ក្រុមហ៊ុន LIXIL ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​លើ​ផលិតផល​បន្ទប់ទឹក​និង​គេហដ្ឋានបាន​នឹង​កំពុង​ដោះស្រាយ​នូវ​កត្តា​ប្រឈម​ក្នុង​ជីវិត​រស់​នៅ​ពិតៗ​ប្រចាំ​ថ្ងៃ និង​បាន​កំពុង​កសាង​គេហដ្ឋាន ដែល​កាន់​តែ​ប្រសើរ​ឡើង​ឲ្យ​ក្លាយ​ជា​ការ​ពិត​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់​ទីកន្លែង។

ម៉ាក​យីហោ​ដ៏​ល្បី​ជា​សកល​របស់​ខ្លួន​មាន​ដូចជា GROHE, American Standard និង INAX ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​រស់នៅ​របស់​មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដោយ​ផ្តល់​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​និរន្តរភាព ស្រប​ទៅ​តាម​ការ​រស់នៅ​បែប​ទំនើប។


ក្រុមហ៊ុន LIXIL គឺ​ផ្តោត​លើ​ការ​យល់​ដឹង​អ្នក​ប្រើប្រាស់​និង​ការ​ចូលរួម​ជាមួយ​ដៃ​គូ​ឧស្សាហកម្ម ដើម្បី​ដោះស្រាយ​តម្រូវ​ការ​ជាក់​ស្តែង និង ការ​ផ្លាស់ប្តូរ​សេចក្តី​ប្រាថ្នា​របស់​អតិថិជន។

នៅ​ក្នុង​ប្រទេស​កម្ពុជា កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ និង ​ការ​កើនឡើង​នៃ​កម្រិត​ជីវភាព​មធ្យម​កំពុង​បង្កើន​ការ​រំពឹងទុក​របស់​អ្នក​ប្រើប្រាស់​ជា​លំដាប់ និង​ជំរុញ​ឱ្យ​មាន​តម្រូវការ​សម្រាប់​ផលិតផល​បន្ទប់ទឹក និង​ផ្ទះ​បាយ​ដែល​មាន​គុណភាព​ខ្ពស់។ ការ​កើនឡើង​នៃ​គម្រោង​បដិសណ្ឋារ​កិច្ច​ពិសេសៗ និង​លំនៅឋាន​ប្រណីត កំពុង​ជំរុញ​តម្រូវការ​សម្រាប់​ការ​រស់នៅ និង​បទពិសោធន៍​លំហែ​កាយ​ដ៏​ប្រសើរ។


ដោយ​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នេះ ម៉ាកយីហោ GROHE ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​ពិសេសៗ​ដូចជា Hyatt Regency, Fairfield by Marriott, សណ្ឋាគារ Shangri-La ភ្នំពេញ និង​សណ្ឋាគារ Citadines Flatiron ភ្នំពេញ​និង​អគារ​សេវាកម្ម​អាផេតមិន។

សហគមន៍​ស្ថាបត្យកម្ម និង​ការ​រចនា (A&D) របស់​កម្ពុជា​មាន​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​ដោយ​មាន​រចនា​សម្ព័ន្ធ​ជា​និមិត្តរូប​ ដូចជា ប្រាសាទ​អង្គរវត្ត ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំនាញ​យ៉ាង​ប៉ិនប្រសប់​ក្នុង​ការ​រចនា និង​សិប្បកម្ម​បង្កប់​ទៅ​ដោយ​គោល​បំណង។ សព្វថ្ងៃនេះ វិស័យ​នេះ​កំពុង​ផ្លាស់ប្តូរ​មុខមាត់​ប្រទេស​ជាមួយ​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ទំនើប ការ​អភិវឌ្ឍន៍ ប្រណីត និង​គម្រោង​ស្តារ​តំបន់​បេតិកភណ្ឌ​ឡើង​វិញ។

ឡាប៊ូលាងដៃ GROHE Allure

ស្ថាបត្យករ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់ប្តូរ​នេះ​ដោយ​កំណត់​អនាគត​របស់​ប្រទេស ខណៈពេល​ដែល​នៅ​តែ​រក្សាអត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន។ ពួកគេ​នាំ​មក​នូវ​តម្រូវការ​និង​សេចក្តី​ប្រាថ្នា​របស់​អ្នក​ប្រើប្រាស់​ឲ្យ​រស់​រានឡើង ដោយ​ការ​រចនា​កន្លែង​ថ្មីៗ​និង​ធ្វើឱ្យ​អចលនទ្រព្យ​ដែល​មាន​ស្រាប់ មាន​ភាព​រស់រវើក​ឡើងវិញ។

ក្រុមហ៊ុន LIXIL បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​និង​ចាប់​ដៃគូ​ជាមួយ​ស្ថាបត្យករ​និង​អ្នក​រចនា​ដើម្បី​ស្វែងយល់​ពី​ឱកាស​ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស។ ការ​ប្តេជ្ញាចិត្ត​នេះ​ត្រូវ​បាន​បង្ហាញ​ជា​ឧទាហរណ៍​ជាក់ស្តែង​តាម​រយៈការ​ចូលរួម​របស់​ក្រុមហ៊ុន LIXIL នៅក្នុង​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា​ឆ្នាំ ២០២៤ (CAG) ដែល​ជា​វេទិកា​មួយ​ដែល​អ្នក​ដឹកនាំ​សហគមន៍ ស្ថាបត្យកម្ម និងការ​រចនា រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ប្រឈម​មុខ​ដោយ​អ្នក​ប្រើប្រាស់​និង​ឧស្សាហកម្ម អចលនទ្រព្យ។

GROHE ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន LIXIL មាន​មោទនភាព​ក្នុង​ការ​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា​នៅ​ឆ្នាំ​នេះ។

ឡាប៊ូលាងដៃថ្មក្រានីត GROHE Lineare

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ GROHE នឹង​បង្ហាញ​ផលិតផល​ប្រណិតៗ​សម្រាប់​ភាព​រីករាយ​ក្នុង​ការ​ងូតទឹក ខណៈ​បំពេញ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ចម្រុះ។ ផលិតផល​ពិសេសៗ​ផ្សេង​ទៀត​រួមមាន GROHE IGINA Shower Toilet, GROHE Allure, GROHE Lineare, និង GROHE Essence PVD Color collections។ ការ​ផ្តល់​ជូន​ដែល​អាច​តម្រូវតាម​ការ​ចង់បាន និង​ប្រកប​ដោយ​ការ​គិតគូរ​ទាំងនេះ បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​ម៉ាក​យីហោ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​រួម​បញ្ចូល​គ្នា​នូវ​សិល្បៈហត្ថកម្ម​ដ៏​ពិសេស​ជាមួយ​នឹង​និរន្តរភាព។

តាម​រយៈការ​បង្ហាញ​ដោយ​ផ្ទាល់ និង​ការ​ស្វែង​យល់​អំពី​ផលិតផល​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ អ្នក​ចូលរួម​អាច​ទទួល​បាន​បទពិសោធន៍​ដោយ​ផ្ទាល់​អំពី​របៀប​ដែល​ផលិតផល GROHE លើក​កម្ពស់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

ការ​ចូលរួម​របស់​ក្រុមហ៊ុន LIXIL នៅក្នុង​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា​ឆ្នាំ ២០២៤ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាសកល និង​ក្នុង​តំបន់​ដើម្បី​គាំទ្រ​ដល់​ឧត្តមភាព​ឧស្សាហកម្ម។ តាម​រយៈភាព​ជា​ដៃគូ និង​ការ​ឧបត្ថម្ភ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​ដូចជា ពាន​រង្វាន់​អចលនទ្រព្យ​អន្តរជាតិ និង​មហោស្រព​ស្ថាបត្យកម្ម​ពិភពលោក ក្រុមហ៊ុន LIXIL មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​សហគមន៍​ស្ថាបត្យកម្ម និង​ការ​រចនា​នៅ​ពេល​ដែល​ពួកគេ​បំប្លែង​គំនិត​ដែល​បាន​បំផុស​គំនិត​ទៅ​ជា​ការ​ពិត​ដែល​មាន​ឥទ្ធិពល។

អាងងូតទឹក GROHE Essence

ស្វែងយល់​ពី​របៀប​ដែល​ក្រុមហ៊ុន LIXIL កំពុង​រៀបចំ​អនាគត​នៃ​លំនៅឋាន និង​កន្លែង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មក​ទស្សនា​ស្តង់​ក្រុមហ៊ុន LIXIL នៅ​ពិព័ណ៌​ស្ថាបត្យកម្ម​កម្ពុជា៖

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី ១ ខែឆ្នូ ឆ្នាំ ២០២៤
  • ទីតាំង៖ ស្តង់លេខ ៣, ជាន់ផ្ទាល់ដី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ម៉ោង៖ ៨:៣០នាទីព្រឹក - ៦:៣០នាទីល្ងាច 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង៖ លោក Thongchai Phanuwongcharoen  

តាមរយៈសារអេឡិចត្រូនិច thongchai.phanuwongcharoen@lixil.com