ការត្រួសត្រាយផ្លូវទៅកាន់លទ្ធផល កាន់តែប្រសើរជាមួយនឹងភាពជាក់លាក់នៃជំងឺមហារីក

នៅក្នុងប្រទេសម៉ាឡេស៊ី របកគំហើញដ៏ទំនើប ដូចជាបច្ចេកវិទ្យាទំនើបចុងក្រោយ និងការព្យាបាល ឱ្យចំគោលដៅ គឺជាគន្លឹះនៃការព្យាបាលជំងឺមហារីកដ៏មានប្រសិទ្ធភាព ដែលនាំមកនូវក្តីសង្ឃឹមសម្រាប់លទ្ធផលគាប់ប្រសើរក្នុងចំណោមអ្នកជំងឺមហារីក។
ទីក្រុងកូឡាឡាំពួរ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ជំងឺមហារីកគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងៗនៃការស្លាប់នៅទូទាំងពិភពលោក។ គ្រាន់តែនៅឆ្នាំ ២០២០ តែមួយ មានមនុស្សជិត ១០ លាននាក់បានស្លាប់ដោយសារជំងឺមួយនេះ។ សេវាកម្មថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីបាននិងកំពុងលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺមហារីកជាសកលកាន់តែខ្លាំង ដោយបានដាក់ប្រទេសនេះជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដ៏ល្អឥតខ្ចោះ (Cancer Care Centre of Excellence) ហើយក៏ជាប្រទេសដែលបានត្រៀមខ្លួនរួចរាល់បានល្អបំផុតលំដាប់ទី៣ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើការសិក្សាដែលធ្វើឡើងដោយ ស្ថាប័ន The Economist's Economist Intelligence Unit។
វេជ្ជបណ្ឌិត Matin Mellor អ្នកប្រឹក្សាផ្នែកជំងឺមហារីកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ដែលជាមន្ទីរពេទ្យឯកជនមួយនៅរដ្ឋ Selangor បានពន្យល់ថា៖ «នាពេលបច្ចុប្បន្ននេះ មានវិធីសាស្ត្រជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក ដូចជាការថតរូបភាព PET (positron emission tomography) ការស្កែនរូបភាពម៉ាញេទិក (MRI) ជីវទស្សន៍ និងបច្ចេកទេសធ្វើរោគវិនិច្ឆ័យដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកមិនចេះតែធ្វើៗនោះទេ។
ទោះបីរបាយការណ៍រោគសាស្ត្រ ជាធម្មតាអាចបង្ហាញពីជំងឺមហារីកជាមួយនឹងកម្រិតនៃការរកឃើញមួយចំនួនក៏ដោយ អ្នកជំងឺមួយចំនួនបង្ហាញរោគសញ្ញាតិចតួចនៅពេលចាប់ផ្តើមនៃជំងឺមហារីក។ លោកបានថ្លែងថា ៖«នេះគឺជាមូលហេតុដែលបច្ចេកវិទ្យាទំនើបចុងក្រោយចូលមក ដែលវា អនុញ្ញាតឱ្យយើងមិនត្រឹមតែកំណត់អំពីដំបៅ និងដុំសាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើការវិភាគទម្រង់ម៉ូលេគុល ដែលជួយក្នុងការសម្រេចចិត្តក្នុងការព្យាបាលឱ្យបានដ៏ល្អបំផុតផងដែរ»។
បច្ចេកវិទ្យាទំនើបចុងក្រោយ គឺជាបច្ចេកទេសលំដាប់ DNA ដែលមានសមត្ថភាពអាចបកស្រាយហ្សែនរបស់មនុស្សទាំងមូលក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ សំណាក DNA ដែលត្រូវបានយកចេញ នឹងត្រូវបានបំបែកទៅជាបំណែក សម្រាប់ការវិភាគទិន្នន័យ ដែលធ្វើឱ្យមានលទ្ធភាពកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័សនៃសញ្ញាសម្គាល់ជាក់លាក់ និងការបំប្លែងខ្លួន។
ការកំណត់សញ្ញាសម្គាល់នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការព្យាបាលឱ្យចំគោលដៅ ដើម្បីបានលទ្ធផលល្អប្រសើរសម្រាប់អ្នកជំងឺ។ ការព្យាបាលឱ្យចំគោលដៅគឺពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំ ឬអង់ស៊ីមដែលរារាំងដល់ការលូតលាស់នៃម៉ូលេគុលខាងក្នុងជាក់លាក់នៅក្នុងកោសិកាមហារីក។
លោកវេជ្ជបណ្ឌិត Matin បន្ថែមថា ៖«សម្រាប់ការព្យាបាលចំពោះ «ការបំប្លែងខ្លួនសកម្ម» ត្រូវបានរកឃើញតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយថ្នាំដំណើរការដោយវាយប្រហារតែលើប្រូតេអ៊ីននិងហ្សែនដែលបំប្លែងខ្លួន។ ទាំងនេះអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺមហារីកសួត ឧទាហរណ៍ ការផ្លាស់ប្តូរនៅក្នុងកោសិកាមហារីកសួត (EGFR) ជំងឺមហារីកកូនកណ្តុរ (ALK) និងដុំសាច់ (ROS Proto-Oncogene 1), ហ្សែន Receptor Tyrosine Kinase (ROS1) ។ មិនដូចការព្យាបាលផ្សេងទៀត ដូចជាការព្យាបាលដោយប្រើគីមីទេ វាជ្រើសរើសតាមធម្មជាតិ ដូច្នេះហើយអាចបង្កហានិភ័យតិចដល់កោសិកាដែលមានសុខភាពល្អ និងកាត់បន្ថយផលប៉ះពាល់។
ដោយសារភាពជឿនលឿនផ្នែកបច្ចេកវិទ្យា, ដំណើរការវិភាគជំងឺមហារីកនិងការវិភាគទិន្នន័យ គឺកាន់តែមានប្រសិទ្ធភាព ហើយក៏កាន់តែមានសារៈសំខាន់ផងដែរ។ ការមកដល់នៃទិន្នន័យធំ (Big Data) ក៏អាចផ្តល់លទ្ធភាពថ្មីក្នុងការចែករំលែកព័ត៌មាន ដែលអនុញ្ញាតឱ្យមានការធ្វើរោគវិនិឆ្ឆ័យកាន់តែលឿនជាងមុនសម្រាប់អ្នកជំងឺ ក៏ដូចជាការវិភាគ និងការគាំទ្រការសម្រេចចិត្តចំពោះការព្យាបាលកាន់តែមានវិសាលភាពធំទូលាយ។ ការសាកល្បងជាមួយ Big Data ត្រូវបានធ្វើឡើងជាសកល។ នៅក្នុងប្រទេសសិង្ហបុរីតែមួយ ការសាកល្បងបង្ហាញពីសុក្រឹត្រភាពដ៏ជោគជ័យនៅក្នុងការវិភាគលើការធ្វើរោគវិនិច្ឆ័យជំងឺមហារីកទៅលើអ្នកជំងឺជាង ៣០,០០០ នាក់។
ខណៈវិស័យថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីកំពុងបន្តរីកចម្រើនទៅមុខ ការវិនិយោគសាធារណៈ និងឯកជនទៅលើការស្រាវជ្រាវ និងធនធានមនុស្សកំពុងកើនឡើង។ ការវិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងការសិក្សាផ្នែកជំងឺមហារីក កំពុងធានាបានថាមន្ទីរពេទ្យនៅក្នុងប្រទេសម៉ាឡេស៊ី នៅតែនាំមុខគេសម្រាប់សេវាព្យាបាលជំងឺមហារីកនៅក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាវេជ្ជសាស្ត្រម៉ាឡេស៊ី សូមចូលទៅកាន់គេហទំព័រ https://malaysiahealthcare.org.my ឬចូលមើលព័ត៌មាននៅក្នុងបណ្តាញសង្គមរបស់យើង www.facebook.com/MHTCMalaysia ឬតាមរយៈ LinkedIn (Malaysia Healthcare Travel Council).
សម្រាប់ការសាកសួរសារព័ត៌មាន៖
Tutie Ismail អនុប្រធានស្តីទី ទំនាក់ទំនងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី tutie@mhtc.org.my
Angelina Cheong ផ្នែកទីផ្សារ WIN ភ្នាក់ងារទំនាក់ទំនងសាធារណៈ
+60 12-492 8368
angie@winworldgroup.com
អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី
ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាល ស្ថិតនៅក្រោមក្រសួងសុខាភិបាលម៉ាឡេស៊ី ទទួលខុសត្រូវលើវិស័យទេសចរណ៍ថែទាំសុខភាពរបស់ប្រទេស។
បង្កើតឡើងក្នុងឆ្នាំ ២០០៩, MHTC ជួយសម្រួលដល់អ្នកដែលនៅក្នុងឧស្សាហកម្មនេះ និងផ្តល់សេវាកម្មក្នុងការសម្របសម្រួល ដើម្បីការរីកលូតលាស់នៃឧស្សាហកម្មទេសចរណ៍វេជ្ជាស្ត្ររបស់ប្រទេសម៉ាឡេស៊ី ក្រោមម៉ាកយីហោ «Malaysia Healthcare» ជាមួយនឹងគោលដៅ ធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេនៅលើពិភពលោក។ MHTC ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យឯកជនជាង ៨០ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាសមាជិករបស់ MHTC៕