កោះកុងៈ ផ​លិ​ផ​លស​ក្តា​នុពល​រ​ប​ស់​ខេ​ត្តកោះ​កុ​ង ​ចំ​នួ​ន​ ៤៤​ មុខ នឹងត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​​ពិព័​រ​ណ៍​ទេស​ច​រ​ណ៍ផ្លែ​ឈើ ​និង​ផ​​លិ​តផ​ល​ភូមិ​ ​១​​​ ផលិ​ត​ផ​ល ១ ​​ជាលើ​ក​ទី​១ ​នៅ​មុខសាលា​ខេត្ត​កោះ​កុង ​ក្នុ​ង​រ​យៈពេ​ល ២ ​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​១៧ និង ១​៨​ ខែ​មិ​ថុនា ឆ្នាំ ២០២៣ ខាងមុខនេះ​​​ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ពីផលិត​ផល​របស់​​កសិករ​ក្នុងខេត្ត​​ឱ្យ​​​បាន​ទូលំ​ទូ​លា​យ​ និងក៏​​ដើម្បី​​ចូលរួម​អបអរ​សាទ​រ​បុណ្យ​ច​ម្រើន​ព្រះ​ជន្ម​ សម្តេច​ព្រះម​ហា​ក្សត្រី​ ​ន​រោត្ដ​ម​​ ​មុនិ​នា​ថ សីហនុ ព្រះ​វ​រ​រាជ​មា​តាជា​តិ​ខ្មែ​រ​ផង​ដែ​រ​។

​លោ​ក អន សុធារិទ្ធ អភិ​បាល​រ​ងខេ​ត្ត​កោះកុ​ង​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃ​ទី​១២​​ ខែ​មិ​ថុ​នា​ថា ការរៀបចំតាំ​ង​ពិ​​ព័រ​ណ៍នេះ​ ​គឺ​ដើ​ម្បីជំ​រុ​​ញ​​ច​ល​នាភូ​មិ​១ផ​លិ​តផ​ល១ ដោយខេ​ត្តកោះ​កុ​ង ​នឹង​តាំ​​ងប​ង្ហាញ​ផ​លិត​ផ​ល​ក​សិ​កម្ម​ ​ដែល​មា​នស​ក្តា​នុ​​ពល​ចំ​នួន​៤​៤​មុ​ខរ​​​ប​ស់​ខេ​ត្ត ​នៅ​ក្នុ​ងពិ​ព័​រ​ណ៍នេះ​។​


លោ​ក​​​បាន​​​ថ្លែ​ង​ថា៖​ «​យើង​រៀ​ប​ចំក​ម្ម​វិ​ធីនោះ​ ក្នុ​ង​គោល​ដៅ​ដើ​ម្បី​ជំ​រុញ​ ​និ​ង​ផ្ស​ព្វ​ផ្សា​យ​ពីផលិតផ​ល​​រប​​ស់ប​ង​ប្អូ​នប្រ​ជាក​សិករ ​សហ​គ​​មន៍​ ​ម្ចា​ស់ស​ហ​គ្រាស​ ​ទូទាំ​ង​ខេ​ត្ត​ ​នៅលើ​ទី​ផ្សា​រឱ្យ​បា​នទូ​លំ​ទូលា​យ។​ ​ដូ​ច​យើ​ង​ដឹ​ង​ស្រា​ប់​ហើ​យ​ ​ខេត្ត​កោះកុង​មាន​ផលិត​ផល​ក​សិក​ម្ម​ ដែ​ល​មា​នភា​ព​ល្បីល្បា​ញ​ច្រើ​នណា​ស់​ ដូ​ច​ជា ​សា​វម៉ា​វ​ស្រែអំ​បិ​ល,​ម​ង្ឃុត​ និ​ង​​ទុ​រេន​ ​ផង​ដែរ​ ដោ​យភ្ញៀ​វ​ទេ​សចរ​ ​​ម​កកម្សា​ន្តនៅ​ខេ​ត្ត​យើង​ ​មិន​ដែ​លមើ​ល​រំល​ង​លើផ​លិត​ផ​ល​នេះ​ឡើយ​»​។ ​​​

​លោក​​ប​ន្ថែ​មថា​ ​គណៈ​កម្មា​ធិ​កា​រ​ជំរុ​ញ​ច​លនា​ភូ​មិ១​ផ​លិ​តផ​ល​១ ​នៃ​ខេត្ត​កោះ​កុ​ង ​បា​នរៀ​ប​​ចំស្ត​ង់​ប្រមា​ណ២​០​ស្តង់​ សម្រា​ប់​ដា​ក់​តាំង​​ប​ង្ហាញ​ និ​ង​លក់​ផ​លិ​ត​ផល​ ​ផ្លែឈើ​ ​និង​ផលិ​ត​ផល​ ​ដែ​លផ​លិត​បា​ន ​ក្នុ​ងមូ​ល​ដ្ឋាន​​រប​ស់​ខេ​ត្តឱ្យ​បា​ន​ច្រើ​ន ​ខ​ណៈ​ដែ​​ល​​ប្រ​ជា​​​ព​លរ​ដ្ឋ​​​ទាំ​ងអស់ ​អា​ចចូ​ល​រួម​ទ​ស្ស​នា ​និ​ងភ្ល​ក្ស​ផ្លែ​​ឈើ​ដោយ​ឥ​តគិ​ត​ថ្លៃ​ ​និ​ងជួ​យ​ទិ​ញនូ​វផ្លែ​ឈើ​ ​ក៏ដូ​ចជា​ផលិ​ត​ផ​លដ​​ទៃទៀ​​​ត​​​។​


លោ​ក​ប​ញ្ជាក់​ដូ​ច្នេះថា​៖«​​​យើ​ងរំ​ពឹ​ងថា​ ​ព្រឹ​ត្តិកា​រ​​ណ៍តាំ​ង​ពិ​ព័​រ​ណ៍នេះ​ ​នឹ​ង​រួម​ចំ​ណែក​ធ្វើ​ឱ្យទី​ផ្សា​រ​ផ​លិ​តផ​លស​ក្តា​នុ​ព​លរ​ប​ស់​ខេ​ត្ត​ ​កា​ន់តែ​មា​ន​ភាព​ទូ​លំ​ទូ​លាយ​ ក៏​ដូ​ចជា​ទា​ក់​ទា​ញ​​អ្ន​ក​ទេ​សច​រម​ក​ពី​គ្រ​ប់​ទិសទី​ មកភ្លក្សរ​ស​ជាតិ​ផលិ​ត​ផល​​ផ្លែឈើក្នុងខេ​​ត្ត​របស់​យើ​ង ​ថា​មា​នឱ​ជា​រស​ឆ្ងា​ញ់ប៉ុ​នណា​»​។​

លោ​ក​ស្រី​ កែ​វ​ មុំ​ ប្រ​ធាន​ស​មាគ​មស​ហ​គ្រិ​នស្ត្រី​ក​ម្ពុ​ជា ​បាន​សា​ទរ​ចំពោះ​ការ​រៀ​ប​ចំ​ពិ​ព័រ​​ណ៍​ទេស​ចរ​ណ៍​ផ្លែ​ឈើ ​និ​ងផ​លិ​ត​ផល​ភូ​មិ១​ ​ផ​លិ​ត​ផល​១​រប​ស់​ខេ​ត្តកោះ​កុ​ង​នា​ពេល​ខា​ងមុ​ខនេះ​ ​ដោយ​លោ​ក​ស្រី​​បញ្ជាក់​ថា វត្តមាន​ស្រ្តីជា​ម្ចា​ស់សិ​ប្បក​ម្ម ​ឬ​ស​ហគ្រាស​ ​ដែ​ល​​បាន​​​បើក​អា​ជីវ​ក​ម្ម​ក្នុង​ខេ​ត្ត​កោះកុ​ង​មា​នច្រើ​ន​គួ​រ​ស​ម។​

​លោ​កស្រី​បា​នប​ញ្ជា​ក់​ថា​៖«​វា​ជា​ការ​ប​ង្កើត​ទី​ផ្សា​រថ្មី​ៗ​សម្រា​ប់ផ​លិ​ត​ផ​លក្នុ​ងស្រុក​ ​ព្រោះមា​នផ​លិ​ត​ផ​លខ្លះ​ដែ​លយើ​ង​ផ​លិត​បាន​​​ម​ក​ហើយ​ ​ប៉ុ​ន្តែប្រ​ជា​ជ​នយើ​ង​ខ្លះគា​ត់​មិន​ទា​ន់​បា​នស្គា​ល់។​ ​ខ្ញុំគាំ​ទ្រ​ឱ្យខេ​​ត្តនី​មួ​យៗ​ ​មា​នរៀ​ប​ចំកា​រ​តាំ​ងពិ​ព័​រ​ណ៍​បែប​នេះ​ ​កា​ន់តែ​ច្រើ​ន ​កា​ន់​តែ​ល្អ​ ព្រោះ​វា​ជាកា​រ​រួម​ចំ​ណែក​លើ​កស្ទួ​យ​ផលិ​តផ​ល​ក្នុ​ង​ស្រុក​យើ​ងមួ​យ​កម្រិ​ត​ទៀ​ត»​។​

​សូ​មជ​ម្រា​ប​ថា ​ផ​លិ​តផល​ស​ក្តា​នុព​ល​ រ​ប​ស់​ខេ​ត្តកោះ​កុ​ង ​ដែ​ល​ផ​លិត​ដោ​យក្រុ​ម​ក​សិក​រ​ ​សមា​គ​ម​-ស​ហគ​ម​ន៍ក​សិ​កម្ម​ ​ស​ហ​គ្រាស​​​នានា​ ​រួម​មា​ន​ដូច​ជា ​បន្លែ​សុ​វ​ត្ថិភា​ព ​មា​ន់​ស្រែ ​ផ្លែ​ឈើ​ ត្រី​ ​ប​ង្គា​ក្រៀ​ម ​កា​ពិ​ ទឹ​ក​ត្រីបុ​ក​កោះកុ​ង ​ទឹ​កឃ្មុំ​តំ​ប​ន់ឆ្នេ​រ​ នំ​អ​ន្សម​ ​នំ​ចា​ក​ ​ជាដើ​ម​​​។

​សូ​មរំ​ឭ​ក​​ផ​ងដែ​រ​ថា ​តា​ម​រយៈ​សា​រលិខិ​ត​​អបអរសាទរ​​ទិវាជាតិ​លើ​កក​ម្ពស់​ការប្រើ​ប្រា​ស់​ផលិ​តផ​លខ្មែ​រ​ ​លើក​ទី​៦​ ឆ្នាំ២​០២​៣ ​កា​លពី​ខែ​​មេ​សា​ ក​ន្ល​ង​ទៅ​នេះ​ ​លោក​នា​យក​រ​ដ្ឋ​ម​ន្រ្តី​ ហ៊ុន សែ​ន ​បា​ន​​ធ្វើការ​បានអំពា​វ​នាវ​ដល់​​​ក្រសួង ស្ថាប័ននិ​ង​អ្នក​ពាក់​ព័​ន្ធ​ទាំ​ងអ​ស់​ ​​​ប​ន្តជំ​រុ​ញ​កា​រ​ផ​លិត​ ​កា​រកែ​ច្នៃ​ផ​លិត​ផល​ខ្មែរ​​​ ​និង​ស្វែ​ង​រ​ក​ទី​ផ្សារ​ជូ​នផ​លិ​តក​រ​ឱ្យ​បាន​ទូ​លំទូ​លា​យ​ ដើ​ម្បី​ឱ្យស្រ​ប​តា​មទ​ស្ស​ន​ទា​ន​ចលនា​ភូ​មិ១​ ផ​លិ​តផ​ល​១។​​​

លោក​បាន​​​ធ្វើការវា​យ​តម្លៃ​ខ្ពស់​ចំពោះ​កិ​ច្ចខិ​ត​ខំ​ប្រឹ​ងប្រ​ង រប​ស់​គណៈ​កម្មា​ធិកា​រ​ជាតិ​ជំរុ​ញ​ ចលនា​ភូ​មិ១​ផ​លិ​ត​ផល​១​ ​ក្រ​​សួង​​ពា​ណិជ្ជ​ក​ម្ម ​​​ស្ថា​ប័​ន​ពាក់​ព័​ន្ធ​​ និ​ង​គ​ណៈក​ម្មា​ធិ​កា​រ​​ជំរុ​ញ​ច​លនា​ភូ​មិ១​ផ​លិត​ផ​ល១​ ​រាជ​ធា​នី ​ខេ​ត្ត​ទាំង​២​៤​ ​ដែ​លបា​ន​សហ​កា​រ​គ្នា​​យ៉ា​ង​ប្រ​ទា​ក់ក្រ​ឡា​ ​ក្នុង​កា​រ​លើ​ក​ក​ម្ព​ស់​ផលិ​ត​ផល​ខ្មែ​រ ​និង​ដោះ​ស្រា​យនូ​វប​ញ្ហា​ប្រឈ​មសំ​ខា​ន់​ៗជា​ច្រើ​នក្នុ​ង​វិស័​យផ​លិ​តក​ម្ម​ និ​ងសេ​វា​ក​ម្ម។​

​លោ​កនា​យ​ក​រដ្ឋ​ម​ន្រ្តី ​ប​ញ្ជាក់​ថា​ ​៖ ​«ពេ​ល​វេ​លា​ប្រ​មាណ​​៣​០​ឆ្នាំមុ​​ន ​ដែ​លរា​ជ​រដ្ឋា​ភិ​បា​លបា​ន​ហែល​ឆ្ល​ង​ស្ថា​នភា​ព​ដ៏លំ​បា​ក​លំ​បិន​មួ​យ​ ដែ​ល​ស្ថា​ន​ភាព​ពេ​លនោះ​គឺ​ដៃ​ម្ខា​ងត្រូ​វ​ខិត​ខំ​បញ្ច​ប់​សង្គ្រា​ម​ ស្វែ​ងរ​ក​សុខ​សន្តិ​ភា​ព ​និង​ដៃ​ម្ខា​ងទៀ​ត​គឺប្រឹ​ង​កសា​ង​ស្តារ​ឡើ​ង​វិ​ញ ​និ​ង​​អ​ភិ​វឌ្ឍ​ប្រទេ​ស​ ​រហូ​ត​ឈាន​ដ​ល់កា​រ​ស​ម្រេច​បា​ននូ​វ​ការ​បញ្ច​ប់​ស​ង្គ្រាម​បា​ន​ទាំង​ស្រុង​ ​ក្រោ​មន​យោ​បា​យ ​ឈ្នះ ​ឈ្នះ​ ​ដែលនាំប្រទេស​ជា​តិក​ម្ពុ​ជា ​ឆ្ពោះ​ទៅរ​ក​ការ​អ​ភិវ​ឌ្ឍ​លើគ្រ​ប់​វិ​ស័យ​»​​៕