​ភ្នំពេញៈ ជាមួយនឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​កម្ម​ភាព​អាជីវកម្ម​របស់ RMA បង្ហាញ​ពី​ដំណើរការ​ក្នុងអាជីវកម្ម​ខ្ពស់ ​​នៅ​ក្នង​​ត្រីមាស​ទី​១​​ ឆ្នាំ​នេះ​  (Cambodia) Plc (RMAC) ជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​នៅ​កម្ពុជា​ និង​ជា​ក្រុមហ៊ុន​លក់​រថយន្ត​ដ៏​ធំជាងគេ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៃ​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ​២០២៣​។​

RMA (RMAC) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ក្រុមហ៊ុន​រថយន្ត បរិក្ខារ​ធុន​ធ្ងន់ វិស្វកម្ម និង​សេវាកម្ម​ម្ហូបអាហារ នៅក្នុង​ឯក​សារ​របស់ខ្លួន​ផ្ញើរ​ទៅកាន់​ផ្សារ​មូល​ប​ត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០២៣ ក្រុមហ៊ុន​ទទួលបាន​​ប្រាក់ចំណូល​ចំនួន ៣១៥ ពាន់​លាន​រៀល ធ្លាក់ចុះ ៥៣ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំ​២០២២​។ ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២៣ បាន​ខាតបង់​ចំនួន ១១៣,១ ពាន់​លាន​រៀល ធ្លាក់ចុះ ១២០,៨ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០២២​។​


​ចំណែកឯ​ទ្រព្យសកម្ម​សរុប​នៅ​ដំណាច់ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ មាន​ចំនួន ១ ០៩៣,៥ ពាន់​លាន​រៀល កើនឡើង ២៣ ភាគ​រយ ធៀប​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន ៨៨៩,៣ ពាន់​លាន​រៀល​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២២​។ ទន្ទឹមនឹងនោះ បំណុល​សរុប​គិត​ត្រឹម​ចុង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២៣ មាន​ចំនួន ៥៨៦,៦ ពាន់​លាន​រៀល ដែលមាន​ចំនួន ៣០ ភាគរយ ច្រើនជាង​បំណុល​សរុប​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៤៥១,៤ ពាន់​លាន​រៀល​។​

​លោក Kevin Whitcraft ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បានឱ្យ​នៅក្នុង​ឯកសារ​នេះ​ថា សេដ្ឋកិច្ចពិភពលោក បានបង្ហាញ​ពី​ភាព​ធន់​ជាង​ការរំពឹងទុក​នៅក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០២៣ ដោយ​ Euromonitor International បាន​ព្យាករ​ថា នឹង​កើនឡើង​បន្តិច​នៃ GDP ពិភពលោក ត្រីមាស​ដល់ ២,៨ ភាគរយ ពី​២,៦ ភាគរយ នៅក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០២៣​។ ទោះជា​យ៉ាងណាក៏ដោយ ចិន ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទូលំទូលាយ​ជាងគេ​បំផុត​នៅ​អាស៊ី និង​ជា​វិនិយោគិន​ធំជាងគេ​នៅ​ក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទម្លាក់​ចុះ​នូវ​ការរំពឹងទុក​របស់ខ្លួន​ព្រម​គ្នា​ជាមួយនឹង​កំណើន​GDP ដោយបាន​ធ្លាក់​ចុះមក​នៅត្រឹម ៥,០ ភាគរយ នៅ​ឆ្នាំ​២០២៣​។​


លោក​ថ្លែងថា​៖ «​វិបត្តិ​វិស័យ​អចលនទ្រព្យ រួមជាមួយ​នឹង​ការ​កង្វះ​ការបញ្ជាទិញ​ពី​រោងចក្រ​ផលិតកម្ម បាន​អង្រួន​ទំនុកចិត្ត​អតិថិជន​ដែលជា​ជនជាតិ​ចិន​។ បើ​មើលទៅ​តាមផ្លូវ​វិជ្ជមាន អ្នកសេដ្ឋកិច្ច​មើលឃើញថា មាន​កំណើន​ខ្លាំង​នៅក្នុង​សេដ្ឋកិច្ច ដែល​កំពុង​រីកចម្រើន​នៃ​អាស៊ី​ប៉ាស៊ីហ្វិក (​វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ឥណ្ឌា​)​។ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេសជិតខាង​»​។​

លោក​លើកឡើងថា​៖ «​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​អំពី​ផែនការ​យុទ្ធសាស្ដ្រ​របស់​រដ្ឋាភិបាល​ថ្មី សម្រាប់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​កម្ពុជា នៅក្នុង​វេទិកា​រដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី​១៩ កាលពី​ខែវិច្ឆិកា​។ កម្លាំងចលករ​នៃ​គំនិត​ផ្តួចផ្ដើម​នេះ និង​គំនិត​ផ្តួចផ្ដើម​ផ្សេងទៀត ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ផ្លែផ្កា​នៅ​ឆ្នាំ​២០២៤»​។​

​លោក​បាន​ពន្យល់ថា នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ទីផ្សារ​យានយន្ត​នៅក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចំនួន -៣៦ ភាគរយ​នៃ​ចំនួន​រថយន្ត​ដែល​បាន​លក់ បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ដូច​នៃ​ឆ្នាំ​២០២២​។ លោក​បន្តថា​៖ «​ទិន្នន័យ​នេះ​ទទួលបាន បន្ទាប់ពី​ការធ្លាក់ចុះ​កាន់តែខ្លាំង​នៅក្នុង​ត្រីមាស​ទី​៣ (-៤៦ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំ​២០២២​។ ការកាត់បន្ថយ​អត្រា​នៃ​ការអនុម័ត​សម្រាប់​កម្ចី​ធនាគារ​របស់​អតិថិជន និង​អត្រា​ការប្រាក់​ខ្ពស់ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការចំណាយ​ក្នុងស្រុក​។ ក្ដីសង្ឃឹម​ទៅលើ​កំណើន​ទេសចរណ៍ ក្រោយ​រដូវ​កាល​កូ​វីដ​នៅតែ​មិនទាន់​បានសម្រេច​នៅ​ឆ្នាំ​២០២៣»​។​

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន ​RMAC មាន​មោទនភាព​ដែល​នៅ​ឆ្នាំ​២០២៣ យានយន្ត​ដែល​លក់បាន​ភាគច្រើន គឺ​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ផ្នែក​ឧបករណ៍​កសិកម្ម​របស់​យើង ដែល​ចែកចាយ​ផលិតផល John Deere ទទួលបាន​ចំណែក​ទីផ្សារ និង​ប្រាក់ចំណេញ​ឡើងវិញ​នៅក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំនេះ ចំណែកឯ​ការចែក​ចាយ​រថយន្ត Chang An របស់​យើង​បានចាប់ផ្ដើម​លេចឡើង​នូវ​លទ្ធផល​ល្អ​បណ្តើរៗ​ហើយ​»​។​

នៅក្នុង​ឯកសារ​លើក​មុន ក្រុមហ៊ុន RMAC បានឱ្យដឹងថា ទីផ្សារ​រថយន្ត​នៅ​កម្ពុជា ​បាន​កើនឡើង ២៦ ភាគរយ​ក្នុង​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំ​២០២១​។ រថយន្ត​ថ្មី និង​ប្រើ​រួច​ប្រហែល ៧១ ០០០ គ្រឿង​ត្រូវបាន​លក់​ធៀប​នឹង​ចំនួន ៥៧ ០០០ គ្រឿង​កាលពី​ឆ្នាំ​២០២១៕