ភ្នំពេញៈ​ អគ្គ​នាយក​ដ្ឋាន​ពន្ធដា​រសហ​ការ​ជា​មួយ​សភា​ពាណិជ្ជ​កម្ម​អាមេរិ​ក (AMCHAM) បាន​រៀបចំ​វេទិកា​ស្តីពី​បច្ចុប្បន្ន​ភាព​ថ្មីៗ​ស្តីពី​ពន្ធ​ដារ ​ដើម្បី​ឆ្លើយ​តប​ក្ដី​កង្វល់​និង​បញ្ហា​ប្រឈម​នានា​ដែល​ធ្លាប់​បាន​លើក​ឡើង​ដោយ​វិស័យ​ឯកជន​សំដៅ​ពង្រឹង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភា​ព ប្រក​បដោយ​តម្លា​ភាពក្នុង​ចំណោម​សហ​គ្រាស​ទាំង​ឡាយ​។​

​វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង កាល​ពី​ថ្ងៃទី​ ២១​ ខែមិថុនា ​ឆ្នាំ ២០២៣ ​ផ្តោត​លើ​ច្បាប់​ស្តីពី​សារ​ពើពន្ធ​ (​ថ្មី​) ក្រោម​អធិប​តីភាព​លោក ​គង់ វិបុល ​អគ្គ​នាយក​នៃ​អគ្គ​នាយ​កដ្ឋាន​ពន្ធដារ ​ព្រម​ទាំង​វត្តមាន​ចូល​រួម​របស់​សមា​ជិក​សភា​ពាណិជ្ជ​កម្ម​អាមេរិក​នៅ​កម្ពុជា ​វិនិយោ​គិន​ ម្ចាស់​សហ​គ្រាស​ និង​អ្នក​តំណាង​សហ​គ្រាស​ប្រមាណ ​២០០​ នាក់​។​ វេទិកា​នេះ​មាន​គោល​ដៅ​ចែក​រំលែក​នូវ​បច្ចុប្បន្ន​ភាព​នៃ​ច្បាប់​ស្តីពី​សារពើ​ពន្ធ ​(​ថ្មី​) និង​មាន​រៀប​ចំ​កិច្ច​ពិភាក្សា​ជា​ក្រុម​ផង​ដែរ ។​


នៅក្នុង​ឱកាស​នោះ​ លោក ​គង់ វិបុល ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក ​Devin Barta ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាមេរិក​នៅ​កម្ពុជា​ដែល​តែង​តែ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ការ​គាំទ្រ និង​ផ្តល់​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​ដល់​វិស័យ​ឯក​ជន​តាមរយៈ​ការ​ចូល​រួម​ក្នុង​វេទិកា​ពន្ធ​ដារ​សំដៅ​ពង្រឹង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព ​ប្រកប​ដោយ​តម្លា​ភាព ប្រសិទ្ធ​ភាព និង​សម​ធម៌ ក្នុង​ចំណោម​សហ​គ្រាស​ទាំង​ឡាយ​។

​លោក​បាន​បញ្ជាក់​ថា ចំពោះ​កិច្ច​សហ​ប្រតិប​ត្តិការ​ក្នុង​ភា​ពជា​ដៃគូ​ពន្ធដារ​ និង​វិស័យ​ឯកជ​ន ​ជាពិសេសអ្នក​ចូលរួម​ផ្ទាល់​ក្នុង​វេទិកា​នេះ ​បាន​ឆ្លុះប​ញ្ចាំង​អំពី​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​អនុលោ​មភា​ព​សារពើ​ពន្ធ​និង​កា​រប្រកួត​ប្រជែង​ដោយ​ស្មើភា​ព​គ្នា​។​


​លោក​បាន​បញ្ជាក់​ទៀត​ថា​៖«​សុខ​សន្តិ​ភាព និង​ស្ថិរភាព​នយោបា​យគឺជា​មូលដ្ឋា​នគ្រឹះ​ដ៏​សំខាន់នៃ​​ការរក្សា​បាន​និរន្តរភាព​និង​ចីរភាព​កំណើន​ចំណូល​ពន្ធ​ទោះ​បីជា​ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​កម្ពុជា​បាន​ឆ្លង​កាត់​ ដំណាក់​កាល​ដ៏​លំបាក​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​១៩និង​ការប្រែ​ប្រួល​បរិបទ​សេដ្ឋ​កិច្ច​សកល​ដែល​បង្ក​ដោយ​សារ​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ស្ថាន​ភាព​សេដ្ឋកិ​ច្ចពិភព​លោក​»​។​

​បើ​តាម​លោក គង់ វិបុល​ ទោះបីជា​ឆ្នាំ​២០២៣នេះ ជា​ឆ្នាំ​ដែល​កម្ពុជា​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោ​ត​ក្ដី ក៏​ស្ថាន​ភាព​ចំណូល​ពន្ធ​ដារ​សម្រាប់រ​យៈ​ពេល៥​ខែ ​ដើមឆ្នាំ​២០២៣​ សម្រេច​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​ការណ៍​នេះ​បាននិ​ង

កំ​ពុង​ឆ្លុះប​ញ្ចាំង​អំពី​ជំនឿ​ចិត្ត​របស់​ធុរជ​ននិង​សា​ធារ​ណជន​​មកលើ​ស្ថិរ​ភាព​សេដ្ឋ​កិច្ចនិង​នយោ​បាយ​របស់​កម្ពុជា​។​

​យោងតា​ម​សេច​ក្តីប្រកាស​ព័ត៌មា​ន​ដដែល​បាន​បញ្ជាក់​ថា​៖«​លោកDevin Barta​មាន​ជំនឿថា ​​ច្បាប់​ស្តីពី​សារ​ពើពន្ធ​(​ថ្មី​)នឹង​ផ្ដល់​ភាព​ងាយ​ស្រួលនិង​ភាព​ប្រាកដ​ប្រជាក្នុងការ​ស្វែង​យល់​សម្រាប់​អ្នក​ជាប់​ពន្ធ​អនុវត្ត​និង​បំពេញ​កាតព្វ​កិច្ច​សារ​ពើ​ពន្ធ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​ចូល​រួម​ពង្រឹង​អនុ​លោម​ភាព​សារពើ​ពន្ធ​»​។​

​លោក​ស្រី ប៊ុន នារី អគ្គ​នាយ​ករង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារបា​នឱ្យដឹងថា ​​ច្បាប់​ស្តីពី​សារ​ពើពន្ធ​(​ថ្មី​)ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរា​ជក្រម​លេខ​ចុះ​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ​២០២៣ ដែល​ច្បាប់​ថ្មី​នេះ​បែង​ចែក​ជា២០ជំពូ​ក និង​សរុប​មាន ២៥៥មាត្រា ក្នុង​នោះ​មាន៩មាត្រា មិន​ត្រូវ​បានធ្វើ​​វិសោធន​កម្ម​។​

​លោក​ស្រី​បានបន្តថា​ ច្បាប់​ស្តីពី​សារ​ពើពន្ធ​នេះ​ចែង​អំពី​ប្រភេទ​ពន្ធ​ចំនួន១៥ ​ក្នុងនោះ​មាន​ប្រភេទ​ពន្ធ​ចំនួន៤ ត្រូវបាន​ប្តូរ​ឈ្មោះ ​រួមមានទី​១-​អាករ​ពិសេស​លើ​ទំនិញ​និង​សេវា​មួយ​ចំនួន​ ត្រូវ​បាន​ប្តូរ​ជា "​អាករ​ពិសេស​”។ ទី​២​-ពន្ធ​លើ​ឈ្នួល​ផ្ទះ​និង​ដី ត្រូវ​បាន​ប្តូរ​ជា "​ពន្ធ​លើ​ថ្លៃ​ឈ្នួល​អចលន​ទ្រព្យ​”​ទី​៣-​ពន្ធ​តែមប្រិ៍​សារ​ពើពន្ធ ​ត្រូវបាន​ប្តូរ​ជា "​ពន្ធ​លើ​ផ្ទាំង​ផ្សព្វ​ផ្សាយ​" និង​ទី​៤​-ពន្ធ​លើ​មធ្យោ​បាយ​ដឹកជ​ញ្ជូន​និង​យាន​ជំនិះ​គ្រប់​ប្រភេ​ទ ត្រូវបាន​ប្តូរ​ជា "​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន​”​។​

​អគ្គ​នាយ​កដ្ឋាន​ពន្ធដា​របានបញ្ជាក់​បន្ថែម​ថា ច្បាប់​ថ្មី​នេះ​នឹង​ឆ្លើយត​ប​ក្ដី​កង្វល់​និង​បញ្ហា​ប្រឈម​នានា​ដែល​ធ្លាប់​បាន​លើក​ឡើង​ដោយ​វិស័យ​ឯក​ជន​ ដោយ​ធាតុ​ចូល​ជាច្រើន​​ពី​វិស័យ​ឯកជន​ និង​ក្រសួង​-​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវបាន​យកមក​ពិនិត្យ ​ពិចារ​ណា និង​ច្របាច់​បញ្ចូល​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​៕