ភ្នំពេញៈ​ គ​ណៈ​ប្រតិ​ភូ​ស​​ភា​ពា​ណិជ្ជក​​ម្មក​ម្ពុ​ជា បាន​និង​​កំ​ពុ​ង​​ប​ន្តកា​រងា​រ​សិ​ក្សា​ពី​នីតិ​វិ​ធី ​​និង​លក្ខខ​ណ្ឌ​នា​នា​ ក្នុ​ង​កា​រ​នាំ​​ចេ​ញ​ផ​លិ​ផល​ក​សិ​​ក​ម្ម​ដែល​កែ​ច្នៃរួច​ទៅ​កា​ន់ទី​ផ្សា​រ​សហ​រដ្ឋ​អា​មេរិ​​ក​ហើ​យ​និ​ង​​​ការ​​​ពិ​និ​ត្យ​មើ​ល​ទី​តាំង​ ស​ម្រា​ប់​កា​ររៀ​បចំ​ការតាំងពិ​ព័រ​ណ៍​​​នៅ​ក្នុ​​ង​​ទី​ក្រុ​ង​ឡុ​ង​ប៊ិ​ច​នា​ខែ​វិ​ច្ឆិ​​​កា​ខា​ង​មុ​ខ។​

លោ​ក​ ​ហ៊ុ​ន​ ឡា​ក់ ​​ស​មាជិ​ក​សភា​ពា​ណិជ្ជ​ក​ម្ម​កម្ពុ​ជា​ បា​ន​ប្រា​ប់​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី២​៥​ ​​ខែ​កញ្ញា​​ថា​ គ​ណៈ​ប្រតិ​ភូ​​ស​ភា​ពា​ណិ​​ជ្ជ​ក​ម្ម​​ ​មិន​ទា​ន់​បា​ន​វិ​លត្រ​ឡ​ប់​ម​ក​កា​ន់ក​​ម្ពុ​ជា ​វិ​ញ​ជា​មួ​យនឹង​​លោ​ក​នាយ​ក​រដ្ឋ​ម​ន្រ្តី​ ហ៊ុន ម៉ា​​ណែត ​ទេដោយ​​ត្រូវបន្ត​នៅ​ស​ហ​រដ្ឋ​​​អា​មេរិ​​ក​ប៉ុ​ន្មា​ន​ថ្ងៃ​ទៀ​ត ​ដើ​ម្បី​​ធ្វើ​កា​រ​​សិក្សា​ឱ្យបា​ន​ច្បា​ស់​លា​ស់​ពីគោ​ល​ការ​ណ៍​​​ និ​ងនី​តិវិ​ធី​នា​នា​ក្នុ​​ងកា​រ​នាំ​ចេ​​ញ​ផលិ​ត​ផល​​​កសិកម្ម​​​ដែ​លកែ​ច្នៃ​រួច​ទៅកា​​ន់ស​ហ​រ​ដ្ឋ​អាមេ​រិ​​ក​ ខណៈ​ដែ​ល​កន្ល​ង​ទៅក​ម្ពុ​ជា​នាំចេ​ញ​ភាគ​ច្រើ​ន​ទៅ​អា​មេ​រិក​ជា​ផ​លិ​ត​ផល​​​វា​យ​ន​​ភ​ណ្ឌ​កា​ត់​ដេរ​ស​ម្លៀ​ក​​បំពា​ក់ កាបូប​ ស្បែ​ក​​ជើង​ ផ​លិ​តផ​ល​ធ្វើ​ដំ​ណើ​រ ​និ​ង​ក​ង់​ជាដើ​ម​។​


លោ​កប​ញ្ជា​ក់​ថា​៖«​យើ​ងនៅ​ប​ន្ត​ ​ដើ​ម្បី​ពិភា​ក្សា​កា​រងា​រមួ​យ​​ចំ​នួ​ន​ទៀ​ត​ជា​មួ​យ​ខាង​វិ​និ​យោ​គិ​ន​អា​មេ​រិក​ ​ព្រោះយើ​​​ងមា​ន​បំ​ណង​​​ក្នុ​ង​កា​រ​នាំចេ​ញ​ផ​លិ​ត​ផ​ល​កសិ​ក​ម្មដែ​ល​កែ​ច្នៃ​រួ​ចទៅ​កា​ន់អា​មេ​​រិ​ក​ដូ​ច​នេះយើ​ង​ត្រូ​វ​សិក្សា​ពី​ល​ក្ខ​​ខ​ណ្ឌ ​និ​ងនី​​​តិ​វិ​ធីមួ​យ​ចំនួ​ន​ ​ធ្វើ​យ៉ា​ង​​​ណាដើ​ម្បី​ឱ្យ​យើ​ងអា​ច​នាំចេ​ញ​ផ​លិ​ត​ផល​កែ​ច្នៃ​រ​ប​ស់យើ​ង​ម​ក​ទី​ផ្សារ​មួយ​នេះ​បាន​»​។​

លោក​បា​ន​ប​ន្ត​ថា ​​ក្រៅពី​កា​រសិ​ក្សា​ពីនី​តិ​វិ​ធី ​និ​ងទី​ផ្សារ​ហើយ​ ​ដោ​យមា​ន​កា​រ​ស​ម្រ​បស​ម្រួល​ពី​ស​ហគ​ម​ន៍​ខ្មែ​រប្រចាំ​ទី​ក្រុ​ងឡុ​ងប៊ិ​ច​ ​និ​ងក្រុ​ម​ការ​ងា​រ​រប​ស់​ស​ភាពា​ណិ​ជ្ជ​កម្ម​ក​ម្ពុជា​ ​ប្រចាំ​ស​ហ​​រដ្ឋ​អាមេ​រិ​ក ​នឹ​ង​មាន​កា​រ​ពិនិ​ត្យ​មើ​លទី​តាំង​ ​ស​ម្រា​ប់ការរៀ​ប​ចំ​ការ​តាំងពិ​​ព័រ​ណ៍​​ និ​ង​ជំ​នួ​ប​​ពា​ណិជ្ជ​ក​ម្ម​នៅ​ក្នុង​ទី​ក្រុ​ងឡុ​ង​ប៊ិ​ច ​នា​ខែ​​វិច្ឆិកា​ខាង​មុ​ខ​។​


លោក​ ​ហ៊ុ​ន ឡា​ក់បា​ន​ប​ញ្ជាក់​បន្ថែ​ម​ថា​៖​ ​«នៅ​ក្នុ​ងជំ​នួ​ប​ពាណិជ្ជ​ក​ម្ម​​ និងការ​តាំ​ងពិ​ព័​រណ៍​ ​នៅ​ទី​​ក្រុង​ឡុ​ង​​ប៊ិច​ ​នា​ខែវិច្ឆិ​កា ​ឆ្នាំ​​២​០​-​២៣​​​ ខា​ង​មុខ​នេះ​​ខា​ងវិ​និ​យោគិ​នអា​មេ​រិក​ គេ​ចង់​ឱ្យ​យើង​ដា​ក់តាំ​ង​ផលិ​ត​ផល​កែ​ច្នៃ​រួច​រ​បស់ក​ម្ពុ​ជា​​ ដែ​លមាន​សក្តា​នុពល​នៅ​ក្នុ​ងព្រឹ​ត្តិកា​រណ៍​ ​ដើម្បី​គេ​អាច​ស្វែ​ង​យល់​ប​ន្ថែ​ម​មុ​ន​នឹ​ង​មា​នកិ​ច្ច​ស​ហកា​​​រ​ជា​មួ​យគ្នា​»។​

ទា​ក់ទិ​ន​នឹង​កា​រទា​ក់​ទា​ញអ្ន​កវិ​និ​យោ​គអា​មេ​រិកមក​ក​ម្ពុ​ជា​វិញ​ ​លោ​ក​ ​ហ្សង់​ ហ្វ្រង់​ស្វ័​រតា​ន់ រ​ដ្ឋម​ន្រ្តី​​​​ប្រ​តិ​ភូ​អម​នា​យ​ក​រ​ដ្ឋម​ន្រ្តី ​នៅ​ពេ​ល​​ម​ក​ដ​ល់អា​កា​ស​យា​ន​ដ្ឋា​ន​អ​ន្តរ​ជា​តិ​ភ្នំពេ​ញ​ ​នៅព្រឹ​​កថ្ងៃ​ទី​២៥​ ​ខែ​ក​ញ្ញា​ បា​ន​ធ្វើ​ស​ន្និ​សី​ទ​សារ​ព័ត៌​មា​ន​មួ​យ​ ដោ​យ​លោ​​ក​​​បា​ន​បញ្ជា​ក់​ថា​ ​​នៅពេ​ល​ដែ​ល​មា​ន​ទ​ស្ស​នកិ​ច្ចនៅ​ក្រៅ​ប្រទេ​ស​ម្តង​ៗ​ ​លោ​ក​នា​យក​រ​ដ្ឋ​ម​ន្រ្តី​ តែង​តែ​រក​ផ​លប្រ​យោ​ជន៍​សម្រាប់​ប្រជា​ជន​ក​ម្ពុជា​ ​នៅ​ក្នុ​ងនោះ​នា​​វេ​ទិកា​ធុ​រកិច្ចក​ម្ពុជា​ និ​ងអា​មេ​រិក​ ​នា​ពេ​លថ្មី​ៗ​នេះ​ ​គឺ​មាន​គោ​លដៅប​ន្ត​បញ្ចុះ​ប​ញ្ចូ​ល​ធុរជ​ន​អាមេ​រិ​ក​ ​វិនិ​យោ​គិ​ន ​ឱ្យ​មក​ប​ន្ត​ដាក់​ទុ​ន​វិនិ​យោ​គ​នៅ​ក​ម្ពុជា​។​

លោ​ក​​ហ្ស​ង់ ​ហ្វ្រង់​ស្វ័​រតា​ន់​ ​បា​នថ្លែ​ង​​​ដូច្នេះ​ថា​៖​«​ដូចយើ​ង​​ទាំង​អស់​គ្នា​ដឹង​​ស្រាប់​ហើ​យមា​នក្រុ​ម​ហ៊ុ​នអា​មេ​រិ​កមួ​យ​ចំ​​នួន ​កំ​ពុ​ងតែ​​​រ​កស៊ី​​​នៅ​ប្រ​ទេសក​ម្ពុ​ជា​ ​ដូ​ច​ជា ​​Ford , Coca Cola, ក្រុមហ៊ុន General Electri​c​ ជាដើ​ម ​ប៉ុ​ន្តែ​មាន​ចំ​នួន​តិ​ច​​នៅ​ឡើ​យ​។ ​ម៉្លោះហើ​យ​ ស​ម្តេច​ធិ​ប​តីហ៊ុន ​ម៉ា​ណែត​ បាន​ប​ន្ត​បញ្ចុះ​ប​ញ្ចូ​លធុ​រ​ជន​​អាមេរិក​ ​វិ​និយោ​គិ​ន ​ឱ្យមកបន្ត​ដា​ក់​ទុន​វិនិ​យោ​គ​នៅ​កម្ពុជា»​។

លោ​កបា​ន​បន្ត​ថា​ ​​ទំនា​ក់​ទំ​ន​ង​ក​ម្ពុជា​ និ​ង​អាមេ​រិ​​ក ​នឹ​ង​កាន់​តែល្អ​ប្រ​សើ​រ​ឡើ​ង​ថែ​ម​ទៀត​ ​ប្រសិ​ន​ណា​ក​ម្ពុ​ជា​ ​និ​ងអា​មេរិ​ក​ មា​ន​ផល​​​ប្រ​យោជ​ន៍​រួ​ម​កាន់​តែ​​ធំ និង​កា​ន់​តែ​​ច្រើ​ន ​ទោះ​ជាផ​ល​ប្រ​យោជ​ន​៍​រួ​ម​សេ​ដ្ឋកិ​ច្ច ​ពា​ណិ​ជ្ជ​ក​ម្ម​ ​ន​យោបាយ ​ឬភូ​មិ​សាស្រ្ត​ន​យោ​បាយ​។​

លោ​កនា​យ​ក​រ​ដ្ឋម​ន្រ្តី​ ហ៊ុ​ន​ ម៉ា​ណែ​ត ​នាវេ​ទិ​កាធុ​រ​កិ​ច្ចក​ម្ពុ​ជា ​និ​ង​អា​មេ​រិ​ក​ បា​ន​ថ្លែ​ង​​ថា ដើម្បី​ទា​ក់ទា​​ញ​ការវិនិយោគប​ន្ថែម​ពី​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ និ​ង​ប្រទេ​ស​ដទៃទៀត​ រា​ជ​រដ្ឋា​ភិបា​ល​ នឹ​ង​យ​កចិ​​ត្ត​ទុ​ក​ដាក់​ជា​ពិសេ​ស​លើ​​ក​ត្តាសំ​​ខាន់ៗ​ចំនួ​ន​៦ ​រួម​មា​ន៖​ ​១​.កា​រ​កែ​​​ល​ម្អ​នី​តិ​វិធី​រ​ដ្ឋ​បា​ល,​​ ២. កា​រ​កាត់​ប​ន្ថយ​ប​ន្ទុ​ក​ចំ​ណា​យ​លើ​កា​រ​ដឹ​ក​ជញ្ជូ​​ន និ​ង​ឡូជី​ស្ទិក​,​៣.​ការ​កែល​ម្អ​ហេ​ដ្ឋារ​ច​នា​ស​ម្ព័ន្ធ​ ដូ​ច​ជា​ផ្លូ​វ​ និង​ស្ពាន កំព​ង់​ផែ ​អា​កាស​យា​ន​ដ្ឋា​ន​ ផ្លូ​វ​អ​យស្ម័​យយា​ន​ ​និ​ងការផ្គ​ត់ផ្គ​ង់​អ​គ្គិ​ស​នី ​ដើ​ម្បី​លើក​ក​ម្ព​ស់កា​រ​តភ្ជា​ប់ ​និ​ងកា​រ​ស​ម្រួល​ពាណិ​​ជ្ជក​ម្ម​។

ទី​៤​ ​ការ​ជំ​រុ​ញកា​រ​ប​ណ្តុះ​បណ្តា​ល​វិជ្ជាជី​វៈ​ និ​ងជំ​នាញ​ ​ដែល​នេះ​គឺជាកិ​ច្ច​​ការសំ​ខា​ន់​ ព្រោះ​ធ​នធា​ន​ម​នុ​ស្ស​គឺជា​ក​ត្តា​គន្លឹះ​ ​ក្នុ​ងកា​​រទាក់​ទា​ញ​ និ​ង​រួមចំ​ណែ​កក្នុ​ង​ដំ​ណើ​​រ​វិ​វឌ្ឍន៍​រប​ស់​កម្ពុ​ជា,​៥​.​ការ​កែ​លម្អ​អ​ភិបា​ល​កិ​ច្ច​ល្អ​ ​និង​៦​.​ការដា​ក់​ចេញ​ឱ្យ​អ​នុ​វ​ត្ត​ច្បា​ប់​វិនិ​យោ​គ​​​បើ​កចំ​ហ​​ និ​ង​ទំ​នើប​ ​ដែ​លច្បា​ប់នេះ​ ​នឹង​ផ្ត​ល់​កា​រលើ​ក​ទឹក​ចិ​ត្ត​ ដើ​​ម្បីទា​ក់​​ទា​ញវិ​និ​យោ​​គប្រ​ក​ប​ដោយ​គុ​ណ​ភាព​ ​និង​វិ​ស័​យ​​​អា​ទិ​ភាព​មួ​យចំ​នួ​ន​ដូច​ជា​ ​បច្ចេ​ក​វិ​ទ្យា​ រ​ថ​យន្ត​​​អេ​ឡិច​ត្រូ​និ​ក​ ថា​ម​​ព​​​លបៃត​ង​ ​និង​សុ​ខា​ភិបា​ល​ជា​ដើម​។​

យោ​ង​​​តាម​​​របា​យ​ការ​ណ៍​ពីអ​គ្គ​នាយ​​ក​ដ្ឋា​ន​គ​យ និង​រ​ដ្ឋា​ករកម្ពុជានៅក្នុ​ងរ​យៈពេល ​៨ ខែ ឆ្នាំ​២​០​២​៣នេះ ​​ទំហំពាណិ​ជ្ជក​ម្មក​ម្ពុជា​​​ ​ជា​មួ​យ​សហ​រ​ដ្ឋ​អាមេរិ​ក​ស​ម្រេច​បា​ន​ក្នុង​ទឹក​ប្រាក់ ៦​ ​២៧​២​លា​ន​​​ដុ​ល្លារ​ ​ថយ​ចុះ​៥​,​៦​ភាគ​​រ​យ បើ​ធៀប​​នឹងរយៈពេ​លដូចគ្នាក្នុង​​​ឆ្នាំ​២​០​២២៕