តៃប៉ិ៖ រដ្ឋាភិបាល​តៃវ៉ាន់​នៅថ្ងៃ​ព្រហស្បតិ៍​បាននិយាយ​ថា ចាប់ពី​ខែនេះ​តទៅ ​ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​អ្នកទេសចរ និងអ្នកជំនួញ​ចិន​ចូលទស្សនា​ម្តងទៀត។ ការអនុញ្ញាត​របស់​រដ្ឋាភិបាល​តៃវ៉ាន់​នេះ​ធ្វើឡើង​ក្រោយភាព​ធូរស្រាល​នៃជំងឺ​កូវីដ១៩ និងការពង្រីក​សាខា​ប្រេង​អូលីវ​របស់​ខ្លួន​ទៅកាន់ទី​ក្រុង​ប៉េកាំង។

ពាក់ព័ន្ធនឹង​រឿង​នេះ ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដីគោក (MAC) របស់​តៃវ៉ាន់​បានឱ្យដឹង​ថា អ្នកជំនួញ​មកពី​ប្រទេស​ចិន​នឹងត្រូវបាន​អនុញ្ញាត​ចាប់ពី​ថ្ងៃចន្ទ ដើម្បី​ដាក់ពាក្យ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី ដូចជា​សម្រាប់​ចូលរួម​ការតាំង​ពិព័រណ៍​ជាដើម។


ក្នុងនោះ ​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដីគោក គឺ​លោក Chan Chih-hung បានបន្ថែម​ថា ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា ជនជាតិ​ចិន​ដែលរស់នៅ​ក្រៅ​ប្រទេស ក្នុងទី​ក្រុង​ហុងកុង ឬម៉ាកាវ អាច​ដាក់ពាក្យ​សុំចូល​តៃវ៉ាន់​ក្នុងនាម​ជាអ្នក​ទេសចរ។

យ៉ាងណាមិញ ក្រុមទេសចរ​មកពី​ប្រទេស​ចិន​នឹងត្រូវ​បានកំណត់​ត្រឹមតែ ២ ពាន់​នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​កាលបរិច្ឆេទ​នៃការចាប់​ផ្ដើម​ការកំណត់​នេះ​នៅមិនទាន់​ចេញជាផ្លូវការ​នៅឡើយ​ទេ ហើយដែល​វាក៏អាស្រ័យ​ផងដែរ​ទៅលើ​ប្រតិកម្ម​ពីសំណាក់​រដ្ឋាភិបាល​ចិន។


ប៉ុន្តែយ៉ាងណា រហូត​មកទល់ពេល​នេះ នៅមិនទាន់​មាន​ប្រតិកម្ម​ភ្លាមៗ​ពីប្រទេស​ចិន​ចំពោះការប្រកាស​របស់​តៃវ៉ាន់​នោះទេ។

កាលពីឆ្នាំ ២០១៩ ប្រទេស​ចិន​បានបិទ​ការអនុញ្ញាត​ទេសចរ​របស់​ខ្លួន ក្នុងការ​ទៅទស្សនា​កោះតៃវ៉ាន់​ជាលក្ខណៈ​បុគ្គល​ ខណៈពេល​ដែលប្រទេស​ទាំងពីរ​កំពុងមាន​ភាពតានតឹង​ផ្នែក​នយោបាយ។

បើទោះជាយ៉ាង​នេះក្ដី រដ្ឋាភិបាល​របស់​តៃវ៉ាន់​បាននិងកំពុង​ព្យាយាម​កែលម្អ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ដោយចាប់​ផ្តើម​ពីបញ្ហា​តិចតួច​ដូចជា​ទេសចរណ៍ ប៉ុន្តែ​ប្រទេស​ចិន​ហាក់នៅតែ​បង្ហាញ​ភាពរកាំរកូស​ដាក់​តៃវ៉ាន់។

គួរបញ្ជាក់​ថា តៃវ៉ាន់​ត្រូវបាន​គេស្គាល់​តាមរយៈ​ចំណុច​ទាក់ទាញ​ជាច្រើន​ដូចជា ផ្សារ​រាត្រី​ដែលមាន​ភាព​អ៊ូអរ បេតិកភណ្ឌ​ជនជាតិ​ដើម​ភាគតិច ឧស្សាហកម្ម​អេឡិចត្រូនិក​ដ៏រឹងមាំ និងធម្មជាតិ​ដ៏ស្រស់ស្អាត​ដែលព័ទ្ធជុំវិញ​ដោយបឹង​និង​ភ្នំ។ តៃវ៉ាន់​ក៏ត្រូវបាន​គេស្គាល់​ដោយសារ​វប្បធម៌​ចម្រុះ ប្រាសាទ ព្រមទាំង​អាហារ​ឆ្ងាញ់ៗ។ សម្រាប់​ឆ្នាំនេះ​ផងដែរ តៃវ៉ាន់​បានកំណត់​ទិសដៅ​ភ្ញៀវទេសចរ ៦ លាន​នាក់​ចូលទៅ​ទស្សនា​ដែនកោះ​របស់​ខ្លួន។

ដោយឡែក សម្រាប់​ការប្រើប្រាស់​ប្រេង​អូលីវ​របស់​តៃវ៉ាន់​ឯណោះវិញ ត្រូវបាន​ព្យាករណ៍​ថា​នឹងឈាន​ដល់ ៨ ពាន់​តោន​នៅឆ្នាំ ២០២៦ ដែលកើន​ឡើង ២.៣% ពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ក្នុង​ឆ្នាំ ២០២១ តៃវ៉ាន់​គឺជាអ្នក​ប្រើប្រាស់​ប្រេង​អូលីវ​ធំជាង​គេ​ទី ៣៣ ដែល​មាន​ចំនួន ៧ ពាន់​តោន៕​