ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោកស្រី ចម និមល បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី លោក សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ បំណង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ឱ្យ​ស៊ីជម្រៅ​លើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​។​

​គួរ​កត់សម្គាល់ថា ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៦ របស់​កម្ពុជា​នៅ​ឆ្នាំនេះ ដោយ​កត់សម្គាល់​ការផ្លាស់​ប្តូរ​យ៉ាងខ្លាំង​ពី​ទីតាំង​ទី​១២ ក្នុង​ឆ្នាំ​២០២២​។​


​លោក​ឯកអគ្គរដ្ឋទូត ដា​ម៉ូ​ស៊ូ​ម៉ា​តូ បាន​ថ្លែងថា​៖ «​ខណៈពេលដែល​ប្រទេស​ឥណ្ឌូនេស៊ី​អាច​នឹង​លោត​ឡើង​ដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​លេខ​ ៦ របស់​កម្ពុជា​នៅ​ឆ្នាំនេះ ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ នៅតែមាន​ឱកាស​ច្រើន​»​។​

​នៅក្នុង​កំណើន​ដ៏​គួរឱ្យកត់សម្គាល់​ពី​ ១ ​ឆ្នាំទៅ​ ១​ ឆ្នាំ ពាណិជ្ជកម្ម​របស់​ឥណ្ឌូនេស៊ី​ ជាមួយ​កម្ពុជា ​បាន​កើន​ឡើងដល់ ៨៦២,២១​ លាន​ដុល្លារ អំឡុង​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០២៣ កើនឡើង​ពី​ចំនួន ៩៤៨,៥៣​ លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២២​។ ការកើនឡើង​នេះ​ បាន​បង្កើន​ការរំពឹងទុក​ថា ពាណិជ្ជកម្ម​ទ្វេភាគី​អាច​លើសពី​១​ពាន់​លាន​ដុល្លារ​ជា​លើកដំបូង​។ 


​លោកស្រី​រដ្ឋមន្ត្រី និមល បានស្នើ​ឱ្យមាន​ការបង្កើត​គណៈកម្មការ​ចម្រុះ​ស្តីពី​ពាណិជ្ជកម្ម ដើម្បី​បង្កើន​ទំនាក់ទំនង និង​ការសម្របសម្រួល​រវាង​ប្រទេស​ទាំង​២​។​

​លោកស្រី​ក៏បាន​ស្នើឱ្យ​បង្កើត​យន្តការ​សន្ទនារ​វាង​ក្រសួង និង​សហគមន៍​ធុរកិច្ច​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ផងដែរ​។ គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ជំនួញ សម្រួល​ដំណើរការ​ពាណិជ្ជកម្ម និង​ជំរុញ​បរិយាកាស​អាជីវកម្ម​កា​ន់​តែ​ងាយស្រួល​។​

​កិច្ចប្រជុំ​បានបញ្ចប់​ដោយ​ការប្តេជ្ញាចិត្ត​ក្នុងការ​ស្វែងរក​ផ្លូវ​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​យ៉ាង​ទូលំទូលាយ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជំនួប​នេះ​ក៏បាន​ផ្លាស់ប្តូរ​មតិយោបល់​យ៉ាង​ជិតស្និទ្ធ ដើម្បី​បន្ត​ពិនិត្យ​លទ្ធភាព​រិះរក​មធ្យោបាយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌូនេស៊ី ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​កាន់តែច្រើន​ថែមទៀត​។​

​យោងតាម​ស្ថានទូត​ឥណ្ឌូនេស៊ី​ ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ លោក ដា​ម៉ូ​ស៊ូ​ម៉ា​តូ បាន​សង្កត់ធ្ងន់​លើ​សក្តានុពល​នៃ​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ ទោះបីជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក៏ដោយ​។​

​លោក​បាន​គូសបញ្ជាក់​ពី​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​២០២៤ ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ការវិនិយោគ និង​ទេសចរណ៍​។​

​ដោះស្រាយ​កង្វល់​របស់​ស​ហគ​មន៍​ធុរកិច្ច​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការបង្កើន​ការពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ ដើម្បី​កែលម្អ​ភាពងាយស្រួល​នៃ​ការធ្វើ​អាជីវកម្ម​។​

​ភាគី​ទាំង​២​ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​អាជីវកម្ម​តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕