ភ្នំពេញៈ អ្នកនាំ​ពា​ក្យ​​ក្រសួ​ង​​ក​សិក​ម្ម​ និងក្រុម​ហ៊ុ​ន​នាំ​ចេញ​ផ​លិត​ផល​ក​សិ​កម្ម​ បា​ន​បញ្ជា​ក់​​ថា ​ចេកស្រស់​រ​ប​ស់​ក​ម្ពុ​ជាប្រ​មា​ណ​ ៩៣ ​ភាគ​រ​យ ​រួ​ម​ទាំ​ងដំ​ណាំ​ស​ក្តា​នុ​ពល​រ​ប​ស់​កម្ពុ​ជា​មួ​យ​ចំនួ​ន ត្រូ​វ​បា​ននាំ​ចេ​ញ​ទៅ​កា​ន់ទី​ផ្សា​រ​ប្រទេ​ស​ចិ​ន ​ខ​ណៈ​​ដំណាំ​ក​សិ​កម្ម​ដ​ទៃ​ទៀ​ត​ ចិ​ន​និ​ង​ក​ម្ពុជា​កំពុង​ប​​ន្តពិ​ភា​ក្សា​ក្នុ​ង​ការនាំ​ចេញ​ប​ន្ថែ​ម។​

​កញ្ញា​​អ៊ឹម​​រច​នា​​អ​នុ​រដ្ឋ​លេ​ខា​ធិការ និងជា​អ្ន​កនាំ​ពាក្យ​ក្រសួ​ង​កសិ​ក​ម្ម ​រុ​ក្ខាប្រ​មា​ញ់ ​និ​ង​នេសា​​ទ ​បា​ន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១​៤​​ខែឧ​ស​​ភា ឆ្នាំ ២០២៣​ថា​ ក​ម្ពុ​ជាបា​ន​នាំចេ​ញ​ចេក​ស្រ​ស់​ចំ​នួន​​ ៩៥០២៨​តោ​ន​ក្នុ​ងត្រី​មា​ស​ទី​១ ​ឆ្នាំ​២​០​២​៣ ​ដែ​ល​ក្នុ​ង​នោះ​ ៨៨៩៤៧តោ​ន ​ឬ​៩៣,៦ ភា​គ​រ​យ​ត្រូវ​បា​ន​នាំទៅទី​ផ្សា​រប្រ​ទេ​ស​ចិ​ន។​


​ក​ញ្ញា​​​​ប​ញ្ជាក់ថា ៖ «​ប្រទេ​​សចិ​ន​ គឺជា​ទី​ផ្សា​រដ៏​ធំមួ​យ​ស​ម្រា​ប់ផ​លិ​ត​ផ​លក​​សិក​ម្ម​ដ៏មា​ន​ស​ក្តានុ​ព​ល​រ​បស់​ក​ម្ពុ​ជា​រ​ប​ស់​យើង​​មិ​ន​ត្រឹម​តែ​ស​ម្រាប់​ចេ​កស្រ​ស់​ប៉ុ​ណ្ណោះ​ទេ​ ថែ​ម​ទាំ​ង​សម្រា​ប់​អ​ង្ករ​​ដំ​ឡូ​ង​មី​និងស្វា​យ​ផ​ង​ដែ​រ»​។​​​

ក​ញ្ញា​​អ៊ឹ​ម រចនា ​បាន​ប​ន្តថា ​កា​រនាំចេ​ញ​ផ្លែចេ​ក​​និ​ង​ផ​លិ​តផ​ល​ក​សិ​ក​ម្ម​ផ្សេ​ងទៀ​ត ​ទៅកា​ន់​ប្រ​ទេ​ស​ចិនបា​ន​រួ​ម​ចំណែ​ក​យ៉ា​ង​សំខា​ន់​ក្នុ​ង​​កា​​រ​អ​ភិ​វ​ឌ្ឍ​វិ​ស័​យក​សិ​ក​ម្មក​ម្ពុ​ជា​​និង​នាំ​មក​នូ​វ​អ​ត្ថ​ប្រ​យោ​ជន៍​ជា​ច្រើ​ន ​ដ​ល់ប្រ​ជា​ជន​ក​ម្ពុជា​​ជា​ពិសេ​ស​ប្រ​ជា​ក​សិ​ក​រ​ដែ​ល​បាន​និ​ងកំ​ពុ​ង​ដាំដុះ​ដំ​ណាំ​សក្តា​នុ​ព​លនៅ​ទូ​ទាំ​ង​ប្រទេ​ស​។កា​រ​នាំចេ​ញ​ចេ​ក​របស់ក​ម្ពុ​ជាមា​ន​កា​រកើ​ន​ឡើ​ងគួ​រ​ឱ្យ​ក​ត់​ស​ម្គា​ល់ចា​ប់​តាំង​ពី​ឆ្នាំ​​២​០១​៩ ​ប​ន្ទាប់​ពី​ប្រទេ​ស​ចិ​នបា​ន​អ​នុញ្ញា​ត​ឱ្យ​ប្រ​ទេស​ក្នុ​ង​តំ​បន់​អា​ស៊ី​អា​គ្នេ​យ៍​នេះ​​នាំ​ចេ​ញ​ចេ​កស្រ​ស់​ដោ​យ​ផ្ទា​ល់ទៅ​កា​ន់​ទី​ផ្សា​រ​រប​ស់​ខ្លួ​ន​។


​លោ​ក​ ហ៊ុ​ន ឡាក់ អគ្គនាយក​​ក្រុ​មហ៊ុ​ន​ឡង​ម៉េ​​ត​ ដែ​ល​បា​នធ្វើកា​រ​ដាំ​ដុះចេ​ក​​​សម្រា​ប់​នាំ​ចេញ​ទៅ​កាន់​ប្រ​ទេ​ស​ចិ​ន ​បា​ន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែឧ​ស​ភា​​ឆ្នាំ​២០២៣​ ដែរថា ទីផ្សារ​​ចិន​ ជា​ទី​ផ្សារ​ដ៏​ធំ​ទូលា​យ​​សម្រា​ប់ផ​លិ​ត​ចេ​កស្រ​ស់​រ​បស់​ក​ម្ពុ​ជា​​ខណៈ​កា​រ​នាំចេ​ញ​ចេ​ក​ស្រ​ស់​ចាប់​ផ្តើម​មា​នភា​ព​ប្រ​សើរ​ឡើ​ងវិ​ញ​ ក្រោ​យពី​ស្ថា​ន​ភា​ព​កូ​វី​ដ១​៩​ បា​ន​ធូ​រស្រា​ល​ ហើ​យ​ប្រ​ទេ​សចិនបា​ន​ប​ញ្ច​​ប់​​​​វិធា​ន​កា​របិ​ទ​ខ្ទ​ប់​មក​។​

​លោ​ក​បាន​ប​ញ្ជាក់​ដូ​ច្នេះ​ថា​៖«​​​នៅដើ​ម​ឆ្នាំ​២​០២​៣​នេះ​​កា​រនាំ​ចេ​ញ​ចេ​កស្រ​ស់​រ​ប​ស់​កម្ពុ​ជា​​ទៅ​កា​ន់​ទីផ្សា​រ​ក្នុ​ង​តំប​ន់​​ហាក់​មា​​នភា​ព​ប្រ​សើ​រ​ឡើ​ងវិ​ញ​​បើ​ធៀប​នឹ​ង​ឆ្នាំ​២​០​២២​ក​ន្ល​ងទៅ​​ដោយ​សា​រតែ​ប្រ​ទេ​ស​ចិ​ន ​ដែ​លជា​ទីផ្សា​រ​ធំ ​លែ​ង​មាន​កា​រ​បិទ​ខ្ទ​ប់ ​មា​​នត​ម្រូវការ​ច្រើ​ន ​និ​ង​កា​រ​ដឹ​ក​ជញ្ជូ​ន​ចា​ប់​ផ្តើ​មធ្លា​ក់​ថ្លៃ​បន្តិ​ច​មក​វិ​ញ​»​។​

លោ​ក​បា​នប​ន្ថែ​ម​ទៀ​ត​ថា ក្នុង​​ឆ្នាំ២​០​២​២ ​ កា​រ​នាំចេ​ញ​ចេក​មា​ន​កា​រ​ថយ​ចុះ​​ដោយ​សា​រ​តែ​កា​រ​បិ​ទខ្ទប់​ រ​ប​ស់ប្រ​ទេ​ស​ចិន​​​​និ​ង​ប​ញ្ហា​ដឹក​ជ​ញ្ជូ​ន​ ខ​ណៈដែ​ល​ប្រ​ទេ​សចិន​ជា​ទី​ផ្សារ​ដ៏​​ធំរ​បស់​ក​ម្ពុជា​។ ទោះជា​​បែ​បនេះ​ក្តី​ កា​រ​នាំ​ចេញ​ចេ​ក​នៅ​តែអា​ច​ដំ​ណើ​រ​កា​រ​ទៅ​មុខ​បា​នជាធ​ម្ម​តា ​និ​ង​បាន​ចា​ប់ផ្តើ​មស្ទុះ​ងើ​​បឡើ​ង​វិ​ញនៅ​ក្នុ​ងឆ្នាំ​២​០២​៣នេះ​​ដោ​យសា​រ​តែ​ផ្លែ​ចេក ត្រូ​វ​បាន​ប្រ​ជាជន​ចិន​និ​យ​ម​ទ​ទួ​លទា​ន​ជា​ប្រចាំ​ថ្ងៃ​។​​

ថ្វី​ដ្បិត​តែ ​ចិ​ន​ជាទី​ផ្សា​រ​ដ៏​ធំស​ម្រា​ប់​កម្ពុ​ជា​មែ​ន​ តែលោ​ក​​ហ៊ុ​ន​​ឡា​ក់​​លើ​ក​ឡើ​ង​ថា ​​កម្ពុ​ជា​​គួ​រ​ពង្រី​ក​ទី​ផ្សា​រ​នាំចេ​ញ​ចេក​ស្រ​ស់​ ឱ្យ​បា​ន​កា​ន់​​តែច្រើ​ន​ជា​ង​នេះ។​ កា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ​​ ក្នុ​ង​ដំ​ណើរទ​ស្សន​កិ​ច្ច​ទៅ​កា​ន់ប្រទេស​​បារាំ​ង​ក្រ​សួ​ង​ក​សិ​ក​ម្ម​ និ​ង​វិ​ស័យ​ឯ​ក​ជ​ន​ផ្នែ​កដំ​ណាំ​សា​ក​វ​ប្ប​កម្ម​​ដែ​ល​ដឹក​នាំ​ដោ​យ​​លោ​ក​ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រៅពីទៅសិ​ក្សាស្វែ​ង​យល់​ពី​តម្រូ​វ​កា​រទី​ផ្សា​រ​បារាំ​ងហើ​យ​​​ក៏មា​ន​គោ​ល​បំណ​ង​ទៅ​ស្វែង​​រក​ទី​ផ្សា​រ​ថ្មី ​ស​ម្រាប់​ផ​លិ​ត​ផ​លចេ​ក​ស្រស់​ ក៏​ដូ​ចជា​ផ​លិ​តផ​ល​កសិ​ក​ម្មដែ​ល​មា​នស​ក្តា​នុ​​ពល​រ​ប​ស់ក​ម្ពុ​ជា​​​សម្រា​ប់នាំចេញ​ទៅប្រ​ទេ​ស​នេះ​​​ផង​ដែ​រ​។​

បើ​តា​ម​របា​យ​កា​រណ៍​ពី​ក្រសួ​ង​ក​សិ​ក​ម្ម ការ​នាំ​ចេ​ញ​ចេក​ស្រ​ស់រ​ប​ស់​ក​ម្ពុ​ជា ​ក្រៅ​ពី​ប្រទេ​សចិ​ន​ហើ​យ ​ក​ម្ពុ​ជា​ក៏​បា​ននាំ​ចេ​ញ​ចេ​ក​ស្រ​ស់​ទៅកា​ន់​ទីផ្សា​រវៀ​តណា​ម​​ជា​ង៦​ពាន់​តោ​ន​ និ​ងប្រ​ទេ​ស​ជប៉ុ​ន​ជិ​ត២​​០តោន​ផងដែរ៕