ភ្នំពេញៈ ក្រុមហ៊ុន RMA (Cambodia) — RMAC ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​រឹងមាំ​កាលពី​ឆ្នាំ​២០២២ ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់ រហ័ស​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជំរុញឱ្យមាន​ការកើនឡើង​នៃ​តម្រូវការ​រថយន្ត​ថ្មី​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ញើ​ទៅ​ CSX ក្នុង​ឆ្នាំ​២០២២ ក្រុមហ៊ុន RMAC ទទួលបាន​ប្រាក់ចំណូល​សរុប​ចំនួន ២ ២០៣.៣ ពាន់​លាន​រៀល កើនឡើង ៣៥.៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១​។ ប្រាក់ចំណូល​សរុប​ឆ្នាំ​២០២២ មាន​ចំនួន ២៤៣.៦ ពាន់​លាន​រៀល កើនឡើង ៥៥.៩ ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២​។​​


​ទ្រព្យសកម្ម​សរុប​នៅ​ដំណាច់ឆ្នាំ​២០២២ មាន​ចំនួន ៨៨៩.៣ ពាន់​លាន​រៀល កើនឡើង ៤៦.២ ភាគរយ ធៀប​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន ៦០៨.២ ពាន់​លាន​រៀល​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។ ទន្ទឹមនឹងនោះ បំណុល​សរុប​នៅ​ដំណាច់ឆ្នាំ​២០២២ មាន​ចំនួន ៤៥១.៤ ពាន់​លាន​រៀល ដែល​ស្មើនឹង ៤០.១ ភាគរយ ច្រើនជាង​ចំនួន​បំណុល​សរុប​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​មាន​ចំនួន ៣២២.២ ពាន់​លាន​រៀល​។​

​លោក Kevin Whitcraft​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន RMAC បាន​ថ្លែងថា​៖ «​ជាការ​បន្ត​ពី​ឆ្នាំមុន នៅ​ឆ្នាំ​២០២២ ដែល​អាចឈរជើង ព្រម​ជាពិសេស​មួយទៀត​សម្រាប់​ក្រុមហ៊ុន​ RMAC​។ តាម​របាយការណ៍ នៃ​ការលក់ និង​ប្រាក់ចំណេញ​ត្រូវបាន​សម្រេច​លើសពី​ការរំពឹងទុក​។ នៅពេលដែល​សេដ្ឋកិច្ច កម្ពុជា បាន​ងើប​ឡើងវិញ​ពី​ជំងឺ​រាតត្បាត អតិថិជន​របស់​យើង​នៅតែ​បន្ត​ចំណាប់អារម្មណ៍​របស់​ពួកគាត់​ជាថ្មី​ចំពោះ ផលិតផល​ថ្មី​របស់​យើង​»​។


​លោក​បានឱ្យដឹងថា ឆ្នាំ​២០២២ ក៏​ជា​ព្រឹត្តិការណ៍​សំខាន់បំផុត​សម្រាប់ RMAC ជាមួយនឹង​ការចាប់ផ្ដើម​ដាក់ ដំណើរការ​នៅក្នុង​ខែឧសភា នៃ​ការ​ចែកចាយ​ផលិតផល​ថ្មី​ម៉ាក Changan ​របស់​ប្រទេស​ចិន។ យើង​ឃើញ ទស្សនវិស័យ​ដ៏​ជោគជ័យ​ជាមួយនឹង​ម៉ូ​ដែល ​២ (​និង​ច្រើន​ទៀត​ដែល​នឹង​មកដល់)​។ បច្ចុប្បន្ននេះ​ពួកយើង​មា ន​ម៉ាក ២ សម្រាប់​សាធារណជន​។​

​រោងចក្រ​ដំឡើងរថយន្ត Ford ត្រូវបាន​សម្ពោធ​នៅ​ខែមិថុនា ឆ្នាំ​២០២២ និង​បាន​ដំឡើងរថយន្ត​លើកដំបូង​របស់ ខ្លួន​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០២២​។ យើង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​នេះ ដែល​ការសម្រេចបាន​នូវ សមិទ្ធផល​នេះ បាន​បង្កើត​ការងារ​សំខាន់ និង​ផ្ទេរ​ចំណេះដឹង​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​។ ដោយហេតុថា ផលិតកម្ម​បាន​កើនឡើង​ក្នុង​រោងចក្រ ដូច្នេះ​ពួកយើង​បានធ្វើការ​វិនិយោគ​បន្ថែម​ទៅលើ​ខ្សែចង្វាក់ ផលិតកម្ម សម្រាប់​រថយន្ត Ford Ranger រថយន្ត​ Wildtrak​ និង ​Ford Everest​។​

​លោក​លើកឡើងថា​៖ «​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​របស់ខ្លួន ក្នុង​ឆ្នាំ​២០២២ ក្រុមហ៊ុន RMAC បាន​វិនិយោគ​លើ បន្ទប់​តាំង​បង្ហាញ និង​រោងចក្រ​ថ្មី​។ Ford បាន​ពង្រឹង​បណ្ដាញ​ផ្នែក​កសិឧស្សាហកម្ម និង​គ្រឿងចក្រ​ធុន​ធ្ងន់ នៅក្នុង​ខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ចាម និង​រាជធានី​ភ្នំពេញ​»​។​

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ក្នុងអំឡុង​ឆ្នាំ​២០២២ ផលិតផល របស់លោក​បាន​រីកដុះដាល​យ៉ាងខ្លាំង ជាមួយនឹង​ការមកដល់​នៃ​រថយន្ត Ford Ranger និង ​Ford Everest ជំនាន់​ក្រោយ ២០២៣ និង​រថយន្ត New Jaguar Range Rover ថ្មី​ដ៏អស្ចារ្យ​ក្នុង​ពាក់កណ្ដាល ត្រីមាស​ទី​២ ​នៃ​ឆ្នាំនេះ​។​

​លោក​ថ្លែងថា​៖ «​រយៈពេល​នេះ គឺមាន​សារៈសំខាន់​ក្នុង​ការចូល​ទៅជិត​អតិថិជន​របស់​យើង និង​ការយល់ដឹង​ពី តម្រូវ​ការដែល​កំពុង​វិ​វត្ត​របស់​អតិថិជន ហើយ​ខ្ញុំ​អាច​ចែករំលែក​បាន​ថា ការពេញចិត្ត​របស់​អតិថិជន​របស់​យើង បាន​កើនឡើង​បន្ថែមទៀត​។ ក្នុង​ឆ្នាំ​២០២២ ការវិនិយោគ​របស់​យើង​បាន​បន្ត​នៅក្នុង​បរិក្ខារ​ថ្មី ដើម្បី​ផ្ដល់នូវ​បទពិសោធន៍​អតិថិជន​ល្អ​បំផុត​»​។​

​លោក​បញ្ជាក់ថា​៖ «​តាម​ការកត់សម្គាល់រ​បស់​ខ្ញុំ​នៅ​ឆ្នាំ​២០២៣ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ជាមួយនឹង​ថាមពល​ដ៏​រស់​រវើក នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​តំបន់​អាស៊ី​ដែលមាន​ថាមពល​កាន់តែ​ទូលំ​ទី​លាយ​។ RMAC អាចបំពេញ​បន្ថែម​នូវ​តម្រូវការ​របស់​អតិថិជន ដែល​កំពុង​កើនឡើង​របស់​យើង និង​កំណត់​នូវ មហិច្ឆតា​ថ្មីៗ​នៅក្នុង​ទីផ្សា​រថយន្ត ឧបករណ៍​កសិកម្ម និង​គ្រឿងចក្រ​ធុន​ធ្ងន់​»​។​

​យោងតាម​របាយការណ៍​បាន​ពី RMAC ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ បាន​កើនឡើង​ចំនួន +២៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ចំនួន​ប្រហែល ៧១ ០០០ គ្រឿង​ទាំងថ្មី និង​ប្រើ​ហើយ​បាន​លក់ និង​ចុះបញ្ជី​ធៀប​នឹង ៥៧ ០០០ គ្រឿងក្នុង​ឆ្នាំ​២០២១​។ ការលក់​រថយន្ត​ថ្មី​បាន​កើន​ឡើងដល់​ជាង ​២៨ ០០០ គ្រឿង ដែល​តំណាងឱ្យ​ការកើនឡើង +៤៣ ភាគរយ​ក្នុង​ឆ្នាំ​២០២១​។ ទីផ្សារ​រថយន្ត​ថ្មី​ក្នុង​ឆ្នាំ ២០២២ មាន​ចំនួន ៣៩ ភាគរយ​នៃ​ទីផ្សារ​សរុប ដោយ​បង្កើន​ទីតាំង​ឈរជើង​របស់ខ្លួន​ពី ៣៤ ភាគរយ ​ក្នុង​ឆ្នាំ​២០២១​។ ក្នុងអំឡុង​ឆ្នាំ​២០២២ ការលក់​រថយន្ត​Ford ថ្មី​បាន​កើនឡើង +៣១ ភាគរយ​៕