ភ្នំពេញៈ រាជ​រដ្ឋា​ភិបា​លក​ម្ពុជា​តាម​រយៈ​ក្រសួង​សា​ធារ​ណការ​និង​ដឹក​ជញ្ជូន ​និង​ក្រុម​ហ៊ុន​ឯក​ជន​ចិន​ បាន​ចុះហ​ត្ថលេ​ខាលើ​កិច្ចស​ន្យាភា​ពជា​ដៃ​គូរ​វាង​រដ្ឋ​ និង​ឯក​ជន​ជាផ្លូ​វ​ការ​នៃគ​ម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជ​ធានី​ភ្នំពេ​ញទៅ​ក្រុង​បាវិត ​ខេត្ត​ស្វាយ​រៀង ​ដែ​លតម្លៃ​ប្រមាណ​ ១ ៤០០​ លាន​ដុល្លារ។

ពិធី​ចុះ​ហត្ថ​លេខា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០២៣​ក្រោម​អធិបតី​ភាព​លោក​ស៊ុន​ចាន់​ថុលរដ្ឋ​ម​ន្រ្តី​ក្រសួង​សា​ធារ​ណកា​រនិ​ងដឹ​កជ​ញ្ជូន​តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ជាមួ​យលោក​Zhou Yong ​តំណាង​ក្រុម​ហ៊ុន​សាជី​វក​ម្មថ្នល់​ និង​ស្ពានចិន​(CRBC)។


នា​ឱកាស​នោះ​លោក​ស៊ុន​ចាន់​ថុល​បាន​លើក​ឡើង​ថា​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​នេះ​គឺ​ជា​កិច្ច​សន្យា​រវាង​រដ្ឋ​និង​ឯក​ជន​សម្រាប់​ដំ​ណើរ​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិ​តប្រ​វែង​១៣៥​គ.ម ​ដែល​មាន​៤​គន្លង​(ទៅ២ មក២)​ក្នុង​តម្លៃជា​ង១​៤០០​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​អនុវត្ត​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​សាជី​វកម្ម​ស្ពាន​និង​ថ្នល់​ចិន និង​ជា​អ្នក​គ្រប់​គ្រង់​ដំណើរ​ការ​អាជីវ​កម្ម​លើ​គម្រោង​ផ្លូវ​នេះ។

លោក​បាន​បន្តថា​ដើម្បី​ឈាន​ទៅ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​ស្ពាន​ឆ្លង​ទន្លេ​មេគ​ង្គ​នៅ​ដី​ឥដ្ឋ​ដែល​តភ្ជាប់​ខ្សែ​ក្រវាត់​ក្រុង​ទី៣​ទៅ​កាន់​ស្រុក​ល្វាឯម។​ស្ពាន​នេះ​បូក​រួម​ទាំង​ផ្លូវ​សង​ខាង​ស្ពាន​មាន​ប្រវែង​៣៧០០​ម៉ែត្រ​ដែល​ត្រូវ​ចំ​ណាយ​ថវិការ​បស់​រដ្ឋ​ប្រមាណ​ជាង​២៣០​លាន​ដុល្លារ​ដើម្បី​ដំណើរ​ការ​សាង​សង់​ស្ពាន​នេះ។


លោក​ស៊ុន ​ចាន់​ថុល​បាន​បញ្ជាក់​ថា​៖«ការ​បញ្ចេញ​ថវិកា​ប្រ​មាណ​ជាង​២៣០​លាន​ដុល្លា​រសាង​សង់​ស្ពាន​នេះ​គឺស្រប​តាម​អនុ​សាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​ដែល​មិន​ចង់​ឱ្យ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​នេះ​ត្រូវ​ចំណាយ​ថ​វិកា​ច្រើន​ព្រោះ​បើ​សិន​ជា​ក្រុម​ហ៊ុន​ជា​អ្នក​សាង​សង់​ស្ពាន​នេះ​ក្រុម​ហ៊ុន​នឹង​គិត​ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​នេះ។​ អ៊ីចឹង​ហើយ​ទើប​យើង​ត្រូវ​តែ​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ភាព​ជា​ដៃ​គូរ​វាងរ​ដ្ឋ​និង​ឯ​កជ​ននៃគ​ម្រោងហេ​ដ្ឋារចនាសម្ព័ន្ធ​ផ្លូវល្បឿន​លឿន​តភ្ជាប់ពី​រាជ​ធានី​ភ្នំពេ​ញ​ទៅ ក្រុង​បាវិត​ដើម្បី​បែង​ចែក​ការ​ងារ​សាង​សង់​រវាង​រដ្ឋ​និង​ក្រុម​ហ៊ុន​ឱ្យ​បាន​ច្បាស់​លាស់»។

បើ​តាម​លោក​ស៊ុន ​ចាន់​ថុល​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ក្រុ​ងបា​វិត​នឹងបើ​កកា​រដ្ឋា​នសា​ងស​ង់នៅ​ថ្ងៃ​ទី៧​ខែ​មិថុនា​ឆ្នាំ២០២៣​ខាង​មុខ​នេះ​ក្រោម​វត្ត​មាន​ដ៏ខ្ព​ង់ខ្ព​ស់លោ​កនា​យក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​។

លោក​បន្ថែ​មថា​ គម្រោង​នេះ​នឹង​ប្រើ​ពេល​សាង​សង់​ក្នុង​រយៈ​ពេល​៤ឆ្នាំ​ដើម្បី​បញ្ចប់​ឱ្យ​ទាន់​គម្រោង​ផ្លូវ​ល្បឿន​លឿន​របស់​ប្រ​ទេស​វៀត​ណាម​ដែល​ចេញ​ពី​ហូជី​មិញ​ភ្ជាប់​មក​កាន់​តំបន់​ព្រំ​ដែន​ម៉ុក​បៃ។

លោក​Zhou Yong​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​សាធា​រណ​កា​រ ដែល​ផ្តល់​ទំនុក​ចិត្ត​ដ​ល់ក្រុម​ហ៊ុន សម្រា​ប់កា​រសាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-បា​វិត​នេះ។ លោក​បាន​ថ្លែង​ថា៖«យើង​សូម​សន្យា​ថានឹ​ង​ប្រើប្រា​ស់​ធន​ធាន​ឱ្យអ​ស់ពី​លទ្ធ​ភាព​ដើម្បី​ធានា​ដល់​ការ​សាង​សង់ប្រ​កប​ដោយ​គុណ​ភាព​ដូច​ជា​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហ​នុ ដែល​យើ​ងធ្លា​ប់​ធ្វើក​ន្ល​ង​មក។ នេះ​គឺ​ជា​គម្រោង​ផ្លូវល្បឿ​នលឿ​ន​ទី២​ សម្រាប់​ក្រុម​ហ៊ុន​យើង​នៅក​ម្ពុជា។ យើង​នឹង​ប្រើប្រា​ស់ប​ច្ចេក​វិទ្យា​ខ្ពស់​ប្រក​បដោ​យគុ​ណ​ភាព​ ​ធានាកា​រសាង​សង់​ទាន់​ពេល​វេលា​និង​ផ្តល់​សេវា​ដែល​ល្អ​បំ​ផុត​សម្រា​ប់​ប្រជា​ជន​កម្ពុ​ជា»។

ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​ដែរ​លោ​ក​ង៉ែត​ ជូ​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ចូល​រួម​កាត់​បន្ថយ​ចំណាយ​របស់​រដ្ឋា​ភិបាល​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​ប្រ​ជាព​លរ​ដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​ស្ពាន​លើ​ផ្លូវ​ល្បឿន​លឿន។

លោក​ថា៖«ជា​ទូ​ទៅ​ប្រាក​ដ​ណាស់​បើ​ក្រុម​ហ៊ុន​ចំណាយ​ប្រាក់​សង់​ស្ពាន​បន្ថែម​ខ្លួន​ឯង​នឹង​ធ្វើ​ឱ្យ​ការ​ចំ​ណាយ​លើ​កា​រឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​កាន់​តែ​ខ្ពស់​ព្រោះ​យើង​ធ្លាប់​មាន​គំរូ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហ​នុ​សម្រាប់ជីវ​ភាព​របស់​ពល​រដ្ឋ​គឺ​ថ្លៃ​ស្រាប់​ហើយ​តែ​យ៉ាង​ណា​វា​អាស្រ័យ​លើ​ការ​ព្រម​ព្រៀង​របស់​រដ្ឋា​ភិបា​ល​និង​ក្រុមហ៊ុន​ទៅលើដំណើរ​ការ​គ្រប់​គ្រងផ្លូវ​នេះ​បន្ថែមទៀត»។

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​រូប​នេះ​បាន​លើក​ឡើង​ថា​រាល់​ការ​វិនិ​យោគ​ទៅ​លើ​ហេដ្ឋា​រច​នាស​ម្ព័ន្ធ​ណាមួ​យ​បើ​សិន​ជាបា​ន​គិតពី​ផល​ចំ​ណេញ​សម្រាប់​សេដ្ឋ​កិច្ច​និង​គិត​គូរ​ពី​ផល​ប្រ​យោជន៏​ប្រជា​ពល​រដ្ឋ​ជា​ធំ​គឺ​ជា​រឿង​ដ៏​ត្រឹ​ម​ត្រូវ​និង​ចាំ​បាច់​ត្រូវ​ធ្វើ។

គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​បាវិត ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ទី​២​របស់​កម្ពុជា​គឺ​ជា​ខ្សែផ្លូ​វ​ថ្មី​ទាំង​ស្រុង មាន​ប្រវែង​សរុប​ប្រ​មាណ​ជា​១៣៥​គ.មចាប់​ពី​រាជ​ធានី​ភ្នំពេញ​ត្រង់​ចំណុច​ផ្លូវ​ក្រវាត់​ក្រុង​ទី៣​កាត់​តាម​ខេត្ត​កណ្តាល​ខេត្ត​ព្រៃ​វែង​និង​ខេត្ត​ស្វាយ​រៀង​ឆ្ពោះ​ទៅ​ក្រុង​បាវិត​ព្រំ​ដែន​កម្ពុជា​-វៀ​ត​ណាម​។ជា​ងនេះ​ទៀត​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះត្រូវ​បាន​រដ្ឋាភិបា​លចា​ត់ទុ​ក​ថា​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​ត​ភ្ជាប់​ទាំង​ប្រទេស​ចិ​នម​ក​ភូ​មា​មក​ប្រទេស​ថៃ​មកក​ម្ពុជា​ទៅ​វៀតណាម​ថែម​ទៀត៕