ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម.ក បានប្រកាសពង្រីក​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់ខ្លួន ដោយ​ផ្តល់នូវ​ភាព​ងាយស្រួល និង​សុវត្ថិភាព​ជាង​មុន​សម្រាប់​អតិថិជន​ក្នុងការ​ផ្ទេរប្រាក់​ទូទាំង​ពិភព​លោក​។ ដោយ​ប្រើប្រាស់​ប្រព័ន្ធSWIFT ធនាគារ ឈី​ហ្វ មាន​គោលបំណង​ផ្តល់នូវ​ដំណោះស្រាយ​ដែល​មានទំនុកចិត្ត និង​មាន​ប្រសិទ្ធភាព​សម្រាប់​ការផ្ទេរ​ប្រាក់ចេញ​ទៅ​ក្រៅប្រទេស និង​ផ្ទេរប្រាក់ចូលពីក្រៅប្រទេស​។​​

សេវា​ផ្ទេរ​ប្រាក់ចេញ​ទៅ​ក្រៅប្រទេស​របស់​ធនាគារ​ ឈី​ហ្វអនុញ្ញាតឱ្យ​អតិថិជន​ផ្ទេរប្រាក់​ដោយផ្ទាល់​ទៅកាន់​គណនី​ធនាគារ​ទទួលផលនៅ​​ទូទាំង​ពិភពលោក​។ សេវាកម្ម​នេះ​អាច​ប្រើ​បានជារូបិយប័​ណ្ណ​ដុល្លារ​អាមេរិក​ ជាមួយនឹង​សេវា ០,១៥ភាគរយ​ ដែល​គិតថ្លៃ​ផ្ញើ​អប្បបរមា ២០ ដុល្លារ​​។


លើសពីនេះ អតិថិជន​នឹងត្រូវ​គិតថ្លៃបណ្ដាញចំនួន ១៥​ ដុល្លារ​ ខណៈដែលអតិថិជន​មាន​​ការកែប្រែ​ណាមួយ​ចំពោះ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​នោះ ​នឹង​​បន្ថែម​ប្រាក់​​សេវា ៣០ ដុល្លារ​អាមេរិក​ទៀត​។ សេវា​កម្មនេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់​បុគ្គល និង​អាជីវកម្ម​ដែល​ស្វែងរក​ការផ្ទេរប្រាក់​រហ័ស និង​សុវត្ថិភាព​ដើម្បី​ធ្វើ​ប្រតិបត្តិការលក្ខណៈ​​អន្តរជាតិ​។​


ជម្រើស​ដ៏​ល្អ​​សម្រាប់​អតិថិជន​មាន​បំណង​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​​​

​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​នេះ ​ធនាគារ​ ឈី​ហ្វបានផ្តល់​ទម្រង់​ពាក្យស្នើសុំ​ផ្ទេរប្រាក់​ចេញទៅក្រៅប្រទេស ដែល​អតិថិជន​អាច​ទាញយក​ពី​គេហទំព័រ​របស់​ធនាគា​រផ្ទាល់​។ ទម្រង់​បែបបទ​ត្រូវតែ​បោះពុម្ពចេញរួច​បំពេញ​ព័ត៌មាន​លម្អិត​ ហើយ​យកទៅកាន់​​សាខា​ធនាគារ​ ឈី​ហ្វណាមួយ ដើម្បី​ធ្វើប្រតិបត្តិការ​។​ ​

បន្ថែម​ពីលើ​ការផ្ទេរ​ប្រាក់​ទៅខាង​ក្រៅប្រទេស​​ធនាគារ​ ឈី​ហ្វក៏ផ្តល់ជូន​នូវ​សេវាកម្ម​ផ្ទេរប្រាក់ចូលពី​ក្រៅប្រទេស​មកវិញ​តាមរយៈប្រព័ន្ធ​ SWIFT ផងដែរ។ សេវាកម្ម​នេះ​​​គិត​ជា​ដុល្លារ​​អាមេរិក​ ជាមួយនឹង​សេវា ០,០៥​ភាគរយ​ ដែលគិតថ្លៃផ្ញើ​​អប្បបរមា ៥ ដុល្លារ​អាមេរិក​។

គួរ​បញ្ជាក់​ថា​ ការ​ផ្ទេរ​ប្រាក់​ចូលពី​ក្រៅប្រទេស​​នេះ​មិន​ត្រូវបាន​គិត​ថ្លៃបណ្ដាញ​នោះទេ​​ ​ទើប​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​ទាក់ទាញ​សម្រាប់​អតិថិជនសម្រាប់​​ការផ្ទេរប្រាក់ក្រៅប្រទេស​។​

​ដើម្បី​ប្រើប្រាស់​សេវា​នេះបាន ​អតិថិជនត្រូវតែមាន​គណនី​ជាមួយ​ធនាគារ​ ឈី​ហ្វ ហើយ​ត្រូវ​ការ​​ព័ត៌មាន​ចាំបាច់​មួយចំនួន​សម្រាប់​ការផ្ទេរ​ប្រាក់​ចូលពី​​អ្នក​ផ្ញើ​។​

សម្រួល​ប្រតិបត្តិ​ការឆ្លង​ប្រទេស​សម្រាប់​អតិថិជន​របស់​ធនាគារ ឈីហ្វ

បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាននាយក​ប្រតិបត្តិ​នៃ​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក​​មានប្រសាសន៍ចំពោះ​​សេវាកម្ម​នេះ​ថា៖ «​គោល​គំនិត​ចម្បងរបស់​យើង​​​គឺ​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​សេវា​ធនាគារ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ដែល​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ជាសកល​​។ ប្រព័ន្ធSWIFT ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​ប្រកបដោយទំនុកចិត្ត ហើយ​តាមរយៈ​ការផ្តល់ជូន​នូវ​សេវា​ផ្ទេរប្រាក់​ទាំងនេះ យើង​មាន​គោលបំណង​ធ្វើឱ្យ​ប្រតិបត្តិ​ការឆ្លង​ប្រទេស​មាន​ភាពសាមញ្ញ​សម្រាប់​អតិថិជន​របស់​យើងមិន​ថាផ្ញើ ឬ​ទទួល​​ប្រាក់​នោះទេ​»។

លោក​បាន​ថ្លែងថា៖«​ធនាគារ ឈីហ្វ​យល់​ពី​សារៈសំខាន់​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រហ័ស និង​សុវត្ថិភាព​នៅក្នុង​​ទំនាក់ទំនង​ជុំវិញពិភពលោក​នាពេល​បច្ចុប្បន្ននេះ​។ ជាមួយនឹង​ការពង្រីក​សេវាកម្ម​ផ្ទេរប្រាក់​ក្រៅប្រទេស យើង​​ធានាថា អតិថិជន​របស់​យើង​អាចផ្ទេរប្រាក់ក្រៅប្រទេស មិនថាជាលក្ខណៈ​អាជីវកម្ម ឬបុគ្គលដោយមានទំនុកចិត្ត»។​

ការប្ដេជ្ញាចិត្ត​របស់​ធនាគារ ឈី​ហ្វក្នុងការ​បង្កើន​បទពិសោធ​ន៍​របស់​អតិថិជន​ត្រូវបាន​ពង្រឹង​យ៉ាង​ពិសេស​​ចំពោះ​​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ តាមរយៈ​ការរួមបញ្ចូល​ជាមួយ​ប្រព័ន្ធ SWIFT ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល ធនាគារ​ធានាថា​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​ប្រកបដោយ​​ស្តង់ដាសុវត្ថិភាព​ខ្ពស់បំផុត​។

សម្រាប់ព័ត៌មាន​លម្អិត អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​សេវាកម្ម​នេះសូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ ឈីហ្វ ណា​មួយ​នៅជិតលោកអ្នក​បំផុត​​។ ធនាគារ​យកចិត្ដទុកដាក់ខ្ពស់​ចំពោះអតិថិជន​តាម​រយៈ​ ​តម្រូវការ​ហិរញ្ញវត្ថុប្រកបដោយ​ការ​ជឿទុកចិត្ដ​។ ស្វែងយល់​បន្ថែម​នៅទីនេះ។

សូមទស្សនាវីដេអូរបស់សេវាផ្ទេរប្រាក់ក្រៅប្រទេស: https://youtu.be/Rd46r4rmPWY?feature=shared

Facebook: https://www.facebook.com/ChiefCambodiaBank

☎️ 023 900 878 (ទីស្នាក់ការកណ្ដាល)
☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២​)
☎️ 023 212 878 (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)
☎️ 023 230 488 (សាខា​ខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)
☎️ 023 998 878 (សាខា​អ៊ីអន​មានជ័យ​)