ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម (១៥ ឧសភា ២០២៤) – មូនិធិវិនិយោគ​សហគ្រាស​​​មេគង្គ​ (Mekong Enterprise Fund IV ឬ MEF IV)) មាន​មោទនភាព​ ប្រកាស​អំពី​ការ​វិនិយោគ​របស់​ខ្លួន​ចំនួន ៥ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ក្រុមហ៊ុន ហាសកម្ពុជា (Husk Ventures Cambodia Co., Ltd) ដែល​ជា​ក្រុមហ៊ុន​ច្នៃ​ធ្យូង​អង្កាម ​និង​ជី​ធម្មជាតិ ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អនុវត្ត​កសិកម្ម​កកើត​ឡើង​វិញ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ 

ការ​វិនិយោគ​នេះ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់ MEF IV មិន​ត្រឹម​តែ ​ផល​ចំណេញ ផ្នែក​​ហិរញ្ញ​វត្ថុ និង​ថែម​ទាំង​បង្កើត​ផល​វិជ្ជមាន​ដល់​សង្គម និងបរិស្ថាន​នៅ​ក្នុង​តំបន់។


ក្រុមហ៊ុន​ហាស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ដោយ​សហគ្រិន​ស្ត្រី​ពីរ​រូបគឺលោកស្រី Heloise Buckland និង Carol Rius ក្រោម​ការ​គាំទ្រ​ដោយ Richard Kendall កាល​ពីឆ្នាំ ២០១៩។ ក្រុមហ៊ុន​ហាស ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​​ច្នៃប្រឌិត។


ក្រុមហ៊ុន​ហាស ផលិត​ធ្យូង​អង្កាម ជី​កាបូន​ធ្យូង​អង្កាម និង​ផលិតផល​ការពារ​ដំណាំ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កសិករ​ជួប​ប្រទះ រួមមាន​គម្លាត​ទិន្នផល សត្វល្អិត ជំងឺ និង​ការ​គ្រប់គ្រង​ដី ​សារធាតុ​ចិញ្ចឹម​មិន​បាន​ល្អ ព្រម​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ។


លោកស្រី Ingrid van Ginkel នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ហាស​កម្ពុជា​ ថ្លែងថា៖ «​ការ​ប្តេជ្ញា​ចិត្ត​របស់ Mekong Capital ចំពោះ​ការ​កែប្រែ​គុណភាព​ដី​ ការ​ប្រមូល​កាបូន និង​ការ​លើក​កម្ពស់​ជីវភាព របស់​កសិករ​ខ្នាតតូច គឺ​ពិត​ជា​ស្របតាម​បេសកកម្ម​របស់​យើង នៅ​ក្រុមហ៊ុន​ហាស​កម្ពុជា។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុម​ការងារ​របស់​ពួកគេ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​ប្រទេសកម្ពុជា ផលិត​ជី​កាបូន ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ដំណាំ​សំខាន់ៗ​ដូច​ជា​ស្រូវ ស្វាយចន្ទី និង ដំឡូងមី ដែល​ធ្វើ​ឲ្យដី​កសិករ​ធន់នឹង​អាកាសធាតុ និង​ទិន្នផល​កាន់តែ​ប្រសើរ»។

ក្រុមហ៊ុន​ហាស ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​​​​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​​ច្នៃប្រឌិត។

លោកស្រី Heloise Buckland នាយក​​ប្រតិបត្តិ និង​ជា​សហស្ថាបនិក​ក្រុមហ៊ុន​ហាស មាន​ប្រសាសន៍​ថា​៖​«បេសកកម្ម​របស់​យើង​ គឺ​ដើម្បី​ពន្លឿន​ការ​ផ្លាស់ប្តូរ​ទៅជា​កសិកម្ម​កកើត​ឡើងវិញ។ ​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​នេះ យើង​បាន​បង្កើត​នូវ​បច្ចេកវិទ្យា និង​ផលិតផល​ដ៏​អស្ចារ្យ​ដែល​អាច​កែប្រែ​គុណភាព​ដី និង​ចាប់​កាបូន ហើយ​ធ្វើឲ្យ​មាន​ភាពធន់​នឹង​អាកាសធាតុ។ កសិករ​ជ្រើសរើស​ផលិតផល​របស់​យើង ព្រោះ​ថា​វា​មាន​តម្លៃ​ធូរថ្លៃ​ជាង​ធាតុ​ចូល​ធម្មតា និង​ជួយ​ដល់​សុខភាព​ដី​រយៈពេល​វែង អាច​ការពារ​ដំណាំ និង​បង្កើន​ប្រសិទ្ធភាព​ទឹក និង សារធាតុ​ចិញ្ចឹម។ ការ​ប្ដេជ្ញា​ចិត្ត​របស់ Mekong Capital ក្នុង​ការ​គាំទ្រ​ចក្ខុវិស័យ​របស់​យើង នៅ​ពេល​នេះ គឺជា​ពេល​ដែល​ល្អ​បំផុត ដោយ​ពួកយើង​ត្រូវ​ការ​ដំណោះស្រាយ​ដែល​អាច​សម្រេច​បាន ក្នុង​ការ​ធ្វើ​មាត្រដ្ឋាន និង​ផលប៉ះពាល់​ដល់​ការ​រិចរិលដី​ដែល​នៅ​សេសសល់ គឺជា​រឿង​បន្ទាន់​បំផុត»។

លោកស្រី Ellen Van នាយក​របស់ Mekong Capital និង​ជា​ប្រធាន​ផ្នែកលក់ សម្រាប់​ការ​វិនិយោគ​នៅ​ហាស បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​កិត្តិយស​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហាស​ក្នុង​ការ​នាំ​យក​ចំណេះដឹង និង​ការ​ច្នៃ​ប្រឌិត​រួមគ្នា ដើម្បី​ពន្លឿន​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​រក​កសិកម្ម​កកើត​​ឡើងវិញ​នៅ Mekong Capital យើង​ជឿជាក់​លើ​ការ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល មិន​ត្រឹម​តែ​ផ្តល់​ផល​ចំណេញ​ផ្នែក​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ផល​វិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន​ផងដែរ។ យើង​ឈរ​នៅ​ពីក្រោយ​បេសកកម្ម​របស់ ក្រុមហ៊ុន​ហាស ហើយ​យើង​ទន្ទឹង​រង់ចាំ​គាំទ្រ​ការ​រីក​លូតលាស់ នៅ​ឆ្នាំ​ខាង​មុខ ដើម្បី​បង្ហាញ​ពី​ផល​ជះ​ជាវិជ្ជមាន ដល់​សង្គម និង ផល​ចំណេញ»។

អំពី​ក្រុមហ៊ុន​ហាស៖

ក្រុមហ៊ុន​ហាស គឺ​នៅ​ជួរ​មុខ​នៃ​កសិកម្ម​កកើត​​ឡើងវិញ​នៅ​អាស៊ី​អាគ្នេយ៍ បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ដោយលោកស្រី​ Heloise Buckland និង Carol Rius ចូលរួម​ដោយ Richard Kendall ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន​ផ្តល់​អាទិភាព​ដល់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី និង ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។

ក្រុមហ៊ុន​ហាស ផលិត​ធ្យូង​អង្កាម ជី​កាបូន​ធ្យូង​អង្កាម និង​ផលិតផល​ការពារ​ដំណាំ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមរបស់​​កសិករ​។

យុទ្ធសាស្ត្រ​សំខាន់​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះ​បណ្តាល​ស្ត្រី​ជា​ឯកអគ្គរដ្ឋទូត​កសិកម្ម​កាបូន ផ្តល់​អំណាច​ឱ្យ​ពួកគេ​ក្នុង​ការ​តស៊ូ​មតិ​សម្រាប់​ការ​អនុវត្ត​ប្រកប​ដោយ​និរន្តរភាព និង​អប់រំ​អ្នក​ដទៃ​អំពី​សុខភាពដី។ វិធីសាស្រ្ត​នេះ គួបផ្សំ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​លក់​នៅ​នឹង​កន្លែង ដែល​ដឹកនាំ​ដោយ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រួម​ចំណែក​ដល់ ២៧% នៃ​ការ​លក់​ក្នុង​ឆ្នាំ ២០២៣។

ប្រតិបត្តិការ​ជីសរីរាង្គ និង​ជីសរីរាង្គ​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​ហាស គឺ​បាន​ចាប់​ផ្តើម នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ ហើយ​ប្រទេស​នេះ​នៅ​តែ​ជា​មជ្ឈមណ្ឌល​ប្រតិបត្តិការ ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន។ ក្រុមហ៊ុន​មាន​គោល​បំណង​បំពេញ​តម្រូវការ​ជី​សរីរាង្គ ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​វិស័យ​កសិកម្ម​ដែល​មាន​ការ​ប្រកួត​ប្រជែង រួម​បញ្ចូល ភាព​ធន់នឹង​អាកាសធាតុ និង​និរន្តរភាព។

ក្រុមហ៊ុន​ហាស ក៏​មាន​ផែនការ​ប្រកប​ដោយ​មហិច្ឆិតា​ក្នុង​ការ​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការ​ចាប់​កាបូន​ដោយ​ធ្វើទៅ​លើ​ដំណាំ​សំខាន់ៗ​ដូចជា ស្រូវ ដំឡូងមី និង​ស្វាយចន្ទី ដោយ​ការ​កែប្រែ​គុណភាព​ដី និង​ការ​ចាប់​កាបូន។

សម្រាប់ការ​សាកសួរ​ព័ត៌មាន សូម​ទំនាក់ទំនង៖

ingrid@huskventures.com