ភ្នំពេញៈ អង្គ​ការ​អុក​ស្វា​ម និង​ វិស័យ​សាធា​រណៈ​ រួមជា​មួយ​វិស័យ​ឯក​ជន​ បាន​សហ​ការ​គ្នា​រៀប​ចំ​វេទិកា​ធុរកិច្ច​ ក្រោម​ប្រធាន​បទ «​រួមគ្នា​ដើម្បី​ភាព​រីកច​ម្រើន​របស់​ សហ​គ្រាស​ធុន​មីក្រូ ​តូច​ និង​មធ្យម​នៅ​កម្ពុជា​» ដើម្បី​លើក​កម្ពស់​សហ​គ្រិន និង​ពាណិជ្ជ​ករ​កម្ពុជា​ទាំង​អស់​ប្រកប​របរ​អាជីវ​កម្ម​ដោយ​បរិ​យា​ប័ន្ន ​និង​ការ​ទទួល​ខុស​ត្រូវ​។​

វេទិកា​នេះ​​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ឧស្សាហ​កម្ម វិទ្យា​សាស្ត្រ ​បច្ចេក​វិទ្យា និង​នវានុវត្តន៍ ​ក្រុម​ហ៊ុន សហ​គ្រាស​ធុន​មីក្រូ ​តូច និង​មធ្យម​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ សភា​ពាណិជ្ជ​កម្ម សមា​គម​ធុរកិច្ច ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល អ្នក​វិនិយោគ​ធុរកិច្ច​ថ្មី ​និង​ដៃគូ​អភិវឌ្ឍន៍​សរុប​ជាង១៥០​នាក់​។ នេះ​បើតាម​សេចក្ដី​ព័ត៌មាន​របស់​អង្គការ​អុក​ស្វា​ម ដែល​ចុះ​ថ្ងៃទី​៦​ ខែ​កក្កដា ឆ្នាំ​២០២៣​។​


​ក្នុង​សេចក្ដី​ប្រកាស​បាន​ឱ្យដឹង​ថា ​វេទិកា​នេះដែរ ​ក៏​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ចែករំលែក​អំពី​ការ​អនុវត្ត និង​មេរៀន​ពិសោធន៍​ល្អៗដែល​ទទួល​បាន និង​បញ្ហា​ប្រឈម​របស់​អាជីវ​កម្ម​ប្រកប​ដោយ​ចីរភាពដោយ​ផ្អែក​លើ​ពី​ទស្សន​ទាន​របស់​តួអង្គ​ផ្សេងៗ​គ្នា​រួមមាន​វិស័យ​ឯក​ជន ​វិស័យ​សាធា​រណៈ ​និង​ទស្សនៈ​របស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​។ មួយ​វិញ​ទៀត​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ជុំវិញ​សកម្ម​ភាព​អាជីវ​កម្ម​បែប​ចីរភាព ​ស្តង់ដា​/​គោល​ការណ៍​ណែនាំ​ស្ដីពី​ចីរភាព ​និង​ដើម្បី​ជំរុញ​កិច្ច​សហ​កា​រគ្នា​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ ដើម្បី​ធ្វើការ​រួមគ្នា​លើ​ការ​លើក​កម្ពស់​ចីរភាព​នៅ​កម្ពុជា​។

​វេទិកា​នេះក៏​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​មាន​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធា​រណៈ​ និង​ឯកជន​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ប្រាកដ​និយម ក្នុង​បំណង​ជំរុញ​អាជីវកម្ម​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ បរិ​យាប័ន្ន និង​មាន​ចីរភាព​។


​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​វេទិកា​ថ្ងៃនេះ​នឹង​ឆ្លុះប​ញ្ចាំង​ពី​ការ​អនុវត្ត​ធុរកិច្ច​ប្រកប​ដោយ​និរន្តរ​ភាព ដែល​រួម​ចំណែក​ដល់​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​សុខុ​មាល​ភាព​សង្គម​ និង​ផល​ជះ​លើ​បរិស្ថាន​ផង​ដែរ​»​។​

​លោក​ស្រី ​ភាណ ​សោភ័ណ​ នាយិកា​អង្គកា​រ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​ ការទ​ទួល​យក​ការអនុវ​ត្ត​ធុរកិច្ច​ប្រក​បដោយ​ការ​ទទួ​លខុស​ត្រូវ និង​បរិ​យា​ប័ន្ន​មិន​ត្រឹមតែ​ផ្តល់​ភាពជា​សារ​វន្ត​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​តែ​វា​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ សហគ្រាស​​ធុន​តូច និង​មធ្យម​ដែលជា​ផ្នែក​មួយ​នៃ​វិស័យ​ឯកជន​ពិតជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ផ្នែក​នេះ ​ប៉ុន្តែ​ដើម្បី​ពង្រីក និង​អនុវត្ត​កិច្ចការ​ទាំងនេះ​បាន​ពួកគេ​ចាំបាច់​ត្រូវ​ការ​កិច្ច​គាំទ្រ​ជា​ប្រាកដ​ដើម្បី​អាច​ដំណើរការ​ទៅបាន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​បរិ​យា​ប័ន្ន​ និង​ធានា​បាន​នូវ​និរន្ត​ភាព​។

​លោក​ស្រី បាន​បញ្ជាក់​ថា​៖ «​អង្គការ​អុក​ស្វា​ម​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា ​តាមរ​យៈ​កិច្ចសហ​ការ​រវាង​ភាពជា​ដៃគូ ​រវាង​រដ្ឋ​ឯកជន​ជាមួ​យនឹ​ង​អង្គ​ការ​ក្រៅរ​ដ្ឋាភិ​បាល​ពិតជា​អាចរួម​ចំណែ​ក​ពង្រឹង​ និង​ទាញយ​ក​ប្រយោ​ជន៍​​ពី​ធនធាន​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ភាពរុង​រឿង និង​សមភាព​ទាំង​សម្រាប់​កម្ពុជា​ និង​តំបន់​អាស៊ាន​ទាំងមូ​ល​»​។

​ជាមួយ​គ្នា​នេះ ​លោក​ ប៉ិច បូ​ឡែ​ន ប្រធាន​​សមាគ​ម​សហគ្រិ​ន​វ័យក្មេង​កម្ពុជា ក៏​បាន​ថ្លែង​ដែរ​ថា ​ថ្មី​នេះ​សមាគ​ម​សហគ្រិ​ន​វ័យ​ក្មេង​កម្ពុជា បាន​បង្កើត​មជ្ឈ​មណ្ឌល​អភិវ​ឌ្ឍន៍​សហ​គ្រិន​វ័យក្មេ​ង ​ក្នុងការ​ពង្រឹងស​មត្ថ​ភាព​ធុរ​កិច្ច ​ជា​ពិ​សេស​ការក​សាង​សមត្ថភា​ព​សមាជិ​កស​មាគម​ស​ហគ្រិន​វ័យក្មេង​​កម្ពុជា ​សម្រាប់​ត្រៀមល​ក្ខណៈ​ជាស្រេច​ក្នុងការ​ប្រ​កួត​ប្រជែង​ជាមួយ​ធុរកិច្ច​នៅក្នុង​តំបន់​អាស៊ា​ន ​និង​ឆាក​អន្តរជាតិ​ជាច្រើ​ន និង​ចាប់​យក​ឱកាស​ផ្សេងៗ ស​ម្រាប់​អភិវ​ឌ្ឍ​អាជីវ​កម្ម ពា​ណិជ្ជក​ម្ម ក៏​ដូច​ការ​ទទួល​បាន​ការត្រៀម​ខ្លួន​សម្រាប់​ធ្វើជា​ដៃគូ​វិនិយោគ​ជាមួយ​​ក្រុមហ៊ុ​ន​ក្នុង ​និង​ក្រៅ​ប្រទេស​។

​លោក ប៉ិច បូ​ឡែ​ន បាន​ឱ្យដឹងថា​៖ «​សមាគ​ម​សហ​គ្រិន​វ័យក្មេង​កម្ពុ​ជាមាន​ទស្សន​វិស័យ​ចង់ឃើ​ញ ​សហគ្រិន និង​ពាណិ​ជ្ជករ​កម្ពុជា​ទាំង​អស់​ប្រក​បរប​រ អាជី​វកម្ម​ប្រក​បដោយ​ប​ច្ចេ​កវិទ្យា​ន​វា​នុ​វត្ត​ន៍ បរិ​យា​ប័ន្ន និង​មាន​ស្ថិរ​ភាព​ល្អ ដើម្បី​ចូល​រួម​ចំណែ​ក​ជា​វិជ្ជមាន​ក្នុង​ការ​អភិ​វឌ្ឍ​ប្រទេស​ជាតិ​»​។​

​ដោយ​ឡែក​ លោក ហេង សុខ​គង់ រដ្ឋលេខាធិ​កា​រ​ក្រសួង​ឧស្សាហ​កម្ម វិទ្យា​សាស្ត្រ ​បច្ចេកវិ​ទ្យា និង​នវានុវត្តន៍ បាន​ឱ្យដឹ​ងថា នៅ​កម្ពុ​ជាស​ហគ្រាស​ធុន​តូច និង​មធ្យម​តំណា​ងឱ្យ​អាជី​វកម្ម​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​​កម្ពុជា​ប្រមាណ​ ៩៩​,៨​ភាគ​រយ​ បានផ្តល់​​ការងារ​ដល់ក​ម្មករ​ប្រមាណ​៧០ភា​គ​រយ និង​រួម​ចំណែក​ទៅដល់​ផ​លិត​ផល​ក្នុង​ស្រុក​សរុប​៥៨ភា​គរ​យ​។​ តួលេខ​នេះ បា​នប​ង្ហាញ​យ៉ាងច្បា​ស់​ពីសារៈ​សំខាន់​នៃ​សហ​គ្រាស​ធុន​តូច និង​មធ្យម ក្នុងកា​រ​ដោះស្រា​យ​បញ្ហា​សង្គម ​សេដ្ឋកិ​ច្ច និង​បរិស្ថាន​របស់​កម្ពុ​ជាតា​មរយៈ​ការ​ជំរុញ​ឱ្យ​សហគ្រា​ស​ធុន​តូច ​និង​មធ្យម​ ចាប់​យក​គោលកា​រណ៍​បរិ​យា​ប័ន្ន​ និង​និរន្ត​ភាព​។​

​លោក​បន្តថា ចាប់តាំង​ពី​ឆ្នាំ​២០១៩​មក ក្រ​សួង​ឧស្សាហ​កម្ម​បាន​បន្ត​ជំរុញ​គំនិត​ផ្ដួច​ផ្ដើម​ឱ្យចេញ​ជា​រូបរាង​​ដូចជា លើ​ការងា​រ​គោល​នយោ​បាយ​ រចនា​សម្ព័ន្ធ​ផ្លូវ​កា​រ ប្រព័ន្ធ​វាយ​តម្លៃ​ទទួល​ស្គាល់ ​យន្តការ​ជំរុញ​ឱ្យ​ក្លាយ​ជា​អាជីវកម្ម​បរិ​យា​ប័ន្ន​ជាដើម​។ ជាក់​ស្ដែង​ក្រសួង​ក៏បាន​ដា​កប​ញ្ជូ​ល និង​លើក​ទឹក​ចិត្ត​អាជីវ​កម្ម​បរិ​យា​ប័ន្ន​កម្មន្ត​សាល​ទៅក្នុង​អនុ​ក្រឹត្យ​ស្ដីពី​ការអ​នុវត្ត​ច្បាប់​ស្ដីពី​ការ​វិនិ​យោគ​នៅ​កម្ពុជា​។​

​លោក​ហេង សុខ​គង់ បញ្ជាក់ថា​​៖ «​សក្តា​នុពល​នៃ​ផល​វិជ្ជមាន​ដល់​សង្គម​សេដ្ឋកិច្ច ​បង្កើ​តឡើង​ដោយ​ក្រុមហ៊ុន​អាជី​វកម្ម​បរិ​យា​ប័ន្ន មាន​វិសាល​ភាព​ធំ​ក្នុង​វិស័យ​ជាច្រើន​មិន​ត្រឹមតែ​វិស័យ​កសិក​ម្ម ប៉ុន្តែ​ក៏​ឃើញ​ក្នុង​វិស័យ​ថាម​ព​ល ​វិស័យ​បច្ចេក​វិទ្យា វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ វិស័យ​ធា​នារ៉ា​ប់រង វិស័យ​សំណង់ និង​វិស័យ​ផ្សេងទៀ​តៗ​ដែល​​បាន​និ​ងកំ​ពុ​ង​​សិក្សា​»​។​

​លោក​បន្ថែម​ថា នៅក្នុង​វេទិកា​នេះស​ង្ឃឹម​ថា នឹង​ក្លាយជា​ឱកាស​មួយ​សម្រាប់​សម្រាប់​កសាង​ទំនាក់​ទំនង​ដៃគូ​អា​ជីវកម្ម ហើយក៏​សូម​លើកទឹ​កចិ​ត្ត​ទៅ​ដល់​ក្រុមហ៊ុ​ន ​សហ​គ្រាស​ក្នុងស្រុ​ក ​ត្រូវ​យក​ចិត្ត​ទុកដា​ក់​ក្នុង​ការ​កសាង​ភាព​ធន់ និ​ង​នវា​នុ​វត្ត​ន៍​អាជីវក​ម្ម ជាពិ​សេស​ចូលរួម​កសាង​សហគ​មន៍​អាជីវ​កម្ម​បរិ​យា​ប័ន្ន​មួយ​សម្រាប់​​កម្ពុជា​៕