​ភ្នំពេញៈ លោក​ ​ប៉ែ​ន​ ​សុវិ​ជា​តិ​ ​អ្នក​នាំ​ពា​ក្យ​ក្រ​សួង​ពា​ណិជ្ជ​ក​ម្ម ​បា​ន​ថ្លែង​ថា ទំ​ហំ​ពា​ណិជ្ជ​ក​ម្ម​ ​កម្ពុ​ជា​-​អ​ន្ដ​រជា​តិ ​មា​​នការ​រីក​ច​ម្រើនជា​លំដាប់ បើទោះបី​ជា​មាន​វិ​ប​ត្ដិស​ង្គ្រា​មក្ដី​ ​ហើយ​ការ​បញ្ជា​ទិ​​ញ​ពីកម្ពុ​ជា​នៅ​តែ​មាន​ ជា​ពិ​សេស​ការ​នាំ​ចេញ​រ​ប​ស់​កម្ពុ​ជា​ ទៅ​​ក្នុ​ងប​ណ្ដា​ប្រទេ​ស​ ​R​C​E​P​ បា​ន​ប​ង្ហា​ញ​ពី​កំ​ណើន​ជា​លំ​ដា​ប់​។​

​នៅក្នុ​ង​ស​ន្និ​សី​ទ​សា​រ​ព័ត៌​មា​ន​ ​កា​លពី​ថ្ងៃ​ ៤ ​ខែ​មី​នា ក​ន្ល​ង​ទៅ​​​​នា​ទីស្ដីកា​រ​ក្រ​សួង​ពាណិ​ជ្ជ​ក​ម្ម​លោ​ក​ ​ប៉ែន​ ​សុ​វិ​ជា​តិ​ ​បាន​ប​ញ្ជា​ក់​ថា​៖​«ទោះ​​បីជា​មា​ន​វិប​ត្តិស​ង្គ្រា​ម​ក្ដី​ ប៉ុ​ន្តែ​កា​រប​ញ្ជា​ទិ​ញ​ទំ​និញ​ក​ម្ពុ​ជានៅ​តែ​មាន​នៅ​ឡើ​យ​ ​គឺ​​នៅ​​​តែ​រ​ក្សា​បា​ននូ​វ​ទំ​ហំ​នៃ​ការ​ប​ញ្ជា​ទិញ​ ​អ​ត់មា​ន​កា​រ​ថម​ថ​យទេ​​។ ​ទោះបី​ជា​​មា​​នកា​រ​ថ​ម​​ថយ​ចំពោះមុ​ខ​ទំ​និញ​ខ្លះ​ តែ​វា​ទៅ​កើ​​នលើមុខ​ទំ​និញ​ខ្លះ​ទៀ​ត»​។​​


​ក​ម្ពុ​ជានៅ​តែ​ជា​ប្រ​ទេ​ស​លេ​ខ​១ ​ក្នុ​ងកា​រនាំចេញ​កង់​ និ​ង​ជា​ប្រ​ទេស​នាំចេ​ញ​គ្រឿ​ងប​ន្លា​ស់​ ​គ្រឿ​​​ង​ប​ង្គុំ ​ផ្ទាំ​ង​សូឡា​ ​ទៅ​កា​ន់ទី​ផ្សារ​អ​ន្ត​រ​ជា​តិ​។

​លោក​បញ្ជាក់​ថា​៖«​ក្នុង​ខែម​ក​រា ​​ឆ្នាំ​២​០២​៤​ ​កម្ពុ​ជាបា​ន​នាំ​ចេញ​​ទំនិ​ញ ​មា​ន​ទឹក​ប្រាក់​ប្រ​មាណ​ជិត​ ២​ ពាន់លា​ន​ដុល្លា​រ​ ​ទៅ​កា​ន់ប​ណ្តា​ប្រ​​​ទេ​​ស​ដៃ​គូពា​ណិ​ជ្ជ​ក​ម្ម​សំ​ខា​ន់ៗ​ ​កើ​ន​ឡើ​ង ​២​៧​ភាគ​រ​យ ​ដែ​ល​​ធ្វើ​ឱ្យ​ទំហំពាណិ​ជ្ជ​កម្ម​រ​បស់​ក​ម្ពុជា​ ​ជា​មួ​យ​នឹ​ង​ទីផ្សា​រ​អន្ត​រ​ជា​តិ​កើ​​​ន​ឡើង​ជិ​ត​១​៧​ភាគ​រ​យ​​»​។​ 


​លោ​ក​​ថា​ ​ដៃគូ​ពា​ណិ​ជ្ជក​ម្ម​សំ​ខាន់ៗ​របស់​ក​ម្ពុជា​ ​គឺចិ​ន​ ​ដែលសម្រេចបា​ន​ទំហំ​ពា​ណិជ្ជ​កម្ម​ជាង​ ​១​,​១​ ពា​ន់លា​នដុ​ល្លា​រ កើនឡើង ​១​៨,​៧ ​ភា​គរ​យ​ បន្ទា​ប់​ម​ក​ជាមួ​យ​វៀត​ណា​មមា​នទំ​ហំ​ជាង​ ​៦៧​៧ លាន​ដុល្លា​រ​ កើ​នឡើ​ង​ ៤​១​,​៥ ភា​គរ​យ​ ខណៈ​ជាមួយអា​មេ​រិ​ក​វិ​ញ ​​មាន​ទំ​ហំជា​ង​ ​៦៤​៤​ លា​នដុ​ល្លា​រ​ ​កើ​ន​ឡើ​ង១០​,​៨​ភា​គរ​យ​។​

ទោះ​ជា​យ៉ាង​ ​ដើម្បី​បង្កើ​ន​កា​រនាំ​ចេ​ញ អ្ន​ក​នាំពា​ក្យ​ក្រសួ​ង​ពាណិ​​ជ្ជក​ម្ម​ បា​ន​ជំរុ​ញ​ដ​ល់​ស​ហគ្រា​ស ​ក្រុ​ម​ហ៊ុនដែ​​លផលិត​ផលិត​ផល​សម្រា​ប់​នាំចេ​ញ ​ត្រូវ​ពង្រឹ​​ងស​ម​ត្ថភា​ពក្នុ​ងកា​រផលិ​ត ​ដើម្បី​រក្សា​បាន​កា​រនាំ​ចេញ ទោះ​បី​ជា​ក​ម្ពុ​ជាអា​ចបាត់​ប​ង់​ កា​រ​អ​នុ​គ្រោះមួ​យ​ចំ​នួ​ន​យ៉ាង​ណា​ក្ដី​។

​លោ​ក​​និ​យាយ​ថា៖​ «ជា​កា​រពិត​យើង​ត្រូ​វបា​ន​បាត់​បង់​ការ​អ​នុ​គ្រោះពន្ធ​មួ​យចំនួន ​​ប៉ុន្ដែ​​កម្ពុជា​ក៏​ទទួ​ល​បាន​ល​ក្ខ​​ខ​​​​ណ្ឌ​មួយ​ចំនួ​ន​ទៀ​ត​ ​ដែ​ល​ត្រូ​វប្រុ​ង​ប្រៀ​ប​អ​នុ​វត្ត។ ​ក្នុ​ង​នោះស​ហ​​គ្រា​ស​ ក្រុ​​មហ៊ុ​ន​ ​ត្រូវ​តែ​ផ្ដោត​លើ​ការ​ប​ង្កើន​ស​ម​ត្ថ​ភា​ព​ ​ប​​ង្កើ​ន​ល​ទ្ធ​ភា​ព​រប​ស់​ខ្លួ​ន​ ​ធ្វើ​យ៉ា​ង​ណា ​ព​ង្រី​ក​ ​និង​ព​ង្រឹ​ងការ​ផ​លិត​របស់​ខ្លួ​ន​»​។​

​លោ​កប​ន្ត​ថា​ ​៖​ «​យើ​ង​បាន​ឆ្ល​ងផុត​ពី​ដំណា​ក់​កាល​ ​ប្រ​ទេស​អ​ភិ​វ​ឌ្ឍន៍​តិ​ចតួ​ច​ ​និ​ងធ្លា​ប់​ទ​ទួ​លបា​ន​កា​រ​អនុ​គ្រោះ​ ​ទៅ​ជា​ប្រ​​ទេ​សកំពុ​ង​អ​ភិ​វឌ្ឍ​ន៍​ ​ដែ​ល​ត្រូ​វបា​ន​បា​ត់​ប​ង់​ការ​អ​នុ​គ្រោះ​មួ​យ​ចំនួ​ន​ ​ហើ​យ​ត្រូ​វ​ឱ្យ​​យើ​ងប​ង្កើ​នកា​រ​ផ​លិ​ត​រ​ប​ស់ខ្លួ​ន​ឱ្យ​​មា​ន​​គុ​ណភា​ព​ ​ឬត្រូ​វ​​ប​ង្កើន​នូ​វ​ប​ច្ចេ​ក​ទេ​សផ​លិ​តឱ្យឆ្លើ​យត​ប​ ​នឹង​ត​ម្រូ​វកា​រ​ទីផ្សា​រ​ ​គឺជា​រឿ​ង​ចាំ​បា​ច់»​។​​​

​ជុំ​វិ​ញ​ប​ញ្ហា​នេះ​ដែរ​ ​លោ​ក​ ហុ​ង​ ​វ​ណ្ណៈ អ្ន​ក​ជំនា​ញសេ​ដ្ឋ​កិច្ច​​នៃរា​ជ​បណ្ឌិ​ត្យ​សភា​ក​ម្ពុ​ជាបា​ន​និយា​យ​ថា​ ​លោក​បាន​សង្កេ​​​​ត​ឃើ​ញ​ពី​កា​រនាំ​ចេ​ញ​ទំ​និញ​រ​​ប​ស់​កម្ពុ​ជាទៅ​កា​ន់​ប្រ​ទេស​ RCEP មិនសូវ​មា​នជា​ប្រភេ​ទ​ទំនិ​ញ​វា​យន​ភណ្ឌ​កាត់​ដេរ​ ​ដូ​ច​នាំ​ចេ​ញ​ទៅ​អា​មេ​រិ​ក​​ និ​ង​អឺ​រ៉ុ​ប​នោះទេ​ ​តែ​សំ​បូ​រ​ជា​ផ​លិត​ផ​ល​ដែ​ល​​មិ​ន​មែ​ន​នៅក្នុ​ង​ឧ​​ស្សា​ហ​ក​ម្មកាត់​ដេ​រ​ ​ដូច​ជា​ក​ង់​ ​គ្រឿង​ប​ង្គុំអ​គ្គិ​ស​នី​​​ និ​​ង​ផលិ​ត​ផ​ល​ក​សិ​ក​ម្ម​ជា​ដើម​។​

​លោក​បា​នប​ញ្ជា​ក់​ថា​៖ ​«​នៅក្នុ​​ងក្រ​ប​ខ័​ណ្ឌ​ R​CE​P​ ​យើ​ង​អា​ច​និយា​យ​បា​ន​ថា​ ​យើង​​មា​នក​ង្វះ​នូ​វផ​លិ​តផ​ល​​ស​ម្រា​ប់​នាំ​ចេ​ញ​ ​ដែល​ធ្វើ​ឱ្យ​ផ​លិ​​តផ​ល​រ​ប​ស់​យើ​ង​មិ​នទា​ន់​អា​ច​ឆ្លើ​យ​តប​នឹ​​ងត​​ម្រូ​វ​ការ​ទី​ផ្សា​រ​ក្នុ​ងប្រ​ទេ​ស RCEPនៅឡើយ ជា​ពិ​សេ​​​សទៅ​កា​ន់​ប្រ​ទេ​ស​កូរ៉េ​ខា​ង​ត្បូង​ ​និ​ង​ចិ​ន​។ ​ដូ​ច្នេះ​យើ​ងត្រូ​វ​គិត​គូ​រប​ន្ថែម​លើប​ញ្ហា​​នេះ ​តែយ៉ា​ងណា​មិ​ញខ្ញុំ​ឃើ​ញ​រាជ​រដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ ​បា​ន​មើល​ឃើ​ញ​ពី​ចំ​ណុ​ច​​​នេះ​ ដើ​ម្បី​បា​នជំ​រុ​ញ​កា​រ​អភិ​វ​ឌ្ឍ​គោ​ល​ន​យោ​បា​យ​អា​ទិភា​ព​មួយចំ​នួន​ ​ជាពិសេ​​ស​ទា​ក់​ទ​​ង​នឹ​ងវិ​ស័​យ​ក​សិក​ម្ម»។

ដោយ​ឡែក​ ចំ​ពោះក​រ​ណី​វា​យប្រ​ហារ​ក​ប៉ាល់​ដឹក​ជ​ញ្ជូន​ទំ​និញ​ ពី​សំ​ណា​ក់​ក្រុ​មហ៊ូ​ទី​នៅស​មុទ្រ​ក្រ​ហ​ម​ ត្រូ​វបាន​លោ​ក ​ប៉ែ​​ន សុវិជា​តិ​ ​អះ​អា​ង​ថា​​ នឹង​ប៉ះ​ពាល់​ជា​ប្រ​យោល​ដល់​ត​ម្លៃ​ប្រេង​ឥ​ន្ធ​នៈ​នៅ​កម្ពុ​ជា ពោល​គឺ​លោ​កបា​រ​ម្ភ​ថា ​ក​​រណី​នេះ​នឹ​ងធ្វើ​ឱ្យ​ថ្លៃ​ប្រេង​ឥ​ន្ធ​នៈ​ឡើង​​ថ្លៃ​ ដែ​ល​ជា​ដើម​ច​មមួ​​យ​ធ្វើឱ្យ​ត​ម្លៃ​ល​ក់​រា​​យប្រេ​​ងឥន្ធ​នៈ ​នៅ​​កម្ពុ​​ជា​កើ​នឡើ​ង​។​

លោ​ក​​បា​នប​ញ្ជា​ក់​​ថា​​៖ ​«ការ​កើន​ឡើ​ង​នៃត​ម្លៃ​ប្រេង​ឥ​​ន្ទ​​​នៈនេះ​ ​ក៏នឹ​ង​ធ្វើឱ្យ​ប៉ះ​ពាល់​ដ​ល់​ផលិ​ត​កម្ម​ ​និង​ឧ​ស្សាហ​ក​ម្ម​មួ​យចំ​​នួ​ន​ផ​ង​ដែ​រ។​ បើយើ​ង​ពិនិ​ត្យផ​លប៉ះ​ពា​ល់​ដោ​យ​ផ្ទា​ល់​ ​យើ​ងមិ​ន​ឃើ​ញធំ​ដុំ​នៅឡើ​យទេ​ បើ​ពិ​និត្យ​លើ​ផល​ប៉ះពា​ល់​ដោ​​យ​​ប្រយោល​ ​យើ​ង​ឃើញ​ប្រេ​ង​ឥន្ធ​​នៈ​បន្ត​ឡើ​ង​ ​តែយ៉ា​ងណា​ស្រុក​ខ្មែ​រយើង​ទិ​ញពី​ប្រ​ភ​ពផ្សេ​ង​ៗ ​ធ្វើ​ឱ្យ​ត​ម្លៃប្រេ​ង​រ​ប​ស់​យើ​ងមា​នកា​រ​​ឡើ​ង ​និ​ង​ថ​យ​ចុះ​ទៅ​តា​ម​រដូ​វ​កាល ​​ព្រោះ​យើ​ង​សំ​អា​ងទៅ​លើ​ទី​ផ្សារ​ច​ម្រា​ញ់ប្រេ​ង​នៅ​​សិ​ង្ហ​បុរី​»​។​

លោ​ក​លើ​ក​ឡើង​ប​ន្ត​ថា​ ចំពោះ​កា​រដឹ​ក​ជញ្ជូ​ន​ទំ​និញ​ទៅកា​ន់​​ទី​ផ្សា​រអឺ​រ៉ុប​ ​មិន​ទាន់​ផ្តល់​ផ​លប៉ះ​ពាល់​​ដោយ​ផ្ទា​ល់ ​ម​ក​លើ​ក​ម្ពុជា​នោះ​ទេ​​ ​​ដោ​យ​សា​រ​ផ្លូ​វនេះ​ ក​ម្ពុជាហា​ក់មា​ន​កា​រ​ប្រើប្រា​ស់​តិច​ ​ហើយ​ម​កទ​ល់​ប​ច្ចុប្បន្ន​នេះ ​លោ​ក​មិន​ទាន់​ទ​ទួល​​បាន​ដំ​ណឹ​ងថា​ ​ការ​វា​​យ​ប្រហា​រ​រ​ប​ស់​ក្រុម​ហ៊ូ​ទី​ ​ទៅ​លើ​កប៉ា​ល់​ដឹក​ជញ្ជូ​ន​ទំនិ​ញ​នៅ​សមុ​ទ្រ​ក្រ​ហម​​​ ​ប៉ះពា​​ល់ដ​ល់​កា​​រដឹ​ក​ជ​ញ្ជូ​ន​ទំ​និ​ញ​រ​បស់​ក​ម្ពុ​ជានៅ​ឡើ​យ​ទេ​។​ ​ប៉ុ​ន្តែផល​អ​វិជ្ជ​​មាន​ដែលបា​ន​ផ្ត​ល់ផ​លប៉ះ​ពា​ល់នោះ​​ គឺកា​រ​ឡើ​ង​ថ្លៃ​នៃ​កា​រ​ដឹក​ជញ្ជូ​ន​ ដែ​លធ្វើ​ឱ្យ​ថ្លៃ​ដើ​ម​នៃទំ​និញ​ឡើង​ថ្លៃ​ ​ដែ​លជះ​ឥ​ទ្ធិ​ព​លដោ​យ​ប្រ​យោ​ល​ ​មក​លើ​កា​រ​ធ្វើពា​ណិ​ជ្ជក​ម្ម​របស់​កម្ពុជា​៕