មណ្ឌល​គិរីៈ ​​ក្រសួងរ៉ែ និង​ថា​ម​ព​លបាន​ឱ្យដឹ​​ងថា​ គិ​ត​ត្រឹម​ដើម​ខែ​មិ​ថុ​នា ​ឆ្នាំ​ ២០​២​៣ ​នេះ​ ក​ម្ពុ​ជាបាន​ចម្រាញ់​រ៉ែ​មា​សបា​ន​ចំនួ​ន​ ​៦ ៧២៧ គី​ឡូ​ក្រាម​ ​និងរ​ក​ចំ​​ណូ​លពីសួ​យ​សា​រ​ ​បាន​ជា​ង​ ១០ ​លាន​ដុ​ល្លារ​។ ​នេះ​បើតា​ម​​លោក​ ​ស៊ុយ​ ​សែម ​រ​ដ្ឋ​ម​ន្រ្ដីក្រ​សួ​ង​រ៉ែ និ​ង​ថា​ម​ពល ថ្លែង​ក្នុង​ពេ​លចុះ​ទ​ស្សន​កិ​ច្ច​​ការដ្ឋាន​អាជី​វ​កម្ម​ ​និ​ង​រោ​ង​ច​ក្រ​ច​ម្រាញ់​រ៉ែ​មាស ក្នុ​ង​តំប​ន់អូរ​ខ្វា​វ​ ​ស្រុ​ក​កែ​វ​សីមា​ ​ខេត្ត​ម​ណ្ឌល​គិ​រី​។

ដំណើរ​ទស្ស​ន​កិច្ច​នេះ​ក៏មាន​ការ​ចូ​ល​រួមពី​​លោក​ស្រី ​ម៉ែ​ន ​សំ​អ​ន​ ឧ​បនា​យក​រ​ដ្ឋម​ន្ត្រី​ រដ្ឋ​ម​ន្រ្តីក្រ​សួង​ទំ​នា​ក់ទំ​នង​ ​ជា​មួ​យ​រ​ដ្ឋ​សភា​-​ព្រឹទ្ធ​ស​ភា​ ​និ​ង​អធិ​កា​រ​កិច្ច រួ​ម​នឹង​អា​ជ្ញាធរ​ខេ​ត្តម​ណ្ឌលគិ​រី ​និ​ង​ក្រុមហ៊ុន ​វុ​​ឌសង់ អ៊រ៉ល (ខេម​បូ​ឌា) លីមី​ធីត​ផ​ង​ដែរ​ ​ កាលពី​​ថ្ងៃ​ទី ​១០​ ខែ​​មិថុ​នា​​ ឆ្នាំ​ ២​០​២៣​​។​


​តាម​រ​យៈ​​​ក្រសួ​ងរ៉ែ ​និ​ងថា​ម​ព​ល​ បា​ន​ឱ្យ​ដឹ​ងថា​ ​តំប​ន់​អាជី​វ​ក​ម្ម​រ៉ែមា​ស​អូ​រ​ខ្វា​វ​ ​ស្ថិត​​នៅ​ក្នុ​ងភូ​មិសា​ស្ត្រ​ឃុំចុ​ង​ផ្លា​ស់ ​ស្រុ​កកែ​វ​សីមា​ ​ខេ​ត្ត​​ម​ណ្ឌ​ល​គិរី ​បា​នចំ​ណា​យពេ​ល​វេ​លា​អ​ស់ជិ​ត​​១​៤ឆ្នាំ​ ​ក្នុង​កា​រសិ​ក្សា​រុក​រ​ករ៉ែ​ ​កា​រ​សិ​ក្សា​វា​​យ​ត​ម្លៃ​ស​មិទ្ធ​ភា​ពសេ​ដ្ឋកិ​ច្ចនៃ​ជ​ម្រ​ក​ធ​ន​ធា​ន​រ៉ែ​ ​និ​ងកា​រ​សិ​ក្សា​វា​យ​តម្លៃគ្រប់​ជ្រុ​ង​ជ្រោយ លើ​ផ​ល​ប៉ះពា​ល់​ប​រិស្ថា​ន​ ​និ​ង​សង្គ​ម​នៃ​ប្រតិ​​បត្តិ​កា​រ​អា​ជី​វ​ក​ម្ម​ធន​ធា​ន​រ៉ែ​ផ​ងដែ​រ​​​។​

​​​គ​ម្រោ​ងអា​ជី​វក​ម្ម​រ៉ែ​មា​សនេះ​​បា​ន​ផ្តល់​កា​រ​ងារ​ស​រុ​ប​ចំនួ​ន​ ៤​៣​៤​ ​នាក់​ ​ក្នុង​នោះ​ជន​ជា​តិ​ខ្មែ​រ​មា​ន​ចំនួ​ន​ ៣​៤​៧​នា​ក់​ ​(​ក្នុ​ង​នោះ​ស្រីចំ​នួ​ន​ ​៦​១​នាក់) និង​ជ​នជា​តិ​ប​រ​ទេស​ចំ​នួ​ន ៨៧​នា​ក់ ​(ក្នុ​ង​នោះ​ស្រីចំ​នួ​ន​ ៣​នា​ក់​)​។ ​នេះបើ​តា​ម​​ក្រសួងរ៉ែ​ ​និង​​ថា​ម​ពល​​​។​


​ក្រសួង​បាន​បញ្ជាក់​ថា​ ៖ «​បន្ទា​ប់ពី​បា​ន​សម្ពោ​ធ​ដា​ក់ឱ្យ​ដំ​ណើ​រកា​រ​ការ​ដ្ឋា​ន និង​រោង​ច​ក្រ​ច​ម្រាញ់​រ៉ែ​មា​សនេះ​ជាផ្លូវ​កា​រ ​រ​ហូតម​​ក​ទ​ល់​នឹ​ង​ពេល​ប​ច្ចុប្បន្ន​នេះ ក្រុម​ហ៊ុន​ រ៉ឺនេ​សង់ មីនើ​រ៉ល (ខេម​បូឌា) លីមីធី​ត ​បានច​ម្រា​ញ់​មា​សដែ​ល​មា​ន​គុ​ណភា​ព​ ៩​០% បា​ន​ចំនួ​ន​សរុ​ប ៦ ៧២៧,៧០ គីឡូ​ក្រាម​ហើ​​យ​ក្រុម​ហ៊ុន​បា​ន​បង់​សួ​យសា​រ​ជូ​នរ​ដ្ឋ​ស​រុ​ប​ចំនួ​ន​១០​,២២៨,​២​៣៩​ដុ​ល្លា​រ​»​។​​​

​​លោក ស៊ុយ សែម ​ធ្លាប់បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ប្រទេស​កម្ពុជា​ចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស នា​ខែ​មិថុនា ឆ្នាំ​​ ២០២១ ​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ ​មាន​ក្រុមហ៊ុន​ចំនួន ៤ ដែល​បានទទួល​អាជ្ញា​ប័ណ្ណ​ក្នុង ៤ ​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ខេត្ត​ចំនួន​ ៣ គឺ​ព្រះវិហារ​, ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​។​

​ការសាង​ស​ង់ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​សំ​ខាន់​ៗនៃ​កា​រដ្ឋា​ន​អាជី​វ​កម្ម​ ​និ​ងរោ​ងច​ក្រ​ចម្រា​ញ់​រ៉ែ​មាស​ ​ត្រូវ​បា​ន​​ចាប់​ផ្តើ​មពី​ពា​​​ក់ក​ណ្ដា​ល​​ឆ្នាំ២​០​២០​ ​ដោយ​ប្រើ​ប្រាស់​ទុ​នវិ​និ​យោ​គ​ស​រុប​ប្រ​​មា​ណ​ ១​២​​០លា​ន​ដុ​ល្លា​រអា​មេរិ​ក​ ​​ហើ​យត្រូ​វបា​ន​បញ្ច​ប់​ ​និងប្រ​កា​សដាក់​ឱ្យ​ដំ​ណើ​រ​កា​រ​ជា​ផ្លូវ​កា​រ​ដោ​យ​លោ​ក​ស៊ុយ សែម​ កាលពី​នៅថ្ងៃទី​២​១​ ​ខែមិ​ថុនា ឆ្នាំ​២០២​១​។ ដំ​ណើរកា​រ​អាជីវ​ក​ម្មធ​ន​ធា​នរ៉ែ​នេះ​ ​ក៏​បា​ន​និង​កំពុ​ង​ប​ង្កើត​បា​ន​ផ​ង​ដែរនូវ​សម​ត្ថ​ភា​ពជា​តិ​ ​និងគំ​រូ​ថ្មីស​ម្រា​ប់​កា​រ​ធ្វើ​អាជី​វក​ម្ម​ធ​នធាន​រ៉ែ​ ប្រ​ក​បដោ​យ​ការ​ទ​ទួ​ល​ខុ​ស​ត្រូ​វ ​និ​ង​ការ​អ​ភិវ​ឌ្ឍ​ប្រក​បដោ​យ​ចី​រ​ភាព​។​

​រ​ដ្ឋលេ​​ខាធិការ​ប្រចាំការ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្ថុ ​លោ​ក វ​ង្សី វិស្សុត ​​បាន​​លើក​ឡើ​ងកា​លពី​​ចុង​ខែមករា ​ឆ្នាំ​២០​២៣ ថា​​ ដោយ​សារ​តែ​​ធ​ន​ធាន​រ៉ែ​មាស ​ជា​ឧ​ស្សាហ​ក​ម្ម​ថ្មី​មួយ​ ដែល​កម្ពុជា​ទើប​ទទួលបាន​អត្ថប្រយោជន៍​ពី​ធ​នធាន​នេះ​ គឺ​បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​បានធ្វើ​ការវិនិយោគ​យ៉ាងច្រើន ​ក្នុងការ​រ​រុករក​ដែល​ធ្វើឱ្យ​ចំណូល​ពន្ធ និង​សួយ​សារ​ពី​ធន​ធា​ន​នេះ​នៅមាន​កម្រិត​តិច​តួច​។​​​

លោក ហុង​ វណ្ណៈ អ្នក​ជំនា​ញសេ​ដ្ឋ​កិច្ច​ នៃ​រា​ជ​បណ្ឌិ​ត្យ​ស​ភា​ក​ម្ពុ​ជា ​បា​ន​ថ្លែង​នៅ​ថ្ងៃ​ទី១​១​ ខែ​មិ​ថុនា​ថា នេះ​គឺ​ជា​ភ័ព្វ​​​សំណា​ង​រ​បស់​ក​ម្ពុជា​ ដែ​ល​មា​ន​ទីតាំ​ង​ច​ម្រា​ញ់រ៉ែ​​មា​ស ​ប៉ុ​ន្តែ​​ចំ​នួ​ន​​ដែល​ផ​លិ​តបា​ន​នេះ ​គឺ​មិ​នច្រើ​ន​នោះទេ​ ​បើ​ធៀប​ជា​មួ​យ​នឹ​ង​បណ្តា​ប្រ​ទេស​ផ្សេ​ង​ទៀត​ ​ដូ​ចជា​ប្រ​ទេស​ឥ​ណ្ឌា​ជា​ដើ​ម។​

​ទោះ​ជា​យ៉ា​ង​ណា ​លោ​ក​ថា ​កា​រផ​លិ​ត​បា​ន​រប​ស់​ក​ម្ពុជា​ក្នុ​ង​ចំនួ​ន​ប៉ុ​ណ្ណេះ ​ក៏​ចា​ត់ទុ​ក​​​ថា​ បាន​រួ​ម​ចំណែ​ក​ដ​ល់​វិ​ស័យ​​សេដ្ឋ​កិច្ច​រប​ស់​ក​ម្ពុជា​បាន១​កម្រិត​​ដែរ៕