ដើម្បី​ពង្រឹង​វត្តមាន​ទីផ្សារ និង​ពង្រីក​លទ្ធភាព​ទទួល​បាន​អតិថិជន​របស់​ខ្លួន ប្រតិបត្តិករ​ទូរគមនាគមន៍ និង​អ្នក​ផ្តល់​មជ្ឈមណ្ឌល​ទិន្នន័យ​ឈាន​មុខគេ​នៅ​ទូទាំង​តំបន់​អាស៊ាន បាន​រួមគ្នា​បង្កើត​សម្ព័ន្ធភាព​មួយ​ហៅ​ថា AseanConnect.One។ 


ជំហាន​ជា​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ផ្តល់​ជូន​នូវ​ដំណើរការ​ទិញ នៅ​ច្រក​ចេញចូល​តែមួយ ការ​ទូទាត់​វិក្កយបត្រ​តែមួយ ដំណើរការ​ប្រតិបត្តិការ​រួម និង​គុណភាព​​សេវាកម្ម​ល្អ​ប្រសើរ។ ការ​កែ​លម្អ​ទាំងនេះ​មាន​គោល​បំណង​កាត់​បន្ថយ​នូវ​ពេលវេលា​ក្នុង​ការ​ដំឡើង និង​ការ​ថែទាំ ដោយ​ផ្តល់​នូវ​លទ្ធភាព​ទទួល​បាន​ប្រកប​ដោយភាព​រលូន​នូវ​សេវាកម្ម​សហការ​សម្រាប់ Carriers  និង​អ្នក​ផ្ដល់ OTT នៅ​ទូទាំង​បណ្តា​ប្រទេស​អាស៊ាន។


ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​នេះ​មាន​ដូច​តទៅ៖


⦁    ក្រុមហ៊ុន APT SATELLITE LIMITED
⦁    ក្រុមហ៊ុន FPT INTERNATIONAL TELECOM COMPANY LIMITED 
⦁    ក្រុមហ៊ុន INTERLINK TELECOM PUBLIC COMPANY LIMITED 
⦁    ក្រុមហ៊ុន NEOCOM ISP Limited 
⦁    ក្រុមហ៊ុន NTC ASIA Limited 
⦁    ក្រុមហ៊ុន SEAX GLOBAL PTE Limited 
⦁    ក្រុមហ៊ុន TELEKOMUNIKASI INDONESIA INTERNATIONAL PTE. LTD. (TELIN)


គ្រឹះស្ថាន​ទាំងនេះ​នីមួយៗ​គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍ ឬ​ប្រតិបត្តិករ​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន ដោយ​មាន ​ឬ​បន្ត​យ៉ាង​សកម្ម​នូវ​អាជ្ញាប័ណ្ណ​ដែល​ចាំបាច់​សម្រាប់​ការ​ផ្តល់​សេវា​តភ្ជាប់​បណ្ដាញ​ដែល​រួមមាន សេវា​តភ្ជាប់​បណ្ដាញ​មាន​ខ្សែ​ក្នុង​ស្រុក សេវា​តភ្ជាប់​បណ្ដាញ​មាន​ខ្សែ​អន្តរជាតិ និង​សេវា​តភ្ជាប់​បណ្ដាញ​តាម​ផ្កាយ​រណប ព្រម​ទាំង​សេវាកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុង​តំបន់​របស់​ពួកគេ​ផងដែរ។


តាម​រយៈការ​រួបរួម​គ្នា​ក្រោម​ដំបូល AseanConnect.One តែ​មួយ​នេះ ក្រុមហ៊ុន​ដឹកនាំ​គេ​ទាំង​នេះ​ព្យាយាម​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ផ្នែក​តភ្ជាប់​បណ្ដាញ និង​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ក្នុង​តំបន់​អាស៊ាន។ សម្ព័ន្ធ​នេះ​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ឈុត​សេវាកម្ម​ស្តង់ដារ ដែល​ធានា​បាន​នូវ​ទំនុកចិត្ត សមត្ថភាព​ពង្រីក និង​ប្រសិទ្ធ​ផល​ក្នុង​ដំណោះស្រាយ​ការ​តភ្ជាប់​បណ្ដាញ និង​ការ​គ្រប់គ្រង​មជ្ឈមណ្ឌល​ទិន្នន័យ។

តាម​រយៈ​សម្ព័ន្ធ​នេះ វេទិកា OTT អាច​ផ្តល់​នូវ​មាតិកា​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព ដោយ​ធានា​បាន​ការ​ផ្ដល់​ជូន​នូវ​បទពិសោធន៍​បញ្ជូន​ទិន្នន័យ​យ៉ាង​រលូន​សម្រាប់​អ្នក​ប្រើប្រាស់​ឆ្លងកាត់​ព្រំដែន។ កិច្ច​សហ​ការ​ជា​យុទ្ធសាស្ត្រ​នេះ​មិនត្រឹម​តែ​បង្កើន​នូវ​លទ្ធភាព និង​គុណភាព​សេវាកម្ម OTT ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណោះស្រាយ​ក្នុង​ការ​ផ្តល់​មាតិកា​ប្រកប​ដោយ​នវានុវត្តភាព ដែល​ជំរុញ​ការ​ចូលរួម និង​កំណើន​នៅ​ក្នុង​វិស័យ​ឌីជីថល​អាស៊ាន​យ៉ាង​រស់​រវើក​ផងដែរ។

AseanConnect.One តំណាង​ឱ្យ​ពេលវេលា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​វិវត្ត​នៃ​សេវាកម្ម​តភ្ជាប់​បណ្ដាញ និង​មជ្ឈមណ្ឌល​ទិន្ន​ន័យ​នៅ​ក្នុង​តំបន់​របស់​យើង។ តាម​រយៈការ​ប្រើប្រាស់​រួម​នូវ​ជំនាញ និង​ធនធាន របស់​សមាជិក​សម្ព័ន្ធ​របស់​យើង យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ផ្តល់​នូវ​គុណតម្លៃ និង​នវានុវត្តភាព ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ដល់​អតិថិជន ជំរុញ​ការ​ផ្លាស់ប្តូរ​ឌីជីថល និង​កំណើន​សេដ្ឋកិច្ច​នៅ​ទូទាំង តំបន់​អាស៊ាន។ សម្ព័ន្ធ​ច្រកចេញ​ចូល​តែ​មួយ​របស់​យើង​ផ្តល់​ជូន​នូវ SLA ខ្ពស់​រួម​ជាមួយ​នឹង​សមត្ថភាព តភ្ជាប់​បណ្ដាញ​គ្មាន​ព្រំដែន​ដែល​គាំទ្រ​ដោយ​បណ្តាញ​ខ្សែកាប្លិ៍​ក្រោម​បាត​សមុទ្រ និង​បណ្តាញ​ផ្កាយ រណប​ពេញលេញ ដែល​ធានា​បាន​នូវ​ការ​រួម​បញ្ចូល​ប្រកប​ដោយ​ភាព​រលូន និង​រហ័ស។

សម្ព័ន្ធភាព​នេះ​គឺជា​ការ​បើក​សករាជ​ថ្មី​នៃ​សមត្ថភាព​តភ្ជាប់​បណ្ដាញ និង​ដំណោះស្រាយ​មជ្ឈមណ្ឌល​ទិន្នន័យ​សម្រាប់ Carriers  និង OTTs នៅ​ទូទាំង​តំបន់​អាស៊ាន។

រូបភាព ពីឆ្វេងទៅស្តាំ៖ លោក Tran Hai Duong ប្រធាន និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន FPT INTERNATIONAL TELECOM COMPANY LIMITED; លោក Kelvin Law នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NEOCOM ISP LIMITED;​ លោក Jasper Tan អនុប្រធានក្រុមហ៊ុន APT SATELLITE LIMITED; លោក Indarto នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TELEKOMUNIKASI INDONESIA INTERNATIONAL PTE. LTD. ; លោក Louis Teng នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SUPER SEA CABLE NETWORKS PTE LTD; លោក Suwat Punnachaiya ក្រុម​ប្រឹក្សាភិបាល INTERLINK TELECOM PUBLIC COMPANY LIMITED។

អំពី AseanConnect.One

AseanConnect.One គឺជា​សម្ព័ន្ធ​ដៃគូ​មួយ​ដែល​មាន​ចក្ខុវិស័យ​រួមគ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ាន​ដូចជា APT Satellite, FPT International Telecom, Interlink Telecom, NEOCOM  ISP, NTC Asia, SEAX Global និង Telin។ យើង​មាន​គោលបំណង​បង្កើន​នូវ​សមត្ថភាព​តភ្ជាប់​បណ្ដាញ និង​ការ​បញ្ជូន​ទិន្នន័យ​ក្នុង​តំបន់​ដល់ Carriers  និង OTT ជាមួយ​នឹង​បណ្តាញ​ប្រហែង​ជាង ១០០០០ គីឡូម៉ែត្រ ដែល​លាត​សន្ធឹង​ពី​ក្រុង​ហុងកុង ប្រទេស​វៀតណាម ប្រទេស​កម្ពុជា ប្រទេសថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហបុរី រហូត​ដល់​ប្រទេស​ឥណ្ឌូនេស៊ី។ យើង​បាន​ប្រមូល​ផ្ដុំ​ធនធាន និង​ជំនាញ​បញ្ចូល​គ្នា ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​មាន​ល្បឿនកាន់​តែ​លឿន និង​កាន់តែ​មាន​ភាព​ងាយស្រួល​ជាងមុន។ ប្រតិបត្តិការ​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​តំបន់​ដោយ​ភាគី​ពាក់ព័ន្ធ​រៀងៗ​ខ្លួន ដែល​អាច​ធានា​បាន​នូវ​ប្រសិទ្ធ​ផល។ តាម​រយៈ AseanConnect.One ផែនការ​ពង្រីក​រួម​បញ្ចូល​នូវ​ការ​បង្កើន​ទំហំ​បន្តិច​ម្តងៗ​នា​ពេល​អនាគត។

សេចក្ដី​ណែនាំ​អំពី​ក្រុមហ៊ុន​នៅ​ក្រោម AseanConnect.One 

ក្រុមហ៊ុន APT Satellite Company Limited

ក្រុមហ៊ុន APT Satellite Company Limited (“APT Satellite” ឬ “APSTAR”) គឺជា​ប្រតិបត្តិករ​ផ្កាយរណប​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ឆ្នាំ ១៩៩២ ហើយ​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​ផ្កាយរណប​​ក្នុង​គន្លង​ចំនួន ៥ ដែល​គ្រប​ដណ្តប់​លើ​តំបន់​ក្នុង​ទ្វីប​អាស៊ី អឺរ៉ុប អាហ្វ្រិក អូស្ត្រាលី និង​កោះ​ប៉ាស៊ីហ្វិក ដែល​មាន​ប្រមាណ ៧៥% នៃ​ចំនួន​ប្រជាជន​ពិភពលោក។ APSTAR ផ្តល់​សេវាកម្ម​ជាច្រើន រួម​ទាំង​ការ​ជួល​ឧបករណ៍​បញ្ជូន​ទិន្នន័យ សោតទស្សន៍ ទូរគមនាគមន៍ និង​បណ្តាញ​តាម​ផ្កាយរណប ព្រម​ទាំង​សេវាកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ដល់​មូលដ្ឋាន​អតិថិជន​ចម្រុះ។ ក្រុមហ៊ុន​​នេះ​គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ផ្ដាច់មុខ​របស់ APT Satellite Holdings Limited ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន Hong Kong Limited ។

ក្រុមហ៊ុន FPT International Telecom Company Limited

ក្រុមហ៊ុន FPT International Telecom (FTI) ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនា​គមន៍​ឈាន​មុខគេ និង​គួរឱ្យ​ទុកចិត្ត​បំផុត​របស់​ប្រទេស​វៀតណាម។ ដោយ​ទទួល​បាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​រឹងមាំ​ពី​ក្រុមហ៊ុន FPT Telecom ដែលជា​ក្រុមហ៊ុន​មេ​របស់​ខ្លួន FTI ផ្តល់នូវ​ដំណោះស្រាយ IT ដែល​អាច​បត់បែន​បាន​ស្រប​តាម​គំរូ​អាជីវកម្ម​ផ្សេងៗ ហើយ​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​នវានុវត្តភាព ស្រប​ទៅ​តាម​វិស័យ​ឌីជីថល​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស។ ជាមួយនឹង​សេវា​គ្របដណ្តប់​ទូទាំង​ប្រទេស​វៀតណាម និង​ធនធាន​អន្តរជាតិ​ដ៏​សម្បូរបែប FTI មាន​ទំនុកចិត្ត​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ឥតខ្ចោះ​ដល់​អតិថិជន​គ្រប់​រូប។ រីករាយ​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​រឹងមាំ​របស់​អ្នក​ជាមួយ​នឹង​ដំណោះស្រាយ​ល្អ​ប្រសើរ។

ក្រុមហ៊ុន Interlink Telecom Public Company Limited

ក្រុមហ៊ុន Interlink Telecom Public Company Limited (ITEL) គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​បណ្តាញ​ទូរគមនាគមន៍​របស់​ប្រទេស​ថៃ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍​ប្រភេទ​ទី ៣ ពីគណៈកម្មការ​សោតទស្សន៍ និង​ទូរគមនាគមន៍​ជាតិ (NBTC)។ ITEL ផ្តល់​សេវា​ទូរគមនាគមន៍​តាម​រយៈបណ្តាញ​ខ្សែ​កាប្លិ៍អុបទិក​ទូទាំង​ប្រទេស​ក្នុង​ប្រទេស​ថៃ។ ក្រុមហ៊ុន​នេះ​ផ្តល់​ជូន​នូវ​សេវាកម្ម​ជាច្រើន​ដូចជា interlink dark fiber, interlink wavelength, interlink international private circuits, និង​បច្ចេកវិទ្យា interlink multi-protocol label switching ក៏​ដូចជា​ការ​ដំឡើង​បណ្តាញ​ទូរគមនាគមន៍ និង សេវា​សោតទស្សន៍​ផងដែរ។ ITEL ក៏ផ្តល់​សេវា​មជ្ឈមណ្ឌល​ទិន្នន័យ រួមទាំង​ទីតាំង​រួម ក្លោតកុំព្យូទ័រ (cloud computing) និង​សេវា​សង្គ្រោះគ្រោះ​មហន្តរាយ​ផង​ដែរ។ ITEL ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ២០០៧ និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​បាងកក ប្រទេសថៃ។

ក្រុមហ៊ុន Neocom ISP Limited

ក្រុមហ៊ុន Neocom ISP ដែល​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ២០០៧ ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ និង​ផ្តល់​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន Neocom ISP ប្រើប្រាស់​ធនធាន​ក្នុង​ស្រុក​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​វត្តមាន​ជាង ៥០ ចំណុច​នៅ​ទូទាំង​ប្រទេស គ្របដណ្តប់ ៩០% នៃ​ទីក្រុង​ធំៗ និង​មាន​ប្រតិបត្តិការ​តាម​រយៈបណ្តាញ​រត់ក្រោម​ដី​ក្នុង​ស្រុក​ដ៏​ធំ​ទូលាយ​​ជាមួយ​​នឹង​ជាង ៩៥% នៃ​ខ្សែកាប្លិ៍​អុបទិក​ក្រោមដី​ដោយ​មាន​ការ​គាំទ្រពី​កង DWDM ជាច្រើន។ ក្រុមហ៊ុន Neocom ISP ផ្តល់នូវ​សមត្ថភាព​តភ្ជាប់​បណ្ដាញ មជ្ឈមណ្ឌល​ទិន្នន័យ និង​ដំណោះស្រាយ​អាជីវកម្ម ICT/VAS ចាប់​ពី​ការ​ទីផ្សារ​លក់ដុំ សហគ្រាស និង​អ្នក​ប្រើប្រាស់​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន។

ក្រុមហ៊ុន NTC Asia Limited

ក្រុមហ៊ុន NTC Asia គឺជាក្រុមហ៊ុន​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង។ ក្រុមហ៊ុន NTC Asia ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ផ្អែក​លើ​សេវាកម្ម (SBO) ក្នុង​ទីក្រុង​ហុងកុង ដែល​ផ្តោត​លើ​សេវាកម្ម​តភ្ជាប់​បណ្ដាញ​អន្តរជាតិ មជ្ឈមណ្ឌល​ទិន្នន័យ និង​ដំណោះស្រាយ ICT/VAS ដោយ​បម្រើ​ទីផ្សារ​លក់ដុំ និង​សហគ្រាស​ទាំងក្នុង​ស្រុក និង​ក្នុង​តំបន់​អាស៊ាន។ NTC ប្រតិបត្តិការ ១៦ ចំណុច​យុទ្ធសាស្ត្រ ដែល​លាតសន្ធឹង​លើ​ទីក្រុង​ហុងកុង ប្រទេស​វៀតណាម ប្រទេស​កម្ពុជា ប្រទេសថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហបុរី និង​តៃវ៉ាន់។ បណ្តាញ​ការពារ​ដ៏​រឹងមាំ​ជា​អន្តរជាតិ​របស់​យើង​តាម​រយៈខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ​ជាច្រើន និង​ប្រព័ន្ធ​ការពារ​ដីគោក​ដែល​ធានា​បាន​នូវ​ភាព​ធន់ផ្នែក​ឧស្សាហកម្ម និង​បណ្តាញ​ខ្សែកាប្លិ៍​អុបទិក​ចម្រុះ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​គុណភាព​ដ៏​តឹងរ៉ឹង​របស់​អតិថិជន​របស់យើង។

ក្រុមហ៊ុន SEAX Global Pte Limited

ក្រុមហ៊ុន SEAX Global គឺជា​ក្រុមហ៊ុន​នាំមុខគេ​ដែល​មាន​ភាព​អព្យាក្រឹត​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ក្រោម​មូលនិធិ​ឯកជន​នៅ​ក្នុង​ដំណោះស្រាយ​ការ​តភ្ជាប់​បណ្ដាញ​ជា​លក្ខណៈ​លក់​ដុំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ SEAX ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ មាន​ឯកទេស​លើ​ប្រព័ន្ធ​ខ្សែកាប្លិ៍​ក្រោម​បាត​សមុទ្រ  និងដីគោក ស្ថានីយ៍​តភ្ជាប់​បណ្ដាញ​ខ្សែ​កាប្លិ៍ និង​ទីតាំង​មជ្ឈមណ្ឌល​ទិន្ន​ន័យ​រួម។ ដោយផ្តល់​នូវ​ជម្រើស​តភ្ជាប់​បណ្ដាញ​ប្រកប​ដោយភាព​រលួន​យ៉ាងច្រើន គ្រឹះស្ថាន​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ការ​ពេញលេញ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​សិង្ហបុរី។ ជាមួយ​នឹង​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​ពង្រីក​បន្ថែម SEAX ប្រើប្រាស់​ផលប័ត្រ​បណ្តាញ និង​ជំនាញ​ក្នុង តំបន់​ដ៏រឹងមាំ​របស់​ខ្លួន ដើម្បី​ផ្តល់​អំណាច​ដល់​អាជីវកម្ម​នានា​ក្នុង​ការ​ផ្តល់​នូវ​ការ​បញ្ជូន​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន និង​ប្រកប​ដោយ​ប្រសិទ្ធភាព ឥត​ព្រំដែន ដើម្បី​ផ្តល់​សេវាកម្ម​អតិថិជន​ដ៏​ពិសេស​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។