​ជន​។​

​លោក អៀង ចន្ថា បន្ថែមទៀតថា ​អតិថិជន​អាច​ជឿជាក់​លើ​គុណ​​ភាព​សាច់ជ្រូក​ ស៊ី​. ភី ​បាន ក្រុមហ៊ុន​ហាន​ធានាបាន​ថា​សាច់ជ្រូក​ស៊ី​. ភី មានគុណ​ភាពល្អ ស្រស់ អនាម័យ និង​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​គ្រប់គ្នា​។​

​បើ​តាមរយៈ​ការចុះទៅ សំភាសន៍​អាជីវករ​បងស្រី​​ ងែ​ត ភួង​ម៉ាលី​ស និងបងស្រី​អាជីវករ ឡេង ហួយ ដែល​បាន​យក​សាច់ជ្រូក​ទី​ប៉ាយ​ស៊ី​ភី​លក់​បន្ត​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ​បាន​មានប្រសាសន៍ថា ពួកគាត់​ជ្រើស​រើសយក​សាច់ជ្រូក​​ទី​ប៉ាយ​ស៊ី​ភី មក​លក់​ក្នុង​ហាង​របស់​ពួកគាត់ ព្រោះ​គាត់​ឃើញថា​សាច់ជ្រូក​ស៊ី​ភី​នាំយក​មកពី​ក​សិ​​ដ្ឋា​ន​ចិញ្ចឹម​មាន​ស្តង់ដា​ត្រឹមត្រូវ ជា​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក សាច់​ដែល​ទទួលបាន​សាច់​ស្រស់​ល្អ អនាម័យ​ខ្ពស់​ និង​មានគុណ​ភាពល្អ ជា​​ពិសេស​សាច់ជ្រូក​នៅ​ស្រស់ ដែល​អាច​គ្រប់គ្រង​សីតុណ្ហភាព និង​ដឹកជញ្ជូន​ដោយផ្ទាល់​ពី​រោងចក្រ​ដល់​ហាង​របស់គាត់ អតិថិជន​បាន​បន្ថែមទៀតថា បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​យកចិត្តទុកដាក់​ជួយ​ណែនាំ​ពី​ការគ្រប់គ្រង​ហាង​បង្រៀន​ពី​ការ​ហាន់ ឬ​កាត់​សាច់ ជួយ​រចនា​ហាង​និង​ការធ្វើ​ទីផ្សារ​ផងដែរ​។

រោងចក្រកែច្នៃចំណីអាហារដ៏ទំនើបរបស់ក្រុមហ៊ុនស៊ី.ភី នៅខេត្តកំពត។

យ៉ាងណាមិញ​បើ​ក្រឡេក​មក​ស្តាប់​សម្តី​របស់​អតិថិជន​ដែល​ទិញ​សាច់ជ្រូក​ស៊ី​ភី​យកមក​បរិភោគ ​និង​ប្រើប្រាស់​ផ្ទាល់​វិញ ឈ្មោះ​ លឹម សុផល ​(​ចុងភៅ​), ថៃ យាន យាន​( ជា​ម្ចាស់​ហាង​បាយ​) និង រឺ​ន ថា​រិ​ទ្ធ បរិភោគ​ផ្ទាល់​ក្នុង​គ្រួសារគាត់​ទាំង ​៣ ​បាន​ប្រាប់ថា ពួកគាត់​ជ្រើស​​រើស​សាច់ជ្រូក​ទី​ប៉ាយ​ស៊ី​ភី​យកមកប្រើ​ប្រាស់ ​និង​ចម្អិនម្ហូប​ក្នុង​ហាង​រាល់ថ្ងៃ ពីព្រោះ​គាត់​ជឿជាក់​លើ​ផលិតផល​សាច់​របស់​ស៊ី​ភី គុណភាព​ល្អ មាន​អនាម័យ ងាយស្រួល​ចម្អិន ហើយ​ជាពិសេស​អតិថិជន​ដែល​មក​បរិភោគ​ហាង​បាយ​របស់គាត់​សរសើរ​ថា​សាច់ជ្រូក​ហាង​គាត់ មាន​រសជាតិ​ឆ្ញា​ញ់​។

​លោកអ្នក​បានដឹង និង​ស្គា​ល់ហើយ​ថា ក្រុមហ៊ុន CPF ជា​ក្រុម​​ហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវ​កម្មក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិតក្រោម​ចក្ខុវិស័យ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរ​​ភាព ដែល​ផ្តោត​សំខាន់​លើ​ការប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ ​(Feed) ការចិញ្ចឹម​សត្វ (Farm ) ចំណី​​អាហារ​ (Food) និង​ការ​ចែកចាយ​ផលិតផល​ទាំង​ការបោះ​ដុំ​និង​លក់រាយ (Retail) ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្រប​ដណ្តប់​លើ​វិស័យ​ជាច្រើន ក្រុមហ៊ុន​ ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​ដំណើរ​​ការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ​ចាប់តាំងពី​ឆ្នាំ ​១៩៩៦​។​

​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​​ពី​រដ្ឋាភិបាល នៅពេល​អនាគត​ក្រុមហ៊ុន ស៊ី​.​ភី មាន​គម្រោង​ពង្រីក​រោងចក្រ​ផលិត​ចំណីអាហារ​ដែលមាន​គុណ​ភាព សុវត្ថិភាព អនាម័យ នឹង​ស្តង់ដារ​ក្នុងប្រទេស​កម្ពុជា​បន្ថែម​នៅក្នុង​ខេត្តសៀមរាប បាត់ដំបង និង​គ្រប់​ខេត្ត​នានា​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​តម្រូវ​តាម​ការ​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន​។​

​ដូច្នេះ សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់បាន​ផលិតផល​ចំណីអាហារ និង​សហការ​ក្នុង​ការបើក​លក់​សាច់ជ្រូក​ទី​ប៉ាយ​ស៊ី​ភី​ជាមួយ​ក្រុមហ៊ុន​ស៊ី​.​ភី អាច​ទំនាក់​​ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០៩៦ ៤៣៤ ៦៧៧ ៦ និង​សម្រាប់់​អតិថិ​​ជន​ដែល​ចង់​ជាវ​យក​បរិភោគ​ផ្ទាល់​អាច​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ លេខ ០៩៣ ៥៣៥ ៥៣៥៕

អតិថិជនដែលជាអ្នកលក់សាច់ជ្រូកទីប៉ាយស៊ីភី ផ្សារលើ ក្រុងព្រះសីហនុ។

អតិថិជនដែលជាអ្នកលក់សាច់ជ្រូកទីប៉ាយស៊ីភី ផ្សារលើ ក្រុងព្រះសីហនុ។