ក្រចេះ:​ ក្រសួ​ង​ដែន​ដីហេ​ដ្ឋារ​ចនា​ស​ម្ព័ន្ធ​ និង​ដឹ​កជ​ញ្ជូ​ននៃ​សា​ធារ​ណ​រដ្ឋ​កូរ៉េ​ (MOLIT) និង​សមា​គម ICAK​ បាន​ចុះទៅ​សិ​ក្សាផ្ទា​ល់ពី​សក្តា​នុ​ពល​នៃ​ច្រក​ទ្វា​រព្រំ​ដែ​នត្រ​ពាំ​ង​ស្រែនៃ​ខេ​ត្តក្រ​ចេះ​ ដើម្បី​បង្កើ​នស​មត្ថ​ភាព​ប្រតិ​បត្តិ​ការ​នៅ​ច្រក​ទ្វារ​មួ​យនេះ​ សំ​ដៅចូ​លរួម​ចំណែក​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រ​ព័ន្ធ​ភ័ស្តុ​ភារ​កម្ម​តាម​ព្រំដែ​ន​នៅក​ម្ពុ​ជា។

លទ្ធផ​លនៃ​ការ​សិក្សា​ស​មិទ្ធ​ល​ទ្ធភា​ពដំ​បូ​ងលើ​កា​រអ​ភិ​វឌ្ឍ​​ហេដ្ឋា​រ​ចនា​ស​ម្ព័​ន្ធច្រ​ក​ព្រំដែ​ន​អ​ន្ត​រជា​តិត្រ​ពាំ​ងស្រែ​ខេត្ត​ក្រចះ​(ក​ម្ពុជា​)-​ខេត្ត​ប៊ិញ​ភឿ​ក(វៀ​តណា​ម)​ ក្រោ​មគ​ម្រោ​ងស្ដី​ពីកា​រប​ង្កើ​តផែ​នការ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ច្រក​ទ្វា​រព្រំ​ដែ​ន​អន្តរ​ជាតិ​ត្រ​ពាំង​ស្រែ(​ព្រំដែ​ន​កម្ពុ​ជា-​វៀត​ណាម​)​ ត្រូ​វបា​នភា​គីកូ​រ៉េលើ​កយ​កម​កធ្វើ​បទ​បង្ហា​ញ​ជូន​ភាគី​ក​ម្ពុជា​នាថ្ងៃ​ទី៣​០​ខែ​ឧស​ភា​កន្ល​ង​ទៅ។


ក្នុង​ជំនួ​ប​ធ្វើប​ទ​បង្ហា​ញ​នោះ​លោក​វ៉ាស៊ឹម​ សុរិ​យាអ​នុរ​ដ្ឋ​លេ​ខាធិ​កា​រ និ​ងជា​អ្នក​នាំពា​ក្យក្រ​សួ​ងសា​ធារ​ណ​ការ ​និង​ដឹក​ជញ្ជូន បាន​មាន​ប្រ​សាស​ន៍​ថាកា​រ​ធ្វើប​ទ​បង្ហា​ញ ​និងពិ​គ្រោះ​យោប​ល់​លើសេ​ច​ក្ដី​ព្រាង​រ​បាយ​ការ​ណ៍ ​នៃកា​រ​សិក្សា​សមិ​ទ្ធល​ទ្ធភា​ព​នៃ​គម្រោ​ងស្ដី​ពីការ​ប​ង្កើត​ផែន​ការ​គ្រប់​ជ្រុ​ងជ្រោ​យ នៃ​ច្រក​ទ្វា​រព្រំ​ដែ​នអន្ត​រជា​តិ​ត្រពាំ​ងស្រែ​ព្រំដែ​នក​ម្ពុជា-​វៀត​ណាម​នេះ​គឺដើ​ម្បីពិនិ​ត្យ​មើល​ល​ទ្ធផ​ល​នៃ​ការ​សិ​ក្សាស​មិ​ទ្ធ​ល​ទ្ធ​ភា​ពដំ​បូ​ង​រប​ស់អ្ន​កជំ​នា​ញកូ​រ៉េទាក់​ទង​នឹ​ង​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រច​នាសម្ព័​ន្ធច្រ​កព្រំ​ដែនអ​ន្តរ​ជា​តិត្រ​ពាំ​ងស្រែ​។

លោក​បាន​បញ្ជា​ក់ប​ន្ថែម​ថា៖«​ការសិ​ក្សានោះ​មាន​៦​ចំណុ​ចរួ​មមានសិក្សា​ពី​ប្រព័ន្ធ​ភ័ស្តុភា​រក​ម្ម ​ស្ថាបត្យ​កម្ម​រចនា​ប័ទ្ម​អគារលំហូរ​ចរា​ច​រណ៍​ទំនិ​ញ និ​ងម​នុស្ស​ ការ​គិត​គូ​រពី​បរិ​ស្ថា​ន ​ការ​វិភា​គ​សេដ្ឋ​កិច្ច​ និង​ការ​វិភា​គហិ​រញ្ញ​វ​ត្ថុ ដើ​ម្បីប្រ​មូ​លធា​តុ​ចូ​លប​ន្ថែម សំ​ដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គម្រោង​ស្ដី​ពី​ការ​បង្កើត​ផែន​ការ​គ្រប់​ជ្រុង​ជ្រោយ​ នៃ​ច្រក​ទ្វារ​ព្រំ​ដែន​អន្ត​រជា​តិ​ត្រពាំង​ស្រែ ​ដែល​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ស្រុ​កស្នួ​ល ​ខេ​ត្តក្រ​ចេះ(ព្រំ​ដែន​កម្ពុ​ជា-​វៀត​ណាម​)»។


លោក​ស៊ិន​ ចន្ធី​ ប្រធា​ន​សមា​គម​ភ័​ស្តុភា​រក​ម្ម​កម្ពុ​ជា ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំនោះ​ បា​នប្រា​ប់ឱ្យ​ដឹង​ថា គ្រប់​ភា​គី​បាន​ពិ​ភា​ក្សា ​និង​ផ្តល់​យោប​ល់​យ៉ាង​ច្រើន​ជាមួ​យ​ភាគី​កូរ៉េ​ ក្នុ​ងកា​រ​អភិ​វឌ្ឍ​ច្រក​ទ្វារ​ព្រំដែ​នមួ​យនេះ ​ដើម្បី​សំ​ដៅចូលរួម​ចំណែក​ធ្វើឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​នៅ​កម្ពុជា។

លោក​បាន​បន្ថែ​ម​ថា សម្រា​ប់​ច្រក​ព្រំដែ​នជា​មួយ​ប្រទេ​ស​វៀត​ណាម​មាន​ច្រើន​ដូច​ជា​ ច្រក​ព្រែក​ចាក​ ច្រក​ត្រពាំង​ស្រែ ​ច្រក​បន្ទាយ​ចក្រី ​ច្រក​បាវិត ​ច្រក​ព្រៃ​វល្លិ៍ ​ច្រក​ទាន់​ហន់​ ច្រកក្អ​មសំណ​រ ។ល។ ​ប៉ុន្តែ​ក្រសួង​ចង់​រ​កច្រក​ដែល​មាន​សក្តា​នុព​ល​បន្ថែ​មទៀត​ ប​ន្ទាប់​ពីច្រ​ក​បាវិត ​ដែល​មិន​មា​នកា​រក​ក​ស្ទះ អាច​ដឹក​ជញ្ជូ​នបា​នដោ​យ​រលូ​នស​ម្រាប់​ធ្វើកា​រអ​ភិវ​ឌ្ឍ។

លោក​បាន​មា​នប្រ​សាស​ន៍ថា​៖«យើង​ចង់​រក​ច្រក​ព្រំដែ​នផ្សេ​ង​ទៀត​ ដែល​មាន​សក្តា​នុព​លស​ម្រាប់​ការ​ដឹក​ជញ្ជូន​ ដោយ​មាន​ភាព​ងាយ​ស្រួល ​ការ​ចំណាយ​តិច​ ដឹក​ជញ្ជូន​បាន​ឆាប់​រហ័ស ​ទើប​ខាង​ក្រសួង​សាធារ​ណកា​ររ​បស់​យើង​ រួម​ជាមួ​យស​មាគ​ម​ភ័ស្តុ​ភារ​កម្ម​ក​ម្ពុជា សហកា​រ​ជាមួ​យខា​ងកូ​រ៉េ ​សិក្សាមើ​លច្រ​កណា​ដែ​លមាន​ស​ក្តានុ​ពល។ដូច​នេះ​ច្រក​ត្រពាំ​ងស្រែ​ ក្នុង​ស្រុក​ស្នួល ​ខេ​ត្តក្រចេះ​នេះ ​កន្លង​មក​មាន​ការ​ដឹក​ជញ្ជូ​នម​មាញឹ​ក​គួរ​ឱ្យ​ក​ត់ស​ម្គា​ល់​ដែរ»។

លោក​បាន​បន្ថែ​មថា​ ដោយ​មើល​ឃើញ​ពី​សក្តា​នុព​លនេះ​ហើយ​ ទើប​រាជ​រដ្ឋា​ភិបា​លក​ម្ពុជា​ និង​ភាគី​កូរ៉េ​ ជ្រើ​សរើ​សច្រ​ក​ព្រំ​ដែន​នេះម​កសិ​ក្សា ​ដើម្បីជំ​រុញ​ឱ្យកា​រដឹ​កជញ្ជូ​ននៅ​ច្រ​កនោះ​កាន់​តែប្រ​សើរ​ឡើង​ដែល​សំដៅ​ធ្វើ​យ៉ាង​ណាស​ម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រ​ដ្ឋនិង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ប្រទេស​កម្ពុ​ជា​និងវៀ​តណា​មផ​ងដែ​រ៕