ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ដែលជាក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ បានរៀបចំសិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ របស់​ស៊ី​.​ភី​. ២០២៣ (CP Marketing Summit 2023) ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​អាជីវ​កម្មក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​កម្ពុជា​។ សិក្ខាសាលា​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅឯ​សណ្ឋាគារ Hyatt Regency Phnom Penh កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២៣​។

​សម្រាប់​ការចែករំលែក​ចំណេះដឹង​ពី​អាជីវកម្ម គឺមាន​ប្រធានបទ​ចំនួន ​១០ និង​វាគ្មិន​ចំនួន ១០ ​រូប បានធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​លើ​ប្រធានបទ​មួយចំនួន​ដូចជា អាជីវ​កម្ម​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹមសត្វ​អាជីវកម្ម​ចំណីអាហារ និង​ទីផ្សារ​ជាដើម​។​


លោក Pep មានប្រតិកម្ម ពេល​ឈរ​បញ្ជាកូនក្រុម អំឡុង​ការ​ប្រកួតរវាង Man City និង West Ham កាលពីថ្ងៃសៅរ៍។ AFP

​លោក​វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធាន​ចាត់ការ​ទូទៅ​ការិយាល័យ​ការអភិវឌ្ឍ​យុទ្ធ​សា​​ស្ត្រ​អាជីវកម្ម និង​ទីផ្សារ​បាន​មាន ប្រសាសន៍ថា៖ «​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ស៊ី​.​ភី ២០២៣ ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​គោល​បំណង​ប្រមូលផ្ដុំ​ព័ត៌មាន​ទីផ្សារ​និង​ចែករំលែក​ចំណេះដឹង​ក្នុងការ​អនុវត្ត​ល្អ​បំផុត​ដល់​បុគ្គលិក​សម្រាប់​ការអភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា​»​។​


​លោក​វេជ្ជបណ្ឌិត Poohrich ថ្លែងថា៖ «​គន្លឹះ​ជោគជ័យ​សំខាន់ៗ​នៃ​ការធ្វើ​អាជីវកម្ម​គឺ​ព័ត៌មាន​និង​ធនធានមនុស្ស​។ អាជីវកម្ម​ដែល​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ទាន់ពេលវេលា នឹង​ទទួលបាន​អត្ថ​ប្រ​យោជន៍​កាន់តែច្រើន​។ លើសពីនេះ បុគ្គលិក (​ធនធានមនុស្ស​)​ដែល​អាច​បំប្លែង​ព័ត៌មាន​ទៅជា​ចំណេះដឹង និង​ចេញ​ជា​សកម្មភាព​ គឺជា​អ្នក​ជោគជ័យ​ដ៏​ពិតប្រាកដ​»​។​

​នៅក្នុង​សុន្ទរកថា​ថ្លែង​បើក​កម្មវិធី​លោក Wittaya Kreangkriwit អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា មានប្រសាសន៍ថា ៖«​ការធ្វើ​ទីផ្សារ​គឺ​ដើម្បី​ស្វែងរក​តម្រូវការ​របស់​អតិថិជន និង​ដោះស្រាយ​បញ្ហាសម្រាប់​ពួកគាត់​។ អ្នក​ដែល​អាចបំពេញ​តម្រូវកា​រ​អតិថិជន​បាន​ច្រើនជាងគេ អ្នកនោះ​ គឺជា​អ្នក​ជោគជ័យ​»​។​

​លោក Wittaya បាន​បន្ថែមថា៖ «​កសិករ​និង​អតិថិជន​នៅក្នុង​ប្រ​​ទេស​កម្ពុជា​ បាន​ផ្លាស់ប្តូរ ហើយ​វា​ចាំបាច់​ណាស់​ក្នុងការ​យល់ដឹង​អំ​​ពី​គោលបំណង ឬ​បញ្ហា​របស់​ពួក គេ​បន្ទាប់មក​ប្រើប្រាស់​បច្ចេក​​វិទ្យា និង​ចំណេះដឹង ដើម្បី​ជួយ​អាជីវកម្ម​ពួកគេ​ឱ្យ​រីកចម្រើន​»​។

​សម្រាប់​សិក្ខាសាលា​នេះ គឺ​ទទួលបាន​ការអញ្ជើញ​ចូល រួម​ពី​សំណាក់​ឯកអគ្គ​រាជ ទូត​ថៃ​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា តំណាង​មកពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​ស្ថានទូត​ថៃ​ធ្វើជា​វាគ្មិន​កិត្តិយស​ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។ វគ្គ​សិក្ខ​សាលា​នេះ មាន​គោល បំណង​ស្វែងរក​ឱកាស​អាជីវកម្ម និង​បញ្ហា​ប្រឈម​នៅ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៤​។ ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Cherdkiat Atthakor ថ្លែង​នៅក្នុង​សន្ទរកថា​បើក​កម្មវិធី ឯកឧត្តម​បាន​មានប្រសាសន៍ថា៖ «​កសិកម្ម និង​ចំណីអាហារ​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋ​-​កិច្ច​កម្ពុជា រួមទាំង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​»​។​

​ឯកឧត្តម Cherdkiat ថ្លែងថា​៖ «​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា មាន​មោទនភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​ថៃ​ដំបូង​គេ​ដែល​បាន​គាំទ្រ និង​ផ្តល់​ចំណេះដឹង​ដល់​កសិករ​កម្ពុជា​ផ្តល់​ការងារ​ដែលមាន​ស្ថិរភាព​និង​ប្រាក់ចំណូល​សមរម្យ​។ លើសពីនេះ​ទៀត​ ស៊ី​.​ភី​. ក៏បាន​ផលិត​នូវ​ផលិតផល​ចំណីអាហារ​ដែលមាន​អនាម័យ​ជាមួយនឹង​សុវត្ថិភាព​ចំណីអាហារ និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​»​។

​លោក ស៊ា​ង សុខ​លីម ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានធ្វើ​បទ​បង្ហាញថា ៖«​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​គោលនយោបាយ​គាំទ្រ​ក្នុង​អនុ​​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៅ​កម្ពុជា ឆ្លុះបញ្ចាំង​ពី​ចំណុច​សំខាន់ៗ​ចំនួន ៤​ គឺ​៖ (១) តួនាទី​ភារកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​សុខ​-​ភាព​សត្វ និង​ផលិតកម្ម (GDAHP), (២) គោលនយោបាយ​គាំទ្រ​សម្រាប់​ការអភិវឌ្ឍ​អនុវិស័យ ​ស​.​ផ​.​ស​, (៣) សមិទ្ធផល​អនុវិស័យ ស​.​ផ​.​ស ក្នុង​រយៈពេល ​៥ ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហា​ប្រឈម​នឹង​កាលានុវត្តភាព​ក៏ដូចជា​ការពង្រឹង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ​លើ​វិស័យ​ផលិត​-​កម្ម​និង​សុខភាព​សត្វ​»​។​

លោក ជិន ម៉ាលីន (​ឆ្វេង​) និង​លោកស្រី មីឆែល បាឆែឡិត​។ រូបថត ​ធ្វីធើរហេង ជីវ័ន

​ឯកឧត្តម វ៉ា រុត​សាន រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង ពាណិជ្ជកម្ម​បាន​មាន ប្រសាសន៍ថា៖ «​ច្បាប់​វិនិយោគ​របស់​កម្ពុជា​ផ្តោតលើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន ​៣ ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច​បើកចំហ ការលើកទឹកចិត្ត​វិនិយោគ និង​ការលើកទឹកចិត្ត​ពិសេស​។

​កត្តា​ទាំងនេះ​ដែលមាន​ភាព​ទាក់​ទាញ​ និង​គួរឱ្យ​ទុកចិត្ត​សម្រាប់​ការវិនិយោគ​ទាំងអស់​នៅក្នុង​ប្រទេសកម្ពុជា ដែល​ត្រូវបាន​ធានា​ដោយ​ស្មើភាព​គ្នា មិន​ថា​វិនិយោគិន​បរទេស ឬ​ក្នុងស្រុក​។​

​លោក Nirawat Rangseekanjana អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​ក្រុងភ្នំពេញ​បាន ធ្វើការ​ចង្អុល​បង្ហាញថា៖ «​កង្វល់​សំខាន់ៗ​ចំនួន ​៣ ដែលជា​បទ​ប្បញ្ញត្តិ ថ្មី​បំផុត​សម្រាប់​ការធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​ ២០២៤ នៅ​កម្ពុជា​គឺ (១) ច្បាប់​ពន្ធដារ (២) ច្បាប់​ប្រកួតប្រជែង​និង​ច្បាប់​ការពារ​អ្នកប្រើប្រាស់ និង (៣) ច្បាប់​កម្មសិទ្ធិបញ្ញា​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​សិក្ខា​សាលា​នោះ គណៈ​គ្រប់គ្រង​ក្រុម​ហ៊ុន​ ស៊ី​.​ភី​. បានផ្តល់​វិញ្ញាបនបត្រ​និង​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​វាគ្មិន​ និង​បាន​ជូនពរ​អ្នកចូលរួម​ទាំងអស់​ឱ្យ​អភិវឌ្ឍ​អាជីវ​កម្មក​សិ​ឧស្សាហ​កម្ម និង​ចំណីអាហារ​របស់​ពួកគេ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​៕

ទិដ្ឋភាព​ទិវារត់​ប្រណាំងស្រ្តី ៨ មីនា កាលពី​ឆ្នាំ​ ២០២០​​។ រូប ឈន ណន