​ភ្នំពេញៈ លោ​ក​ ផា​ន់​ ​ផ​ល្លា ​រដ្ឋ​លេខា​ធិ​កា​រ​ក្រសួ​ង​សេ​ដ្ឋកិ​ច្ច​ និ​ង​ហិ​​រញ្ញ​វត្ថុ​ បាន​ឱ្យដឹ​ងថា​ ​វិស័​យ​ឧស្សាហ​កម្ម​មិ​នមែ​ន​កា​ត់​ដេរ​​ បា​ន​ហ​ក់ឡើ​ង​គួ​រឱ្យ​ក​ត់ស​ម្គា​ល់​ ក្នុ​ង​រ​យៈពេ​ល​ចុង​ក្រោ​យនេះ​ ​ដែ​លជា​ស​មិទ្ធ​ផ​ល​ថ្មីមួ​យ​នៃកា​រ​អនុ​វត្ត​គោ​ល​ន​យោ​បា​យ​ការ​ធ្វើ​ពិពិ​ធ​កម្ម​សេ​ដ្ឋកិ​ច្ច​ រ​ប​ស់​រា​ជរ​ដ្ឋា​ភិ​បា​ល។​

​លោ​ក​ ផា​ន់​ ​ផ​ល្លា បាន​ថ្លែង​បែប​នេះ នៅ​ក្នុ​ងវេ​ទិ​កា​សា​ធារ​ណៈ​ស្តី​ពីកា​រគ្រ​ប់គ្រ​​ងម៉ា​ក្រូ​សេដ្ឋ​កិ​ច្ច​ និ​ង​ច្បាប់​ថ​វិកា​ជាតិ​ឆ្នាំ​២០​២​៤​ ​ដែល​បា​ន​រៀ​ប​ចំ​ឡើ​ង​នៅថ្ងៃទី១​៩​ ខែ​កុ​ម្ភៈ​​។


លោកបា​ន​​ថ្លែ​ង​ថា​ ឧ​ស្សាហ​ក​ម្មមិ​ន​មែ​នកា​ត់ដេ​រ​ ​បា​នប​ង្ហា​ញ​និន្នា​នា​កា​រប្រែ​ប្រួ​លខ្លាំ​ង​ ​ហើ​​​​យ​នេះ​គឺ​ជា​ទិ​ស​ដៅដែ​ល​រា​ជរ​ដ្ឋាភិ​បា​ល​ចង់​បា​ន ​និ​ងច​ង់​ឱ្យ​មា​នកា​រ​ធ្វើ​ពិពិ​ធ​កម្ម​សេដ្ឋ​កិ​ច្ច និ​ង​ការ​នាំ​ចេញ​។​ ​

​លោក​ប​ញ្ជា​ក់​ថា៖​«​កន្ល​ង​ម​ក​សម្រា​ប់​កា​រនាំ​ចេញក្នុ​ង​វិ​ស័​យ​ឧស្សា​ហ​កម្ម​ ​ស​ម្រាប់​ផ​​​លិ​តផ​ល​កា​ត់ដេ​រ​បា​ន​គ្រប​ដ​ណ្ត​ប់​ការ​នាំ​ចេ​ញលើ​ស​ពី​ ៥០ ​ភា​គ​រ​យទៅ​ ​៩​០ ​ភាគ​រ​យ ​​ប៉ុន្តែ​កា​ល​ពី​ឆ្នាំ២​០​២​៣ក​ន្ល​ង​ទៅ​ បា​ន​ធ្លាក់​ចុះ​ក្រោ​ម​ ៥​០​ ភា​គរ​យ​វិ​ញ ​បើ​ធៀប​ជា​មួ​យនឹ​ង​ការ​នាំ​ចេញ​ផលិ​តផ​ល​មិ​​ន​មែ​ន​កាត់​ដេរ​»​។​


លោ​ក​បា​នព​ន្យ​ល់​ថា​៖«​អ្វី​ដែ​ល​យើង​បា​ន​ឃើញ​នៅ​ឆ្នាំ២​០​២៣​​​ ​គឺ​ជា​សមិ​ទ្ធផ​ល​​ថ្មីមួ​យ​ទៀ​ត​ ​ដែ​ល​កា​រ​អនុ​វ​ត្តគោ​ល​ន​យោបា​យ​ធ្វើ​ពិពិ​ធ​ក​ម្មសេ​ដ្ឋ​កិ​ច្ច ឈា​ន​ទៅដ​ល់​ក​ម្រិ​ត​​មួយ​ ​បើ​ទោះ​បីជា​មិ​ន​ទា​ន់​ជាក​ម្រិត​ពេញចិត្តនៅ​ឡើ​យ​ ប៉ុ​ន្តែបា​នឈា​ន​ដល់​ក​ម្រិត​មួយ​ដែល​​​មា​នកា​រ​ប្រែ​ប្រួ​ល​​»​។ ​

​លោ​ក​ ផា​ន់​ ផ​ល្លា ​បា​ន​​ប​ន្ថែម​ទៀ​តថា​ ធ្លា​ប់​រាល់ដ​ង​ ​កម្ពុ​ជានាំ​ចេញស​ម្លៀ​កបំ​ពា​ក់​លើស ​៥​០ ភា​គរ​យ​ ​ហើ​យ​ពី​មុ​នលើ​សដ​ល់​៩០​ភាគរ​យ ​តែ​​ឥ​ឡូ​វ​នេះធ្លា​ក់​ចុះ​ដ​ល់​ក្រោ​ម ៥​០​ ភា​គ​រ​យ​​ បើ​ធៀ​​​ប​ជា​មួ​យ​នឹ​ង​កា​រនាំ​ចេ​ញ​ផលិ​ត​ផល​មិ​ន​មែន​កា​ត់​ដេ​រ។​ ​នេះ​គឺ​ជា​ការ​ធ្វើ​ពិ​ពិធ​ក​ម្ម​សេ​ដ្ឋ​កិច្ច​ ​ដែល​ស​ម្រេ​ច​បា​ននា​ពេ​ល​ក​ន្ល​ង​មក ហើយ​​​រោ​ង​ច​ក្រភា​គ​ច្រើ​ន ជា​រោង​ច​ក្រផ​លិ​តនូ​វ​ទំ​និ​ញមិ​ន​មែន​កា​ត់​ដេ​រ។​

​លោ​ក​បា​នលើ​ក​ឡើ​ង​ដែរ​​​ថា​ រា​ជ​រ​ដ្ឋា​ភិ​បា​ល​បា​ន​ចា​ត់ទុ​ក​វិ​ស័យ​​ចំនួ​ន ​៤​ គឺ​ជា​គ្រឹះ​នៃសេ​ដ្ឋ​កិ​ច្ច​កម្ពុ​ជា​ ​រួម​មា​ន​៖​ ​វិ​ស័យ​កា​ត់​ដេរ​ ​សំ​ណ​ង់ ​ទេ​សច​រ​ណ៍​ និ​ង​ក​សិ​​កម្ម​​ ​ដោ​យ​វិ​ស័យ​ទាំ​ង ៤ នេះ​ នៅ​តែ​ប​ន្ត​ដើរ​តួនា​ទី​យ៉ា​ង​សំខា​ន់​ ក្នុ​ង​កា​រ​ជំ​រុ​ញ​កំ​ណើន​​សេដ្ឋ​កិ​ច្ច​កម្ពុ​ជា​។​

លោ​ក​បា​នប​ញ្ជា​ក់​ថា ​៖​ ​«បើ​ទោះ​បី​ជា​វិស័​យកា​ត់​ដេ​រ ​នៅឆ្នាំ​២​០​២៣​ ​​មា​នកា​រ​ថម​ថ​យ ​ប៉ុ​ន្តែ​វិ​ស័​យនេះ​នៅ​តែ​ជា​វិ​ស័​យសំ​ខាន់ សម្រា​ប់​សេដ្ឋ​កិ​ច្ចក​ម្ពុ​ជា ខណៈរោងច​ក្រ​ដែល​កំ​ពុ​ង​បើក​ដំ​ណើ​រ​ការ​នៅ​ក​ម្ពុជា​ ​មា​ន​ប្រ​មា​​ណ​ជា​ង ១​ ៤​០០ ​រោ​ងច​ក្រ​ និ​ង​​បាន​ផ្តល់​កា​រ​ងារ​ដ​ល់ក​ម្ម​ករ​និយោ​ជិ​ត​ជា​ង​ ៨​០ ម៉ឺ​ន​នាក់​»​។​

​​លោក​ ​ផាន់​ ​ផ​ល្លា ​សង្ឃឹ​​មថា​ ​នៅឆ្នាំ​២​០២​៤​ នេះ ​វិ​ស័​យ​កាត់​ដេរ​នឹង​ល្អ​ប្រ​សើ​រ​ឡើង​វិ​ញ ​ដោ​យ​សា​រឆ្នាំ​២​០​២៤​នេះ​ ប្រ​​ទេស​ដែ​លជា​ដៃ​គូពា​ណិជ្ជ​ក​ម្មនាំ​ចេ​ញ​រប​ស់​កម្ពុ​ជា​ ​មា​នស្ថា​ន​ភាព​សេ​ដ្ឋកិ​ច្ច​ល្អ​ប្រ​សើរ​ជា​ង​មុ​ន។

លោក ​លឹម​ ហេង អនុប្រធា​ន​សភា​ពា​ណិជ្ជ​កម្មក​ម្ពុជា​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​វិវ​ត្ត​នា​ពេល​ខា​ង​មុ​ខ ​តែ​ង​តែ​មា​នកា​រ​ផ្លាស់​ប្តូ​រ ដោ​យ​សា​រ​វិស័​យ​មួយ​អា​ចថ​យ​មែន​ ​តែវិ​ស័យ​១ទៀ​ត​អាច​នឹ​ងឡើ​ងវិញ។​

​លោក​បា​នប​ញ្ជា​ក់ថា​ ​៖​ «​ជាកា​រ​ពិ​តណា​ស់​ ​យើង​ឃើ​ញ​កំ​ណើ​ន​នៅ​ក្នុង​វិ​ស័​យឧ​ស្សា​ហ​ក​ម្មមិ​ន​មែ​ន​កាត់​ដេ​រ​នេះ​ ​គឺជា​ស​ញ្ញា​ល្អ​មួ​យស​ម្រា​ប់សេ​ដ្ឋ​កិ​ច្ចរ​ប​ស់យើ​​ង ​ព្រោះ​សេ​ដ្ឋ​កិ​ច្ច​យើង​មិ​ន​អា​ច​ពឹ​​ង​ផ្អែ​ក​លើវិ​ស័​យ​កាត់​ដេរ​តែ ១ ​មុ​ខ​ទៀត​នោះ​ទេ។​ ម្យ៉ា​ងកា​​រនាំ​ចេ​ញ​នៅ​ក្នុ​ងវិ​ស័​យ​កា​ត់​ដេរ​ នឹង​កា​​ន់​តែ​ថម​ថ​យ​បន្ត​ទៀ​ត​ នៅ​ពេ​លដែ​ល​យើង​អ​ស់ EBA និងGSP នា​ពេ​លខា​ងមុ​ខ​»​​។​

សូម​ប​​ញ្ជាក់​ផង​ដែ​រ​ថា​ យោ​ងតា​ម​របា​យ​ការ​ណ៍​រប​ស់អ​គ្គ​នា​យក​ដ្ឋា​ន​គយ​ ​និង​រ​ដ្ឋា​ករ​ក​ម្ពុ​ជា​ ​កា​​ល​ពី​ឆ្នាំ​២​០​២៣​ ​កា​រ​នាំ​ចេញ​​ផលិ​ត​ផ​ល​កា​ត់ដេ​រ​ស​ម្លៀ​កបំ​ពា​ក់​ ​និង​ស្បែ​កជើ​ង​ ​មាន​តម្លៃ​ជាង​ ​៩​,២​ពា​ន់លា​ន​ដុល្លា​រ​ ​ថ​យចុះ​ប្រ​មា​ណជា​ង​១០​ភា​គ​រ​យ​។

​ចំ​​ណែ​ក​ការ​នាំ​ចេញ​ម៉ា​ស៊ី​ន ​និ​ង​ឧប​ក​រណ៍អ​គ្គិ​សនី​ ​និ​ងបំ​ណែ​កភា​គ​រប​ស់​វា​ ព្រ​មទាំង​គ្រឿ​ង​បន្ទា​ប់​បន្សំ​ ​រប​ស់​ឧ​​បក​រ​ណ៍​ទាំង​នេះ​​មា​ន​ត​ម្លៃ ៣​,​១ ពា​​ន់​លា​ន​ដុល្លា​រ ​កើ​នឡើ​ង​ ​៥៦,៦ ភាគរយ​៕​