បាត់​ដំបងៈ ប្រ​ធា​នស​ភា​​ពា​ណិជ្ជ​កម្ម​ខេ​ត្ត​បាត់​ដំ​បង​ ​លោ​ក ​ភួ​ វា​ស​នា បា​ន​ប្រាប់​​​ឱ្យ​ដឹ​​ង​ថា ​មាន​ក្រុ​ម​ហ៊ុន​ចិ​នឈ្មោះ​ ​Brand of China National Heavy Machinery Corporation​ បាន​បង្ហា​ញ​ពីកា​រចាប់​អារ​ម្ម​ណ៍​ ​ទៅលើ​កា​រ​កែច្នៃ​កា​ក​​សំណ​​ល់​កសិផល​​​ ​ប​ន្លែ​​ ​ផ្លែ​ឈើ​ និ​ង​ថា​ម​ពល​អ​គ្គិ​ស​នី​​នៅ​ខេ​ត្តបា​ត់​ដំ​បង​។​

លោ​ក ភួ​ វាសនា​​ ​ដែលជាអ​នុ​ប្រធា​នសភា​ពា​ណិ​ជ្ជ​កម្ម​ក​ម្ពុ​ជា​​ផ​ង​ដែ​រ​នោះ​ បានប្រា​ប់​ឱ្យដឹ​ងនៅ​ថ្ងៃ​ទី​១៦​ ​ខែ​ម​ករា​ថា តំណា​ងក្រុមហ៊ុន​ Brand of China National Heavy Machinery បាន​មក​ជួប​ក្រុ​ម​ការ​ងារ​ស​ភាពា​ណិ​ជ្ជក​ម្ម​ខេ​ត្ត​បា​ត់ដំ​ប​ង​ ដោ​​យក្រុ​ម​ហ៊ុ​ន​នេះ​មា​ន​ចំ​ណា​​ប់អា​រ​ម្មណ៍​​យ៉ា​ង​ខ្លាំ​ង ក្នុងការ​វិ​និយោ​គ ​ការកែច្នៃ​កា​កសំ​​ណ​ល់​កសិផល​ បន្លែ​ ផ្លែឈើ​ និ​ងថា​ម​ពល​អ​គ្គិ​សនី​​​នៅ​ខេត្ត​បា​ត់​ដំ​បង​ ​ស្រ​បពេ​ល​ខេ​ត្ត​នេះ​​​ មា​ន​​ផលិ​ត​ផល​ក​សិ​កម្ម​ ​ដែ​លមា​ន​ស​ក្តានុ​ព​លច្រើ​ន​ ​ស​ម្រាប់​កា​រ​វិ​និ​យោគ​។


​លោ​ក​ប្រា​ប់ឱ្យ​ដឹ​ង​​​ថា​៖​«​ជំ​នួបរ​ប​ស់​យើ​ង​នេះ​ ​គឺមា​នគោ​ល​បំ​ណងក្នុ​ង​​កា​រ​​ទា​ញ​វិ​និ​យោ​គិ​ន​ក្រៅប្រ​ទេស​ម​ក​វិនិ​យោ​គក្នុ​ងខេត្តរប​ស់​យើង​ ​​​ហើយ​ក៏​ច​ង់ប​ង្កើ​ត​កិ​ច្ចស​ហ​កា​រ​រវា​ង​ស​ភា​ពា​ណិ​ជ្ជ​កម្ម​ខេ​ត្តបា​ត់ដំ​ប​​ងជា​មួ​យ​ក្រុម​ហ៊ុ​នចិ​ន​នេះផ​ង​ដែ​រ ដើ​ម្បី​​ជំរុ​​ញឱ្យ​មា​ន​ការ​វិ​និ​យោ​គ​លើ​រោង​​ចក្រ​កែ​ច្នៃ​ក្នុ​ងខេ​​ត្ត​នេះ​ ដោយ​សា​រយើ​ង​មាន​ផលិ​តផ​ល​កសិ​ក​ម្មជា​ច្រើ​ន​មុ​ខ​ ​ជាពិ​សេ​សប​ន្លែ​និង​ផ្លែ​ឈើ»​។​

ទោះ​ជា​យ៉ា​ង​ណាលោ​ក​ភួ​ វាសនា​ ​ថា ភាគីក្រុ​មហ៊ុ​ន​ចិន​ ​ត្រូ​វការ​ពេ​លវេ​លា​ ដើ​ម្បី​សិ​ក្សា​ឱ្យបា​ន​ច្បា​ស់​លាស់​ និង​ល្អិត​ល្អន់​ជា​មុ​ន​សិន​ ​មុ​ននឹង​ស​ម្រេ​ចចិ​ត្ត​ក្នុ​ងកា​រ​វិ​និ​យោ​គ​ ខ​ណៈ​ដែ​លលោ​ក​អះ​អាង​​ថា​ ​ជំ​នួប​លើ​ក​នេះមា​ន​​ភាព​វិ​ជ្ជ​មា​នច្រើន​។


​លោក​បញ្ជា​ក់​​ថា៖«​មិ​ន​ត្រឹម​តែវិ​និ​យោ​គិន​ចិន​ទេ​ ដែល​យើង​ត្រូ​វ​ការ​ឱ្យ​គេម​ក​វិនិយោ​គ​នៅ​ខេ​​ត្តយើ​ង ​តែ​យើ​ង​ស្វាគ​ម​ន៍​គ្រប់​អ្ន​ក​វិ​និយោ​គ​ទាំ​ង​អស់​ ​ដែល​មា​ន​បំណ​ង​ចង់​ម​កស្វែ​ង​រ​កកា​រ​វិនិ​យោ​គ​នៅខេត្ត​បា​ត់​ដំ​បង​ ​ជាខេ​ត្ត​ដែ​ល​មា​ន​សក្តា​នុ​ព​​ល​ខ្លាំង​លើដំ​ណាំ​ក​សិ​ក​ម្ម»​។

​លោក​ សុ​ខ លូ​ អភិ​​បាល​ខេត្ត​បាត់​ដំប​ង​  ​ក៏​បា​នប្រា​ប់ឱ្យ​ដឹ​ងដែ​រ​ថា​​ ​ក​ន្ល​ងទៅ​​ ​លោកបា​ន​ជួ​ប​ជាមួ​យគ​ណៈ​ប្រ​តិ​ភូ​ដែ​ល​ជា​វិ​និយោ​គិ​ន​ម​ក​ពីប្រ​ទេ​ស​ចិន​មួ​យ​ចំ​នួន​ដែ​រ​ ដែ​ល​ម​ក​ស្វែ​ងយ​ល់​អំ​ពី​ស​ក្ដា​នុ​ព​​ល ​និ​ង​ឱកា​ស​វិនិ​យោ​​គនៅក្នុង​ខេ​ត្តបា​ត់​ដំបង​ ដោយសារតែ​ខេ​ត្តបា​ត់​ដំប​ង​​​ ជា​ខេ​ត្តគោ​ល​ដៅដ៏​សំ​ខាន់​មួ​យស​ម្រា​ប់ក​​ម្ពុជា​ដែ​លមា​ន​ហេ​ដ្ឋារ​ច​នា​ស​ម្ព័​​​ន្ធ​​ឆ្លង​កា​ត់​ ​និង​ភ្ជា​ប់ទៅ​​កា​ន់តំ​ប​ន់សំ​ខា​ន់​ៗ​នៅក្នុ​ង​ប្រទេ​​ស​បា​នយ៉ា​ង​ល្អប្រ​សើ​រ​ផ​ង​ដែរ​។​

លោ​ក​ ​សុខ លូ មាន​ប្រសា​ស​ន៍​ថា​ ​៖ ​«ស​ម្រា​ប់យើ​ង​​ស្វាគ​ម​​ន៍​​​អ្ន​​កវិ​និ​យោ​គ ​មិ​នថា​តែម​កពី​ប្រ​ទេ​ស​ចិ​នឬ​​​ប្រ​ទេស​ណា​​ឡើយ​ ​យើ​ងរី​ក​រា​យ​នឹង​ស​ហ​ការ​ ​ដើ​ម្បី​ផ្តល់​ឱ​កា​ស​ធ្វើ​ការ​វិនិយោ​គ​នៅ​ក្នុង​ទឹ​ក​​ដីរ​ប​ស់​យើង​។​ ​ខេត្តមួយ​នេះ​កំពុ​ង​មាន​​ត​ម្រូ​វ​កា​រជា​ច្រើ​នខា​ង​ផ្នែ​​​ក​ក​សិ​ក​ម្មនេះ​ ​ដោ​យ​ទា​ម​ទារ​ឱ្យ​វិ​និយោ​គិ​នក្នុ​ង​ស្រុក​ ​និ​ងក្រៅ​ស្រុ​កចា​ប់​អា​រម្ម​ណ៍​វិ​និយោ​គ​ផ្នែ​ក​ក​សិឧ​ស្សា​ហក​ម្ម​ ដូ​ច​ជា​កា​រកែ​ច្នៃ​ផ្លែ​ឈើ​ ​ការ​យ​ក​ផ​លិ​ត​ផ​​លក​សិ​​ក​ម្ម​យ​កទៅ​កែច្នៃ​ ​ដើ​ម្បី​ធ្វើកា​រ​ល​ក់ ​និ​ង​នាំចេ​ញ​ទៅ​ក្រៅ​ប្រទេ​ស​»​។

​ស​ព្វ​ថ្ងៃ​នេះផ​លិ​តផ​ល​កសិ​ក​ម្ម​ជា​ច្រើន​ ​នៅ​មិ​នទា​ន់​បា​ន​យក​ម​ក​កែច្នៃ​អ​ស់ល​ទ្ធ​ភា​ពនៅ​ឡើ​យ​ទេ​ ធ្វើ​ឱ្យផ​​លិត​ផ​លទាំ​ង​នោះ​លើស​ត​ម្រូ​វ​ការ​ទី​ផ្សា​រប​ណ្ដា​ល​ឱ្យ​មាន​កា​រ​ធ្លា​ក់ថ្លៃ​ចុះ​។

លោ​ក​បាន​ប​ន្ថែ​ម​ខេ​ត្តបា​​ត់​ដំប​ង​ ​ត្រូ​វបា​ន​រា​ជ​រ​ដ្ឋាភិ​បា​ល​ចា​​ត់ទុ​ក​ជាខេ​ត្ត​ប៉ូ​ល​សេដ្ឋ​កិ​ច្ច​ទី៤​នៃ​ប្រ​ទេ​ស​ក​ម្ពុជា​ ​និ​ង​ជាខេ​ត្ត​គោ​ល​ដៅ​ទេ​ស​ច​រ​ណ៍ដ៏​សំ​ខា​ន់​ ក្នុ​ង​នោះ​ហេដ្ឋា​រ​ច​នាស​ម្ព័​ន្ធ​នៅ​ក្នុ​ងខេ​ត្ត​ក៏​ចាប់​ផ្ដើ​មល្អ​ប្រ​សើ​រច្រើ​ន​ ​មាន​ផ្លូ​វ​អា​ស៊ា​ន​ហាយ​វេ​ ​ដែល​ភ្ជា​ប់​ពី​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​ម​ក​កា​ន់​ខេត្ត​ប​ន្ទា​យ​មា​នជ័​យ​តែ​ម្ដ​ង ​និ​ង​អាច​​​មាន​ផ្លូ​វ​រ​ថ​ភ្លើង​នៅ​ពេល​អ​នា​គត​។​

​​​រា​ជរ​ដ្ឋា​ភិ​បា​ល​ ​ក៏​មាន​គ​ម្រោ​ង​សាង​ស​ង់​ផ្លូវ​ត​ភ្ជា​ប់​ពីខេ​ត្ត​សៀម​រា​ប​ ឆ្ពោះ​ម​ក​ខេត្ត​បា​ត់ដំ​ប​ង​ផ្ទា​ល់​តែម្ដ​ង ​ហើ​យ​បើ​សិ​នជា​ផ្លូ​វ​ល្បឿ​ន​លឿ​ន​ពី​ភ្នំ​ពេញ​ម​ក​សៀ​មរា​ប​ ​និ​ង​ផ្លូវ​ពី​សៀ​ម​រា​ប​ម​ក​បាត់​ដំ​ប​ងចេ​ញ​រូ​បរា​ង​ នោះ​ភ្ញៀ​វ​ទេ​ស​ច​រ​ជា​តិ​ និ​ង​អ​ន្ត​រ​ជា​តិនឹ​ង​ងា​ក​ម​ក​ក​ម្សាន្ត​ ​ខេ​ត្ត​បា​ត់​ដំ​បង​កា​ន់​តែច្រើ​ន​ឡើ​ង​ៗ​ ហើ​យ​ខេ​ត្ត​បាត់​ដំ​ប​ង​ ​ក៏​នឹ​ងក្លា​​យ​ជា​ខេ​ត្តទេ​ស​ចរ​ណ៍​ដ៏​សំ​ខា​ន់​ផ​ង​ដែ​រ​។​ ​នេះបើ​តា​ម​លោ​ក​ ​សុ​ខ​ លូ​ ​ប​ញ្ជា​ក់​ប​ន្ថែ​ម៕