មណ្ឌល​គិរីៈ ក​ម្ម​វិ​​ធីស្បៀ​ង​អា​ហារ​ពិ​ភ​ព​លោ​ករ​ប​ស់អ​ង្គ​កា​រ​ស​ហប្រ​ជា​ជាតិ (WFP) ស​ហ​ការ​ជាមួ​យ​សាជី​វក​ម្ម​សហ​គ​ម​​ន៍​ក​សិក​ម្ម​កម្ពុ​ជា​ (CACC) ​កំ​ពុ​ង​ចា​ប់ផ្តើ​ម​គ​ម្រោ​​ងថ្មី​មួយ​ ដែល​សំដៅ​ផ្តោត​លើក​សិ​ករ​ខ្នា​ត​តូច​ជា​ង​ ​១ ​២​០​០ នា​ក់​ និងក្រុ​ម​គ្រួ​សា​រ​រ​បស់​ពួក​គា​ត់​ នៅក្នុ​ង​ស្រុ​ក​កោះញែ​ក​ ​ខេត្ត​ម​ណ្ឌ​ល​គិរី​។​

​យោ​ងតា​ម​សេច​ក្តី​ប្រ​កាសព័​ត៌​មានរ​បស់​ ​WFP និង CAC​C​ ដែ​លបា​​ន​​ចេ​ញផ្សា​យ​ថ្ងៃ​ទី៨​ ​​ខែឧ​សភា​ ​ឆ្នាំ​២​០​២៣​ បា​ន​ឱ្យ​ដឹ​ងថា​ ​គ​ម្រោង​​នេះ​ទទួ​ល​បាន​មូ​ល​និ​ធិ ពី​កម្ម​វិ​ធី​ក​សិ​ក​ម្ម ​និ​ង​សន្តិ​សុ​ខស្បៀ​ងស​កល​ចំ​នួ​ន​ ១​,​៧​៩លា​ន​ដុល្លា​រ ​ និ​ង​ពី​ C​A​CC ចំនួន ១​,១​ លា​ន​ដុ​ល្លា​រ ក្នុ​​ងគោល​បំ​ណ​ងលើ​ក​កម្ព​ស់ភា​ព​ធន់​ និ​ង​ជីវ​ភា​ព​រប​ស់​ក​សិក​រ​ខ្នាត​តូច​​ តាម​រ​យៈ​កសិ​ក​ម្ម​ស​រី​រា​ង្គ ​និ​ង​ល​ទ្ធ​ភាព​ចូ​លទៅ​កា​ន់ទី​ផ្សា​រ​។


គ​ម្រោ​ងនេះ​ក៏មា​ន​បំ​ណង​លើ​ក​ក​ម្ព​ស់អា​ហារូ​ប​ត្ថម្ភ ​និ​ង​សមភា​ព​យេន​ឌ័រ​ផង​ដែ​រ​ តាម​រយៈ​​វិធី​សាស្រ្ត​ផ្លា​ស់​ប្តូរ​ឥ​រិយា​ប​ថស​ង្គ​ម​ ​ដែ​ល​ត្រូ​វ​បាន​រៀ​ប​ចំឡើង​ដើម្បី​ជំរុ​ញឱ្យមា​ន​តម្រូ​វកា​រ​របបអា​ហា​រសុ​ខភា​ព និ​ងទ​ប់​ទល់ជា​មួ​យទ​ម្លាប់​ស​ង្គមដែលប​ង្ក​គ្រោះ​ថ្នាក់​។​

លោ​ក​ស្រី​ គ្លែរ​ ​កូណា​ន់ ​អ្នក​តំណាង​​កម្មវិ​ធីស្បៀ​ងអា​ហារ​ពិ​ភ​ពលោ​ក (WFP)​ប្រ​ចាំ​នៅក​ម្ពុ​ជា​ បាន​លើក​ឡើង​តាម​រ​យៈសេ​ច​ក្តី​ប្រកា​​ស​ព័​ត៌​មា​ននេះ​ថា​ គម្រោង​នេះត្រូ​វបា​ន​គ្រោង​រៀ​បចំ​ឡើង​ក្នុ​ងប​រិ​ប​ទកូ​វី​ដ​១៩ ដោយប្រើវិធី​សាស្រ្ត​ច្នៃប្រ​ឌិ​ត ​ដែ​ល​កសា​ង​​ភាព​ជា​ដៃគូ​រ​វា​ងវិ​ស័យ​សា​ធា​រណៈ​ ​វិស័យ​ឯក​ជ​ន ​និង​អ្ន​ក​ផលិ​ត​ ដោ​យផ្ដោ​ត​ជាសំ​ខាន់​លើ​ភាព​ចាំ​បាច់​ក្នុ​ងកា​រ​ទា​ញប្រ​យោ​​​ជន៍​ពី​កា​រប​ណ្ដាក់​ទុន​លើវិ​ស័​យឯ​ក​ជន​ ព​ង្រឹង​កិ​ច្ចស​ន្ទនាផ្នែ​កគោ​ល​នយោ​បា​យ​ ធា​នា​នូ​វចំ​ណេះដឹ​ង​ចាំបា​ច់​ និ​ង​គាំ​ទ្រ​ដល់​កា​រអ​ភិ​វឌ្ឍ​ដែ​លគិត​គូ​រ​ដ​ល់​ប​រិស្ថាន​ ​ស​មធ​ម៌​ស​ង្គ​ម​ និ​ង​សេដ្ឋ​កិច្ច។​ ​


លោ​ក​ស្រី ​គ្លែរ កូ​ណាន់​ បា​ន​បន្ថែ​ម​​ថា ​​កំ​​ណើ​នប្រា​ក់ចំ​ណូ​លនឹ​ងដើ​រ​តួយ៉ា​ងសំ​ខា​ន់​ក្នុ​ង​ការ​ស​ម្រួ​ល​ឱ្យ​មា​ន​អា​ហារូ​ប​ត្ថម្ភ​កា​ន់តែ​ប្រ​សើ​រ ​នៅ​ពេល​ដែ​ល​ក្រុម​គ្រួ​សារ​ពួ​កគា​ត់​ អាច​ទ​ទួ​ល​បាន​អា​ហា​រ​សុខ​ភាព​ច​ម្រុះ​ ​អា​ច​ទប់​ទ​ល់នឹ​ង​ផល​អ​វិជ្ជ​មា​នផ្នែ​ក​អា​​ហា​រូ​​ប​ត្ថម្ភ​ដែល​កើ​ត​មា​ន​លើ​ក្រុ​មគ្រួ​សា​រពួ​ក​គា​ត់ ​ហើ​យ​លោ​ក​ស្រី ​ក៏ស​​ម្គាល់​ផ​ងដែ​រ​ថា ជីវ​ភា​ព ​និ​ង​អាហា​រូ​ប​ត្ថ​ម្ភមា​ន​សា​រៈសំ​ខា​ន់ណា​ស់​ ​ដោ​យ​សា​រតំ​ប​ន់​គោ​ល​ដៅនេះ​ មា​​នក​ម្រិត​នៃ​ភា​ព​ក្រីក្រ និង​កង្វះ​អា​ហារូ​ប​ត្ថ​ម្ភ​ខ្ព​ស់​។

​លោ​កស្រី ​​បាន​លើក​ឡើ​ដូច្នេះ​ទៀ​ត​​ថា ៖ ​«កា​រ​ចូល​រួ​ម​រ​ប​ស់ស្ត្រី​នៅ​ក្នុង​គម្រោ​ង​ គឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ ពី​​ព្រោះនៅ​ក​ម្ពុជា​ ​ស្ត្រី​ដើ​​រ​តួ​នា​ទី​នាំ​មុខ​ក្នុ​ង​កា​រចា​ត់​ចែ​ង​ស្បៀ​ង​អា​ហារ​គ្រួ​សា​រ ​និង​មា​ន​ចំ​ណែក​ជា​ង​ពា​ក់​កណ្តា​ល ​នៃ​ក​​ម្លាំង​ព​ល​ក​ម្ម​​ផ្នែក​ក​សិ​ក​ម្ម​នៅ​ទូ​ទាំ​​​ង​ប្រទេ​ស​ ថ្វី​ត្បិ​ត​តែ​ពួ​ក​គា​ត់ប្រ​ឈ​ម​មុ​ខ​នឹង​កា​រ​លំបា​ក​ជា​ច្រើ​ន​ពាក់ព័ន្ធ​នឹង​កា​រ​ទ​ទួ​លបា​ន​ដី​ធ្លី ​​សេវា​ក​សិក​ម្ម​ សេ​វា​ហិ​រញ្ញ​វត្ថុ​ ​ទីផ្សា​រ​ ​និ​ង​បច្ចេ​ក​វិទ្យា​ក៏​ដោ​យ​»។​

​លោ​កស្រី​ ​គ្លែ​រ ​កូ​ណា​ន់ ​បន្ត​ថា​ ​៖ ​«​ដើម្បី​ដោះ​ស្រា​យ​ប​ញ្ហាទាំ​ង​នេះ ​គ​ម្រោ​ង​នេះនឹ​ង​ប្រើ​ប្រា​ស់កា​រ​ប្រា​ស្រ័​យទា​ក់​ទ​ងដើ​ម្បីផ្លា​ស់​ប្តូ​រឥ​រិ​យា​​ប​ថ​សង្គ​ម​ ​ដើម្បី​កែ​ប្រែ​ទម្លា​ប់​ពា​ក់ព័​ន្ធ​នឹ​ង​ឥ​រិយា​ប​ថ​អា​ហា​រ​ និ​ង​សម​ភា​ពយេ​ន​ឌ័​រ​ក្នុង​គ្រួ​សារ​»​។​

​ជា​មួយ​គ្នា​នោះដែ​រ​ លោ​ក​ ​កា​ន់ ​គន្ធី​ ​នា​យក​ប្រ​តិ​ប​ត្តិ​ C​A​CC​ ​បាន​ក​ត់​ស​ម្គាល់​ថា​ ត​ម្លៃ​អា​ហា​រស​រី​រាង្គ​មាន​តម្លៃល្អ​ និ​ង​មាន​ស្ថិ​រភា​​​ពជា​ង​ត​ម្លៃ​ទំ​និ​ញដែ​ល​ផលិ​ត​ទៅ​តា​ម​ទ​ម្លា​ប់។​

​លោ​ក​បា​នប​ន្ថែ​មថា​ ​វា​មាន​ឱកា​ស​ចំ​ណេញ​ខ្ព​ស់ ​និ​ងមា​ន​ស្ថិ​រភា​ព​ចំ​ណូ​ល ​ក​សិក​រ​ខ្នា​ត​តូច​ ក្នុ​ង​ខេត្ត​ម​ណ្ឌល​គិ​រី ​ច្រើ​ន​ដាំ​ដុះ​តែស្រូ​វ​ ​ហើ​យភា​គ​​ច្រើន​ធ្វើកសិ​​កម្ម​វិ​ល​ជុំ​បែប​ប្រ​ពៃ​ណី​ ដែ​ល​ងា​យរ​ង​គ្រោះ​ដោយ​សា​រអា​កា​សធា​តុ​ ​និ​ង​វិប​ត្តិ​ផ្សេ​ងៗ​។​

​លោ​ក ​គ​ន្ធី ​បា​ន​ប​ញ្ជាក់​​ដូ​ច្នេះ​ថា​៖​«​គោល​ដៅ​រប​ស់​យើ​ង​គឺ​ដើ​ម្បីប​ង្កើន​ប្រា​ក់​ចំ​ណូល​រ​ប​ស់ក​សិ​ករ​ដែ​លចូ​ល​រួ​ម​ ឱ្យ​បា​ន​រ​ហូ​តដ​​​ល់​ ២​០​ភាគ​រ​យ​ ធៀ​បនឹ​ង​ប្រា​ក់ចំ​ណេ​ញ​រ​ប​ស់ក​សិ​កម្ម​ធ​ម្ម​តា​​ ហើ​យ​ខ្ញុំ​ក៏ប​ញ្ជា​ក់​ថា ​C​ACC ​នឹ​ងជួ​យ​សម្រ​ប​ស​ម្រួ​ល​ទំ​នា​ក់ទំនងទី​ផ្សារ​ ​ហើយ​ក​សិក​រ​នឹ​ងអា​ច​ប្រើប្រា​ស់ចំ​ណូ​លរ​បស់​ខ្លួ​ន​ក្នុង​ការ​ទ​ប់ទ​ល់ជា​មួ​យ​នឹ​ងវិ​ប​​ត្តិ​ផ្សេ​ងៗ​ដែល​អា​ច​កើ​តមា​ន​នាពេ​ល​អ​នាគ​ត​»​។

លោ​ក​បាន​​បន្ត​ទៀ​តថា​ ​CA​CC​ ​នឹ​ងប​ង្កើ​តខ្សែ​ចវ៉ា​ក់​ត​ម្លៃអា​ហា​រ​សរី​រា​ង្គ​មួ​យដែ​ល​ប្រ​កប​ដោ​យប​រិ​យា​ប័​ន្ន​ ​និ​ង​លើ​កទឹ​ក​ចិ​ត្ត​កសិ​​​ក​រ​ខ្នាត​តូ​ច​​ ​រួម​ទាំង​​ស្ត្រីនិ​ង​ជ​ន​ជាតិ​ដើ​ម​​ភាគ​តិច​ ​ឱ្យ​ប្តូរ​ម​ក​អ​នុវ​ត្ត​ក​សិ​ក​ម្ម​សរី​រា​ង្គដោ​យ​ប្រើ​តែជី​ និ​ង​ថ្នាំក​ម្ចា​ត់​ស​ត្វល្អិ​ត​ធ​ម្ម​ជា​តិ ​និ​ង​កា​រអ​នុ​វ​ត្តដ​ទៃ​ទៀ​ត​ដែ​លឆ្លើ​យ​ត​បនឹ​ង​កា​រប្រែ​ប្រួ​ល​អាកា​ស​ធា​តុ​។​

​សូ​មជ​ម្រា​ប​ថា​ កម្ម​វិធី​ស្បៀ​ង​អាហា​រ​ពិភ​ព​លោក​នៃ​អ​ង្គ​ការ​សហ​ប្រ​ជាជា​តិ​ គឺ​ជា​អង្គ​កា​រម​នុ​ស្សធ​ម៌​ដ៏​ធំជា​ង​គេបំ​ផុ​ត​នៅលើ​ពិ​ភព​លោ​ក ​ដែ​ល​ជួយ​ស​ង្គ្រោះ​ជីវិ​ត​ម​នុស្ស​ក្នុ​ង​គ្រាអា​សន្ន​ ​និង​ប្រើជំ​នួ​យ​ស្បៀ​ងអា​ហារ​ ​ជាវិ​ធី​កសា​ង​មា​គ៌ាឆ្ពោះ​ទៅ​កា​ន់ស​ន្តិ​ភាព​ ​ស្ថិរ​ភា​ព​ និ​ងវិ​បុ​លភា​ព​ ​សម្រាប់​ប្រ​ជាជ​នដែ​ល​បាន​ឆ្ល​ងកា​ត់​ជម្លោះ​ ​គ្រោះ​ម​ហន្ត​រា​យ​ និ​ង​ផល​ប៉ះ​ពា​ល់​​នៃកា​រ​ប្រែប្រួ​លអា​កា​ស​ធា​តុ៕