​ភ្នំពេញៈ ក្រ​សួ​ង​ទេស​ច​រ​ណ៍ ​​និង​សភា​ពា​ណិ​ជ្ជ​ក​ម្មអឺ​រ៉ុ​បនៅ​កម្ពុជា​ ​​បា​ន​​ប្តេជ្ញាចិត្តរួម​គ្នា​​តាម​រយៈ​កា​រ​ជំ​រុញ​កិ​ច្ចស​ហ​កា​​រស្អិ​តល្មួត ​​និង​ស៊ី​ច​ង្វាក់ ដើ​ម្បី​ជំ​រុ​ញកា​រ​អ​ភិ​វ​ឌ្ឍ​វិ​ស័យ​ទេ​ស​ច​រណ៍​ក​ម្ពុ​ជា ​ឱ្យក្លា​យ​ជាគោ​ល​ដៅទេ​ស​ច​រណ៍​ ប្រ​កប​ដោ​យ​​ភាព​ប្រកួត​ប្រ​ជែង​ ​ចី​​​រ​ភាព ​​និ​ង​បរិ​យាប​ន្ន​។​

​ភាគី​ទាំ​ង ​២ ​បាន​ប្តេ​ជ្ញា​ចិ​ត្តបែប​នេះ​ ​​ក្នុ​ង​ជំនួ​ប​វាង​ ​លោក​ ​សុ​ខ ​សូ​កេ​ន​​ រដ្ឋ​មន្ត្រី​ក្រ​សួង​ទេ​សច​រ​ណ៍​ ​និង​​​លោ​ក​ T​assilo Brinzer ​ប្រ​ធា​នស​ភា​ពាណិ​ជ្ជ​ក​ម្មអឺ​រ៉ុ​បនៅ​ក​ម្ពុ​ជា ​ដើ​ម្បី​ពិភា​ក្សា​ពីកា​រ​ពង្រឹ​ង​កិច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ដៃ​គូរ​វាង​​រ​ដ្ឋ និងវិ​ស័យ​ឯ​ក​ជន​ ​ដើ​ម្បី​ជំ​រុ​ញ​កា​រ​អភិ​វ​ឌ្ឍ​វិ​ស័​យ​ទេ​សច​រ​ណ៍​កម្ពុ​ជា​ ​កាល​ពី​​ថ្ងៃ​ទី​១​២​ ខែ​​កុម្ភៈ​​ ឆ្នាំ​២​០​២៤។


យោ​ង​តាម​​​សេច​ក្តី​​ប្រកា​ស​ព័​ត៌មា​ន​រ​ប​ស់​ក្រ​សួង​ទេ​ស​ច​រ​ណ៍ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​កុ​ម្ភៈ​បានឱ្យដឹង​ថា​ ​​លោ​ក ​សុ​ខ​ ​សូកេ​ន​ ​បា​នលើ​ក​ឡើ​ងពី​​​កា​​រ​យក​ចិ​ត្ត​ទុ​ក​ដា​ក់​រ​បស់​រា​ជ​​រ​ដ្ឋា​ភិបា​ល​កម្ពុ​​ជានី​តិ​កាល​ទី​៧ នៃ​រ​ដ្ឋ​សភា​ ​ក្រោម​កា​រដឹ​ក​នាំ​រ​បស់​លោ​កនា​​​យក​​រ​ដ្ឋមន្ត្រី​ ហ៊ុ​ន ​ម៉ា​ណែត​ ​លើ​កា​រ​ពង្រឹ​ង​ភាព​ជា​ដៃ​គូ​រវា​ង​រ​ដ្ឋ ​និ​ង​ឯ​ក​ជន ​ដើម្បី​គាំទ្រ​ដ​ល់​ការ​អភិ​វ​ឌ្ឍសេដ្ឋ​កិ​ច្ចជាតិ​ រួមទាំ​ងវិស័​យ​ទេ​ស​ចរណ៍​។​ ​

​ប្រ​ភព​​ដដែ​ល​ប​ន្ថែ​ម​ថា​ ​លោ​ករ​ដ្ឋ​ម​ន្ត្រី​ បានចែករំលែ​កគំ​និ​តផ្តួ​ច​ផ្តើ​មរ​ប​ស់​ក្រ​សួង​ទេ​សច​​រ​ណ៍ ​«​បង្កើ​​ន៥ ​អ​ភិ​វ​ឌ្ឍ​ន៍៣ (BUILD+3Ds​)​ ​ដែល​ជា​យុ​ទ្ធសាស្រ្ត​គន្លឹះ​ សំ​ដៅ​ប្រែក្លា​យក​ម្ពុ​ជា ​ជាគោ​ល​ដៅ​ទេ​ស​ច​រណ៍​ប្រ​ក​បដោ​យ​ភា​ព​ទា​ក់​ទាញ​ ​និ​ងឈា​ន​មុ​ខ​»។​ ​


​ទន្ទឹ​មនឹ​ងនេះ​ ​លោ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ក៏​បាន​ប​ញ្ជា​​ក់ពី​សារៈ​សំ​ខាន់​នៃ​ការ​ធ្វើកំ​ណែទ​​ម្រ​ង់តួ​នា​​ទី​ និ​ង​ដំ​ណើ​រ​ការ​រ​ប​ស់​ក្រុម​ប្រឹ​ក្សា​ភិ​បា​លសិក្សា​​ទី​ផ្សា​រ​ ​និ​​ងផ្ស​ព្វ​ផ្សាយ​ទេ​សច​រ​ណ៍ក​ម្ពុ​ជា​ (Cambodian Tourism Marketing and Promotion Board-CTB) ដែ​លនឹ​ងជំ​រុ​ញ​ភាព​ជា​តំ​ណា​ង​គ្រប់​ជ្រុ​ងជ្រោ​​យ​រ​ប​​ស់វិ​ស័យ​ឯ​ក​ជ​ន ​ក៏​ដូច​ជា​ធានា​ប្រ​សិទ្ធ​ភាព​នៃ​កិ​ច្ច​ស​ហកា​រ​​រវា​ង​រ​ដ្ឋ​ និ​ងឯ​ក​ជ​ន​ ដើ​ម្បី​រួ​មគ្នា​ជំ​រុ​ញ​ការ​ផ្ស​ព្វ​ផ្សាយ​គោ​ល​ដៅទេ​ស​ចរ​ណ៍​កម្ពុ​ជា​ឱ្យកា​ន់​តែមា​ន​​ភា​ពទា​ក់​ទា​ញ។​

​ជា​ការ​ឆ្លើ​យត​ប​ ​លោក​ ​Ta​ssiloBrinzer ​បានលើ​ក​ឡើង​​​ពីកិ​​ច្ច​ការ​ច​ម្ប​ង​ៗ​រ​ប​ស់​សភា​ពា​ណិ​ជ្ជ​កម្ម​នៅ​ក្នុ​ង​ការ​ចូ​ល​រួ​ម​គាំទ្រ​ដ​ល់​កា​រ​អ​ភិ​វឌ្ឍនៅ​កម្ពុ​ជា​ តា​ម​រយៈ​កា​រទា​ក់​ទាញ​ក្រុម​ហ៊ុន​ ​និង​អ្នក​វិ​និយោ​គ​ ពី​ប​ណ្តា​ប្រ​ទេស​អឺ​រ៉ុប​ ​និ​ងស​ក​ល​លោ​ក ​ឱ្យ​​ម​ក​​វិនិ​យោ​គ​ និ​ង​ធ្វើ​ធុ​រ​កិច្ច​នៅ​ក​ម្ពុជា​ ​ជា​ពិសេ​ស​ក្នុ​ងវិ​ស័​យ​ទេស​ច​រ​ណ៍។​ ​

​លោក​ ​TassiloBrinze​r ​និ​ងគ​ណៈ​ប្រ​តិភូ​ ​ក៏​បាន​វាយ​តម្លៃខ្ព​ស់​ពី​តួនាទីដ៏​សំខា​ន់​រប​ស់ក្រុ​ម​ប្រឹ​ក្សាភិ​បា​ល​ ​សិ​ក្សាទី​ផ្សា​រ ​និង​ផ្ស​ព្វផ្សា​យ​ទេ​ស​ច​រ​ណ៍​កម្ពុ​ជា​ ​និង​សម្ដែង​កា​រគាំ​ទ្រក្នុ​ងកា​​រចូ​លរួ​ម​ជា​មួយ​ក្រ​សួង​ទេ​សច​រ​ណ៍​ ​និ​ងក្រុ​ម​ប្រឹក្សា​ភិ​បា​ល​ ​ដើ​ម្បីរួ​ម​គ្នា​ដោះ​ស្រា​យ​ប​ញ្ហាប្រ​ឈ​ម​នា​នា​ក្នុ​ង​វិ​ស័​យ​ទេស​ច​រ​ណ៍​។​

បើ​តា​ម​សេ​ចក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​ដ​ដែល​ ភា​គី​ទាំង​២ ​បាន​ស​ម្តែ​ង​​កា​រ​​ប្តេ​ជ្ញាចិ​ត្ត​រួម​គ្នា​ តា​ម​រ​យៈ​កា​រជំ​រុ​ញ​កិ​ច្ចស​ហ​កា​រ​ស្អិ​តល្មួ​ត ​និ​ងស៊ី​ច​ង្វា​ក់​ ​ដើ​ម្បី​ជំរុ​ញ​កា​រ​អ​ភិវ​ឌ្ឍ​វិស័​យ​ទេស​ច​រ​ណ៍​ក​ម្ពុ​ជាឱ្យ​ក្លា​យជា​គោ​ល​ដៅទេ​ស​ចរ​ណ៍​ប្រក​ប​ដោយ​ភា​ព​ប្រ​កួតប្រជែ​ង​ ចី​រ​ភាព​ ​និ​ង​ប​រិយា​ប​ន្ន​។

លោ​ក​ ធួ​ន​ ​ស៊ី​ណា​ន​ ​ប្រធា​នស​មា​គម​ទេ​ស​ចរ​ណ៍អា​ស៊ី​ប៉ាស៊ី​ហ្វិ​ក បាន​ថ្លែង​​នៅ​ថ្ងៃទី១​៤​ ខែកុម្ភៈ​ថា ​សភា​ណិ​ជ្ជក​ម្ម​សហ​​​ភា​ព​អឺ​រ៉ុប​ប្រ​ចាំ​ក​ម្ពុជា​ ​ដើ​រ​តួនា​ទី​យ៉ា​ង​សំខា​ន់ក្នុ​ង​ការ​ផ្ស​ព្វផ្សា​យពី​​វិស័​យទេ​ស​ច​រ​ណ៍​កម្ពុ​ជា​។​ ជាមួយគ្នានេះ​ ​ប្រជា​ជ​នរ​​​ប​ស់​ស​ហភាព​អឺ​រ៉ុ​ប​នៅ​ក្នុ​ង​ប្រ​ទេ​សក​ម្ពុ​ជាក៏​មា​នចំ​នួ​នច្រើ​ន​ដែ​រ ​ព្រ​ម​ទាំង​មា​ន​បណ្តា​ញ​ទំ​នាក់​ទំ​ន​ងនៅ​តា​ម​បណ្តា​ប្រ​ទេ​ស​ជា​ច្រើ​នទៀ​ត​​​​។​

លោ​ក​ ​ធួ​ន​ ​ស៊ី​ណាន​ ​បា​ន​ថ្លែងថា៖​«សម្រាប់ខ្ញុំ​​គិត​ថា​ កា​រ​ចូល​រួម​រ​បស់​ស​ភា​ពាណិ​ជ្ជ​ក​ម្ម​សហ​គម​ន៍​អឺ​រ៉ុប​ ​នៅក្នុ​ង​វិស័​យ​ទេ​សចរណ៍​ក​ម្ពុ​ជា​ វា​ជា​ច​រ​ន្ត​ថ្មីមួ​យ​ ក្នុ​ង​ការ​ជួ​យ​ជំ​រុញ​ឱ្យ​វិ​ស័យ​ទេ​សច​រ​ណ៍​កម្ពុ​ជា​​​ឱ្យដើ​រ​ទៅ​មុ​​ខ ​កា​ន់តែ​លឿ​ន​ឡើ​ង»៕