​ភ្នំពេញៈ និយតករ​មូល​ប​ត្រ​កម្ពុជា​(SERC) កំពុង​ដំណើរ​ការពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​ក្រុមហ៊ុន CAMGSM Plc ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​នាំ​មុខ​គេ​គ្រប់គ្រង​ដោយ​វិ​និ​យោ​គិ​ន​ក្នុង​ស្រុកលើ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល ​(​សញ្ញា​​បណ្ណ​និរន្តរភាព​) សម្រាប់​វិ​និ​​យោគិន​គុណវុឌ្ឍិ​ដែលមាន​បុ​​គ្គល​ធានា​ជាមួយនឹង​ទំហំ​ទឹក​ប្រាក់​មិន​លើសពី ២០​ លាន​ដុ​ល្លារ​អាមេរិក​សម្រាប់រ​យៈ​ពេល ​១០ ​ឆ្នាំ​។ ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការបោះ​ផ្សាយ​លក់​មូល​​ប​ត្រ​បំណុល​នេះ ក្រុមហ៊ុន​មាន​គម្រោង​យកមកប្រើ​សម្រាប់​ពង្រីក​បណ្ដាញ​សេវា​ទូរ​គម​នា​គម​ន៍ និង​ការធ្វើ​ហិរញ្ញប្បទាន​ឡើងវិញ​។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ៩ ខែតុលា​ថា បន្ទាប់ពី​ក្រុមហ៊ុន CamGSM ទទួល​បានការ​យល់ព្រម​ពី CSX ប​ច្ចុ​ប្បន្ន​ក្រុមការងារ​បច្ចេកទេស​កំ​​ពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​ក្រុមហ៊ុន​មួយ​នេះ សម្រាប់​ការ​​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​របស់​ពួកគេ​។​


​លោក​បាន​ថ្លែងថា​៖«​យើង​នឹង​ព្យាយាម​បញ្ចប់​លើ​ពាក្យស្នើសុំ​របស់​ពួកគេ​ជា​អ្វីដែល​ក្រុមហ៊ុន​រំពឹងទុក​សម្រាប់​ការចុះបញ្ជី​។ ទោះយ៉ាងណា អ្វីៗ​ត្រូវតែ​ត្រួត​​ពិនិត្យ និង​អនុម័ត​ដោយ​ស្ថាប័ន​របស់​យើង​។ បច្ចុប្បន្ន​យើង​កំពុងធ្វើការ​លើ​ពាក្យស្នើសុំ​ពួកគេ​»​។​

​លោក​បន្តថា ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ខាងមុខ SERC នឹង​លើកឡើង​សម្រាប់​ការត្រួត​ពិ​និត្យ​ហិរញ្ញវត្ថុ និង​ការយល់ព្រម​ពី​អាជ្ញាធរ​សេវា​មិនមែន​ហិរញ្ញ​​វត្ថុ​។ លោក​អះអាងថា​៖«​នៅពេលដែល​យើង​ទទួល​បានការយល់ព្រម​ពី​អាជ្ញាធរ​សេវា​មិន​​មែន​ហិរញ្ញវត្ថុ យើង​នឹង​បន្ត​សម្រាប់​រយៈពេល​បរិ​វិសកម្ម​មុនពេល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​​កម្ពុជា​។ ជាការ​ពិត ក្រុមហ៊ុន​បានធ្វើ​ការងារ​ច្រើន​រួចហើយ ប៉ុន្តែ​យើង​មិនអាច​ចេញ​សេចក្ដី​​ជូនដំណឹង​ណាមួយ​បានទេ​នៅពេលនេះ ព្រោះ​យើង​មិនទាន់​បានអនុម័ត​»​។​


​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ (​សញ្ញា​បណ្ណ​និ​​រ​ន្ត​រ​ភាព​) ​របស់ CAMGSM Plc តាមរយៈ CSX នៅ​ថ្ងៃទី ​៩ ខែ​តុលា CAMGSM Plc គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​មួយ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ដើម្បី​ជូនដំណឹង​ដល់​វិនិយោគិន និង​សាធារណជន​ថា ក្រុមហ៊ុន CAMGSM Plc​បានទទួល​ការអនុម័ត​ពី​ក្រុម​ប្រឹក្សា​ភិ​បាល​លើ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល (​សញ្ញា​​បណ្ណ​និរន្តរភាព​) សម្រាប់​វិ​និ​​យោគិន​វុឌ្ឍិ​ដែលមាន​បុគ្គល​ធានា​ជាមួយនឹង​ទំហំ​ទឹកប្រាក់​មិន​លើសពី ២០​ លាន​ដុល្លារ​សម្រាប់​រយៈពេល​ ១០​ ឆ្នាំ​។ ទឹក​ប្រាក់​បាន​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នេះ ក្រុមហ៊ុន​មាន​គម្រោង​យកមកប្រើ​ប្រាស់​សម្រាប់​ព​ង្រី​ក​បណ្ដាញ​សេវា​ទូរគមនាគមន៍ និង​ការធ្វើ​ហិ​រញ្ញ​ប្ប​ទាន​ឡើងវិញ​។​

​ក្រុមហ៊ុន​បញ្ជាក់ថា​៖ «​ក្រុម​ហ៊ុន CAMGSM Plc កំពុង​ដំ​ណើ​រ​ការស្នើសុំ​ការយល់ព្រម​ពី​និយតករ​មូល​ប​ត្រ​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដែល​រំពឹងថា នឹង​បញ្ចប់​នៅ​ដើមខែ​វិច្ឆិកា​»​។​

​លោក ហុង សុ​ហួរ នាយក​ប្រតិបត្តិ CSX បាន​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២ តុលា​ថា ក្រុមហ៊ុន CamGSM គ្រោង​នឹង​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​សាជីវកម្ម​ផ្តោតលើ​វិ​និ​យោគិន​ស្ថាប័ន​។​

​លោក​ថ្លែងថា​៖ «​យើង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​សាជីវកម្ម ដោយសារ​នីតិវិធី​នៃ​ការចុះបញ្ជី​ត្រូវបាន​សម្រួល​សម្រាប់​ពួកគេ​។ វិ​និ​យោគិន​ស្ថាប័ន​ជាច្រើន​រួមទាំង​ក្រុមហ៊ុន​ធានារ៉ាប់រង​គាំទ្រ​ដល់​មូល​ប​ត្រ​បំណុល​សាជីវកម្ម ដោយសារ​មាន​ស្ថិរភាព អត្រា​ការប្រាក់​ខ្ពស់​»៕