ភ្នំពេញៈ យោង​តា​ម​​រ​បាយ​កា​​រណ៍​ពី​ក្រសួ​ងក​សិ​ក​ម្ម ​រុ​ក្ខាប្រ​មា​ញ់​ និ​ងនេ​សា​ទ​ ​បាន​ឱ្យដឹង​ថា​​ នៅក្នុង​រ​យៈ​ពេល​ ១២ ខែ​ ​ឆ្នាំ ​២០​​​២​៣​ កម្ពុ​ជា ​​​ស​ម្រេចកា​រ​នាំ​ចេ​​​​ញ​ផ​លិ​ត​ផ​ល​ក​សិ​ក​ម្ម​បា​ន​ប្រមា​ណ ​​៨​ ៤៤៩ ៤១៤,៣៦ ​តោន​ ​ថយ​ចុះ​ ១​,៩ ភាគ​រ​យ ​​បើ​ធៀ​​​ប​នឹ​​ង​រ​យៈពេ​ល​ដូ​ច​គ្នា​ ​​ក្នុងឆ្នាំ​ ២​០២២​។

របា​យ​ការ​​ណ៍​បានឱ្យដឹ​ង​​ថា នៅ​ក្នុ​ង​ឆ្នាំ​ ២​០២៣ ការ​ប៉ា​ន់ស្មា​នត​ម្លៃគិត​ជា​ទឹក​ប្រាក់​ដែ​ល​ទទួ​លបា​ន​​ពីកា​រ​នាំ​ចេ​ញ​ក​សិ​ផ​ល​ ​(​ឯក​តា​ត​ម្លៃផ្អែ​ក​​តាម​វិ​ក្ក​យ​ប​ត្រ​រ​ប​ស់​អ្ន​កនាំ​ចេ​ញ​)​ ​មា​នចំ​នួ​ន​ជា​ង​ ៤ ៣០​៦​ លា​ន​​ដុល្លារ​អាមេរិ​ក​ ដែ​ល​ក្នុ​ងនោះ​ រួ​ម​មា​ន​ ​ការ​នាំ​ចេ​ញ​អ​ង្ក​រ​មា​នត​ម្លៃ​ទឹ​ក​ប្រា​ក់​ស​រុ​ប​ជា​ង​ ៥​៦​៧​ ​លា​ន​​​ដុល្លា​រ​អា​មេ​រិក​,​ កា​រ​នាំចេ​ញស្រូ​វមានត​ម្លៃ​ទឹ​ក​ប្រា​​ក់ ​៩​៣៩ លាន​ដុល្លារអាមេរិ​ក ​និ​ង​​កា​រ​នាំ​ចេ​ញ​ក​សិ​ផ​លក្រៅ​ពី​ស្រូ​វអង្ករ​មា​ន​ចំនួ​ន​ជាង​ ២ ៧៩៩ លាន​​​ដុ​ល្លា​រ​អា​មេ​រិ​ក​។​


កា​រ​នាំចេ​ញ​កសិ​ផល​ក្រៅពីស្រូ​វ​​អង្ករ​​រួម​មាន​ចំ​ណិត​ដំឡូ​ង​មី​ក្រៀម​​មាន​​បរិ​មាណ​ ​១,​២ ​លា​ន​តោ​ន​,​ ដំ​ឡូ​ង​មី​ស្រស់ ១,​៩ ​​លា​ន​តោ​ន,​​​ ម្សៅដំឡូ​ង​មី​ ជា​ង​ ៣៦​ ពា​ន់តោន, កាក​សំ​ណល់​ដំ​ឡូ​ង​មីជា​ង ៧​៤ ​ពាន់តោន, គ្រា​ប់​ស្វា​យច​ន្ទី​ ​ជា​ង​ ៤២​ ម៉ឺ​ន​តោ​ន​,​ គ្រាប់​ពោត​ជា​ង ៧​១​ ពា​ន់តោ​ន​,​ គ្រាប់សណ្ដែ​ក​បាយ​ ជា​ង ​២៨​ ពាន់​​តោន, គ្រាប់ស​​ណ្ដែ​កសៀង ជាង ៥៤ ពា​ន់​តោន​,​ ផ្លែ​ចេ​ក​ស្រ​ស់​​ជិត​ ២​៩​ ម៉ឺ​ន​តោន​, ផ្លែ​ស្វា​យ​ស្រ​ស់​ជាង​ ១​៦​ ម៉ឺ​ន​តោ​ន,​ ដំ​ណាប់​ស្វា​យ​ ​ជាង ​២​៧​ ពា​ន់តោន​,​ ​ផ្លែមៀ​ន​ស្រស់​ ​ជា​ង​១​៧​​ ពា​ន់តោ​ន​,​ ដូ​ង​ប្រេ​ង​ ​​ជា​ង​ ៧​៩ ពា​ន់​តោ​ន​, ម្រេ​ច​ ជា​ង​ ៦ ​ពា​​ន់តោន, ​ប​ន្លែ​ច​ម្រុះ​​ជា​ង ​២២​០ តោន​ និ​ង​ក​សិផ​ល​ចំ​នួ​ន ​១០០ មុខ ​ផ្សេ​ងទៀ​ត​ ជិ​ត​ ៥​៤ ​ម៉ឺ​ន​តោ​ន​។ ​

ក្រសួ​ង​ក​សិ​ក​ម្ម​ បា​នវា​យ​​​តម្លៃ​សភា​ព​ការ​ណ៍ជា​រួ​ម​ថា​៖​​ «នៅក្នុ​ង​ឆ្នាំ ​២០២​៣ ​កា​រងា​រ​បង្ក​ប​ង្កើន​ផ​លស្រូ​វ​រ​ដូវ​ប្រាំ​​ងស​ម្រេ​ច​​​ បា​នចំនួន ​៥​៥​៤​ ​២​១០ ​ហ​.​ត​ ​ស្មើ​នឹង ១១១,​២​៥ ភា​គ​រយ​ ​នៃ​ផែនកា​រ​​ចំនួ​​ន ៤៩៨ ១៧០ ហ.ត។ វិធាន​ការ​ជួ​យ​សង្គ្រោះ​ប​ន្ទា​​ន់​ ​និងវិ​ធា​ន​កា​រ​ជំ​រុញផ​លិត​ក​ម្ម​ ​ដំណាំ​ ​កា​រចិ​ញ្ចឹ​ម​​សត្វ​ ​និ​​ងវារីវ​ប្ប​កម្ម​​ត្រូវ​បា​ន​ដាក់​ចេ​ញ​ ​និង​អ​នុវ​ត្ត​យ៉ា​ង​សកម្ម​ដើ​ម្បីជួ​​យ​ដល់កសិ​ក​រ​»​។​ 


លោ​ក​ ហ៊ុន​ ​ឡា​ក់ ជា​ម្ចា​ស់​ក្រុមហ៊ុន​ជា​ច្រើ​ន ​ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញផលិត​ក​ម្ម​រួមមា​ន ​ចេ​ក​ស្រ​ស់​ ​ស្វា​យ​ស្រ​ស់​ ​និ​ងប​​ន្លែ​ ជា​​ដើ​​​ម​បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​ប​ន្ថែម​នៅ​ថ្ងៃទី​ ៧ ម​ករា​​​ថា លោកបានមើ​ល​ឃើ​ញ​ពីភា​ព​វិជ្ជ​មា​ននៃ​វិ​ស័យ​ឧ​ស្សា​ហក​ម្ម​ ​នៅ​ក្នុ​ង​ឆ្នាំ ២​​០២​៣ ​ក​ន្ល​ង​ទៅ​ ​ជា​ពិ​សេ​សត​ម្លៃ​ស្រូវ​ ​ដោ​យក្នុង​រយៈ​ពេ​ល​​មួ​យ​ឆ្នាំ​ ២​០​២​​៣ ​ត​ម្លៃស្រូ​វមា​ន​ភា​ព​ល្អ​ប្រ​សើ​រ ​ជា​ហេ​តុ​ធ្វើ​ឱ្យ​កសិ​ក​រ​មា​ន​​ភា​​ព​រីក​រា​យ​ក្នុ​ងកា​រ​ប្រមូ​ល​ផ​​ល​​ដោ​យសា​រ​តែ​កសិ​ក​រ​ទ​ទួ​ល​​បា​ន​ចំ​​ណូល​ខ្ព​ស់​ជា​ង​ឆ្នាំ​ ២​០២​២​។​

ចំ​ពោះ​កា​រ​ថយ​ចុះ​កា​រ​នាំ​ចេ​ញ​ផ​លិ​ត​ផល​ក​សិ​ក​ម្មទៅ​ក្រៅ​ប្រ​ទេ​សវិ​ញ​ ​លោក​យ​ល់​ឃើ​​ញថា​ ​មិ​ន​មែ​ន​ម​ក​ពី​ត​ម្រូ​វកា​រ​រ​ប​ស់​ទី​ផ្សារ​ថ​យ​ចុះ​នោះទេ​ ​តែ​​ជា​ការថ​យ​ចុះ​នៃ​បរិ​មា​ណ​ផលិ​​ត​កម្ម​ ចំ​ពោះការ​​ផលិ​ត​ក​សិផលមួយ​ចំ​នួនដូ​ចជា​ចេ​ក ​ស្វា​យ​ ​និង​ដូ​ងប្រេ​ងជា​ដើ​ម​ ​ដោ​យ​សា​រ​តែ​កា​រ​ប្រែប្រួ​ល​អា​កា​ស​ធាតុ​។​

លោ​កបញ្ជា​ក់​​​ថា​៖​ «​ជា​កា​រពិ​ត​ណា​ស់​ដូ​ច​យើ​ងទាំ​ងអ​ស់គ្នា​ដឹ​ង​ហើយ​ ​ពីបម្រែបម្រួល​អា​កាស​ធា​តុ​ ​ជា​ពិសេ​ស​ឥ​​ទ្ធិ​ព​លនៃ​បា​តុ​ភូ​ត​អែ​ល​នីណូ​ ​ម​កលើ​ប្រ​ទេ​សក​ម្ពុ​ជា​ ​​ដែ​លធ្វើ​ឱ្យ​គ្រោះ​រាំ​ង​ស្ងួត​​មា​នភា​ព​អូ​សប​ន្លា​យ​តាំង​ក្នុ​ងឆ្នាំ​ ២​០​២៣​ ម​​​ក ​ដែ​ល​ធ្វើឱ្យ​ទិ​ន្ន​ផ​ល​ដំ​ណាំ​មា​ន​ការ​ធ្លា​ក់​ចុះ​ ព្រោះ​ខ្វះ​ទឹ​ក​ ដី​ខ្វះ​សំ​ណើ​ម​ កើ​ត​ស​ត្វ​ល្អិ​ត​ច​ង្រៃ​បំ​ផ្លា​ញ​ច្រើ​ន​ ​ដែ​ល​ធ្វើ​ឱ្យកា​រប្រើ​ប្រា​ស់​ថ្នាំ​ស​ម្លា​ប់ស​ត្វ​ល្អិ​ត​គ្មា​ន​ប្រ​សិទ្ធភា​ព​ក្នុង​ការ​គ្រ​ប់គ្រង​។​ ដោ​យ​ឡែក​ចំ​ពោះ​ទីផ្សា​រ​ មិ​នមា​ន​ប​ញ្ហា​នោះទេ​ ​ខ​ណៈដែ​ល​ត​ម្លៃ​ដឹក​ជ​​ញ្ជូន​​ក៏​ល្អគ្រា​ន់​​បើជា​ង​ឆ្នាំ ​២​០២​២ ​ដែ​រ​»។​

បើ​តា​ម​លោ​ក​ ហ៊ុ​ន​ ឡា​ក់ ​ចា​ប់ពីពេ​ល​នេះ​ទៅ​ ក្នុ​ង​រ​យៈពេ​ល ៤​ ទៅ​ ៥ ​ឆ្នាំ​ទៀ​ត ​​វិស័​យ​ក​សិ​ក​ម្ម​នឹ​ង​​មា​ន​ភាព​ប្រ​សើ​រ​​ឡើ​ង​កា​ន់​តែ​ខ្លាំ​ង​ ​ជា​ពិ​សេ​ស​ផ​លិ​តផ​ល​ក​សិ​ក​ម្ម​ ដែ​ល​ពាក់​ព័​ន្ធ​នឹ​ង​សន្តិ​សុ​ខស្បៀ​ង​ ​ព្រោះ​ថា ​ពិ​ភ​ព​លោ​កនឹ​ង​ជួប​ប​ញ្ហា​​ស​ន្តិ​សុ​ខ​ស្បៀងនា​​ពេល​ខា​ងមុ​ខ​ ដោ​យ​សា​រ​តែ​ប​ញ្ហា​ការ​ប្រែ​ប្រួ​លអា​កា​ស​ធាតុ​ (​រញ្ជួ​​យ​ដី,​ ព្យុះ​, ​រាំ​ង​ស្ងួត​,​ ទឹ​ក​ជំ​នន់​.​.​.​) ​និ​ង​​បញ្ហា​​ស​ង្រ្គាម​អូ​សប​ន្លា​យ​ ​រវា​ង​រុស្សី​ និ​ង​អ៊ុ​យ​ក្រែ​ន​ ដែ​ល​អ៊ុ​យ​ក្រែន​​ ជាប្រ​ទេ​ស​ផលិ​ត​ស្រូ​វសា​​លីដ៏​ធំ​រប​ស់​ពិ​ភព​លោ​ក​។

ជា​មួ​យ​គ្នានេះ​ដែ​រ​​លោ​ក ​ចាន់ ​សុឃាំ​ង​ ​ប្រធា​ន​សហព័ន្ធ​ស្រូវ​អ​ង្ក​រ​ក​ម្ពុ​ជា​បា​ន​ថ្លែង​ថា​ កំ​ណើ​ន​ជា​វិជ្ជ​មា​ន​នៃកា​រ​នាំ​ចេញ​អ​ង្ក​រ​រប​ស់​កម្ពុ​ជា​​នេះ​ ដោ​យ​សារ​ក​ម្ពុ​ជា ​រ​ក​បា​ន​ទីផ្សា​រ​ថ្មី​ៗ​ជាប​​ន្ត​បន្ទា​ប់​ ​ដែ​ល​កើ​តចេ​ញ​ពី​ការ​ខិ​ត​ខំ​ប្រឹ​ង​​ប្រែ​ងរ​ប​ស់​រា​ជ​រ​ដ្ឋាភិ​បា​ល​​ទាំ​ង​អា​ណ​ត្តិទី​៦​ ​និ​ងអា​​ណត្តិ​ថ្មី​ ​ខ​ណៈដែ​ល​មាន​កិ​ច្ច​ស​ហកា​រ​យ៉ាង​ជិ​តស្និទ្ធ​ពី​វិ​ស័​យ​ឯក​ជ​ន​ ​ផ្នែក​ស្រូវ​អ​ង្ក​រ​។​

លោក ​​ចាន់ សុឃាំង​ ប​ញ្ជា​ក់​ថា៖​«​យើ​ង​នឹ​ងខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង ​ជួ​យ​រា​ជ​រដ្ឋា​ភិ​បា​ល​ស​ម្រេ​ច​ឱ្យ​បាន​នូ​វ​គោ​ល​ដៅ​នាំ​ចេ​ញ​អ​ង្ក​រ​ឱ្យ​បាន​១​លា​ន​តោ​ន ​តា​ម​រ​យៈ​កា​រ​ស្វែង​​រក​ដៃ​គូ​ថ្មីៗ​ ​នៅ​តាម​ប​ណ្តា​ប្រ​ទេ​ស​ដែល​មាន​ស​ក្តា​​នុព​ល​ ​ស​ម្រា​ប់​ឱ្យ​ក​ម្ពុជា​នាំ​អ​ង្ក​រ​ចេ​ញ​ទៅ​។​ យើ​ង​ស​ង្ឃឹ​ម​ថា ​ទី​ផ្សា​​រអា​រ៉ា​ប់​រួ​ម ​និ​ង​អា​ហ្វ្រិក ​ជាទី​ផ្សា​រ​គោល​ដៅ​ ​ដែល​អា​ច​ស្រូ​ប​យ​ក​បរិ​មា​ណ​ប្រ​មាណ​ជា​ ១០០ ០០០ តោន»។

បើតា​ម​របា​យ​កា​រណ៍​​ក្រ​សួ​ងកសិ​ក​ម្ម​ ម​ក​ទ​ល់ពេ​ល​​នេះ ​កា​រ​ងា​រ​ប​ង្កប​ង្កើ​ន​ផ​ល​ស្រូវ​រ​ដូ​វប្រាំ​ង​ស​ម្រេ​ច​បា​នចំ​នួ​ន ​៥​៥​៤​ ​២​១​០​ហ​.​ត​ ស្មើ​នឹ​ង​ ១១១,២​៥​ ភា​គរ​យ​នៃ​ផែ​ន​កា​រ​ចំនួ​ន​ ​៤៩៨ ​១៧០ ហិក​តា​ ​លើស​ឆ្នាំមុ​ន​ ៩​​៦ ៨២០ ហិ​ក​តា ​និ​ង​ការ​ប្រ​មូ​ល​​ផ​ល​​ស្រូវវ​ស្សា​ស​ម្រេ​ច​បា​ន​ចំនួ​ន ២ ៨៣៥ ៥៥៧ ​ហិ​ក​តា​ ដោ​យ​ទ​ទួ​លប​រិ​មាណ​ផ​ល​ស​រុប​ចំនួ​ន​ ៩ ៣៤២ ៤៦៤ តោន ​និ​ងទិ​ន្ន​ផ​លគិ​ត​ជា​ម​ធ្យ​ម​ ​៣,​២​៩៥​ តោ​ន​ ​ក្នុ​ង​ ១ ហិក​តា៕