ភ្នំពេញៈ ​សភាពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន (JBAC) បាន​លើកយក​បញ្ហា​ប្រឈម​ចំនួន ៥ ដែល​បាននិងកំពុង​ជួប​ក្នុងការ​អនុវត្ត​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​កម្ពុជា និង​បានស្នើ​សុំឱ្យ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពន្យល់ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ទាក់ទិន​នឹង​ពន្ធដារ​របស់​ក្រុមហ៊ុន​ជា​សមាជិក JBAC ជា​បន្តបន្ទាប់​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ កាលពី​ថ្ងៃទី ​៨ ខែកុម្ភៈ កន្លងទៅនេះ សភាពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន (JBAC) បានលើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​មាន ពន្ធលើប្រាក់បៀវត្ស​រ៍លើ​សមាជិក​ក្រុមប្រឹក្សាភិបាល​ជា​អ​និវាស​ន​ជន (Non-Resldent Director), ការស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​, ពន្ធ​លើ​ប្រាក់​បៀ​វ​ត្យ​លើ​ប្រាក់​បំណាច់​អតីតភាព​ការងារ​, និង​ពន្ធ​លើ​ប្រាក់ចំណូល (​ការប្រើប្រាស់ យោង​ខាត​នៅលើ​ប្រព័ន្ធ E-Filling)​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នេះ លោក អេង រតនា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ពន្យល់ និង​ផ្តល់​ដំណោះស្រាយ​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ទទួលយក​សំណើ​លើ​ការមិន​កំណត់​ពន្ធលើប្រាក់បៀវត្សរ៍​របស់​Non-Resident Director (Non-Executive Directors) ករណី Non-Executive Directors នោះ​គ្រាន់តែ​ឈរឈ្មោះ​ក្នុង​បណ្ណ​ប៉ាតង់ និង​មិនបាន​បម្រើសេវា​ណាមួយ​ជា​ប្រយោជន៍​ឱ្យ​សហគ្រាស​នៅ​កម្ពុជា ទោះបីជា​ផ្អែក​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ Non-Executive Directors គឺ​និយោជិត​ដែល​ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្សរ៍ និង​បាន​សន្យា​ចេញ​សេចក្ដីណែនាំ​បន្ថែម​បញ្ជាក់​លម្អិត​លើ​ករណីនេះ​។​

​ចំពោះ​ការស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម លោក​ពន្យល់ថា​៖«​ដើម្បី​បង្វិល​អាករ​ឱ្យបាន​ឆាប់រហ័ស អគ្គនាយកដ្ឋាន​ពន្ធដា​រ​ស្នើឱ្យ JBAC ជំរុញ​ក្រុមហ៊ុន​ដែលជា​សមាជិក​ឱ្យ​ស្នើសុំ​បង្វិល​សង​ប្រាក់​អាករ​លើ តម្លៃបន្ថែម​ឱ្យបាន​ឆាប់រហ័ស ជាពិសេស​ក្រុមហ៊ុន​ជប៉ុន​ដែល​ភាគច្រើន​ទទួលបាន​អនុលោមភាព​សារពើពន្ធ​កម្រិត​មាស ដែល​ត្រូវបាន​អនុញ្ញាត​ស៊ូ​បង្វិល​សង​ដោយ​ផ្ទៀង​បាយ​បរ​អាករ​តាម​ក្រោយ សម្រាប់​ទឹកប្រាក់​ស្នើសុំ​បង្វិល​សង ត្រឹម ៥០០ លាន​រៀល​»​។​


​ ចំណែក​ពន្ធលើប្រាក់បៀវត្ស​រ៍លើ​ប្រាក់​បំណាច់​អតីតភាព​ការងារ​លោក អេង រតនា​បាន​ថ្លែង​បញ្ជាក់ថា ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់​អតីតភាព ការងារ​ក្នុង​ឆ្នាំ​២០១៩ ត្រូវបាន​លើកលែង​ពន្ធលើប្រាក់បៀវត្សរ៍សម្រាប់​កម្មករនិយោជិត​ជនជាតិខ្មែរ និង​ចំពោះ​កម្មករនិយោជិត​ជនជាតិ​បរទេស ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស​រ៍ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ជា​ធរមាន​។​

​រីឯ​ពន្ធ​លើ​ប្រាក់ចំណូល (​សេចក្តីណែនាំ​លេខ ១០៩៧៩ ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ )​លោក​បាន​បកស្រាយ និង​បញ្ជាក់​ពី​ឯកសារ​តម្រូវ​សម្រាប់​ក្រុមហ៊ុន​អនុវត្ត​អត្រា​ការប្រាក់​សូន្យ​ចំពោះ​ប្រាក់កម្ចី​ពី​បុគ្គល​ទាក់ទិន ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ត្រូវមាន​ឯកសារ​ចំនួន ៣​ផងដែរ​។​

​ ឯកសារ​ទាំងនោះ រួមមាន​៖ កិច្ចសន្យា​ខ្ចីប្រាក់​ដែលមាន​បញ្ជាក់ ច្បាស់លាស់​ពី​រយៈពេល​ខ្លី និង​សង​ប្រាក់​, គម្រោង​ផែនការអាជីវកម្ម (Business Plan ឬ​របាយការណ៍​ហិរញ្ញវត្ថុ នាពេល​ខ្ចី និង​របាយការណ៍​ហិរញ្ញវត្ថុ​ប៉ាន់ស្មាន (Current and Farecasted Financial Statements) និង​គោលបំណង​នៃ​ការខ្ចីប្រាក់ រួម​នឹង​សេចក្តីពន្យល់ និងសេចក្តីសម្រេច​រប​ស់​ក្រុមប្រឹក្សាភិបាល (​ចំពោះ​សហគ្រាស​ដែល​មិនមែនជា​សហគ្រាស​។​លោក​បាន​បញ្ជាក់ថា ឯ​បុគ្គល​ទទួលខុស​ត្រូវមាន​កម្រិត ដោយឡែក ក្នុងករណី​ដែល​សហគ្រាស​មិនបាន​រក្សាទុក​នូវ​ឯក​សារ​តម្រូវ​ទាំង​នោះទេ ប្រតិបត្តិការ​ខ្ចីប្រាក់​ពី​បុគ្គល​ទាក់ទិន​។​

​ចំណែក ពន្ធ​លើ​ប្រាក់ចំណូល (​ការប្រើប្រាស់​យោង​ខាត​នៅលើ​ប្រព័ន្ធ E-Filing ) វិញ​លោក អេង រតនា បានបញ្ជាក់​ថា​ការ​៖«​កាត់កង​​យោង​ទៅមុខ​នៅក្នុង​ប្រព័ន្ធ TO E-Filing (​តម្រូវឱ្យ​សហគ្រាស​បំពេញ​តួលេខ​ទាំងអស់​ឡើងវិញ​នៅក្នុង​តារាង​តាមដាន​លទ្ធផល​សារពើពន្ធ​ខាត​យោង​ទៅមុខ (​ជំហាន​ទី​៩) ជា​រៀងរាលឆ្នាំ ដោយ​មិនអាច​យោង​តួលេខ​ពី​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ឆ្នាំមុន​មកប្រើប្រាស់​ឡើយ ដោយហេតុ ថា​តួលេខ​ទាំងនោះ​អាច​ប្រែប្រួល​តាម​លក្ខខណ្ឌ​អនុញ្ញាត​យោង​ខាត និង​លទ្ធផល​សវនកម្ម​»៕