ធនាគារ ឈីហ្វ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​គណនី​ចរន្ត​ពិសេស «Current Account Prestige» ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ «Current Prestige»។ ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នេះ គឺជា​គណនី​ចរន្ត​ពិសេស ដែល​ផ្តល់​ជូន​អតិថិជន​នូវ​អត្រា​ការប្រាក់​ទៅ​តាម​កម្រិត​នីមួយៗ​ហើយ​អត្រា​ការប្រាក់​នឹង​ត្រូវ​បាន​គិតគូ​តាម​តុល្យភាព​ប្រចាំ​ថ្ងៃ។

គណនី​ចរន្ត​ពិសេស «Current Account Prestige» ឬ «Current Prestige» ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​គ្រប់ៗ​រូប ដូចជា​ផ្នែក​សាជីវកម្ម និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ រួម​មាន​ផ្នែក​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាដើម។ ដើម្បី​ជួយ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន ផលិតផល​នេះ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា​ ដោយ​ផ្អែក​លើ​អប្បបរមា​នៃ​សមតុល្យ​បើក​គណនី​ដំបូង។


អត្រា​ការប្រាក់​ត្រូវ​ផ្តល់​ជូន​ទៅ​តាម​កម្រិត​ផ្សេងៗ​គ្នា

លក្ខណៈ​ពិសេស​ដែល​លេចធ្លោ​របស់​គណនី​ចរន្ត​ពិសេស​នេះ គឺជា​ការ​ផ្តល់​អត្រាការ​ប្រាក់​ទៅ​តាម​កម្រិត​អត្រា​ការ​ប្រាក់​នីមួយៗ ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង ដោយ​ផ្អែក​លើ​សមតុល្យ​ក្នុង​គណនី។ សម្រាប់​អតិថិជន​ជា​បុគ្គល​ទទួល​បាន​អត្រាការ​ប្រាក់​រហូត​ដល់ ១,៧៥% ក្នុង​មួយ​ឆ្នាំ។ សម្រាប់​ក្រុមហ៊ុន​អាច​ទទួល​បាន​អត្រាការ​ប្រាក់​រហូត​ដល់ ១,៧៥% ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ចំពោះ​ស្ថាប័ន​ហិរញ្ញវត្ថុ មាន​អត្រា​ការ​ប្រាក់​ខុស​គ្នា​បន្តិច​បន្ទួច ដែល​អាច​ទទួល​បាន​រហូត​ដល់ ១,២៥% ក្នុង​មួយ​ឆ្នាំ។


រចនា​ឡើង​ផ្តោត​សំខាន់​លើ​អតិថិជន និង​មិន​គិត​ថ្លៃ​សេវា

ការ​ទូទាត់​ការ​ប្រាក់​គឺ​ត្រូវ​ទូទាត់​ជា​ប្រចាំខែ ដោយ​ផ្តល់​ជូន​ទៀង​ទាត់​ទៅតាម​ប្រាក់​បញ្ញើ​របស់​អតិថិជន។ ធនាគារ ឈីហ្វ បាន​រចនា​គណនី​ចរន្ត​ពិសេស “Current Account Prestige” នេះ​ឡើង ដោយ​លុប​ចោល​នូវ​ថ្លៃ​សេវា​លំហែទាំ និង​ថ្លៃ​សេវា​ដក​ប្រាក់។ ចំពោះ​សៀវភៅ​ធនាគារ និង​សៀវភៅ​មូលប្បទាន​ប័ត្រ គឺ​អាច​ទទួល​បាន​តាម​ការ​ស្នើសុំ​របស់​អតិថិជន ដោយ​មិន​គិត​ថ្លៃ​បន្ថែម ហើយ​មិន​មាន​គិត​ថ្លៃ​សេវា​គណនី​មិន​ដំណើរការ ឬ​បិទ​គណនី​ក្នុង​រយៈពេល ៦​ខែ​ដំបូងឡើយ។

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​ជា​យុទ្ធសាស្រ្ត​នៃ​គណនី​ចរន្ត​ពិសេស​នេះ នៅ​ក្នុង​វិស័យ​ធនាគារ​ដែល​កំពុង​មាន​ការ​ប្រកួត​​ប្រជែង​នៅ​កម្ពុជា​ថា៖​« នៅ​ក្នុង​ទីផ្សារ​ដែល​ការ​រំពឹង​ទុក​របស់​អតិថិជន​កំពុង​វិវឌ្ឍឥត​ឈប់ឈរ ដែល​ជា​ស្ថានភាព​ចាំ​បាច់​មួយ​ក្នុង​ការ​បន្ដ​ឈាន​ឆ្ពោះ​ទៅ​មុខ គឺ​យើង​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​បំពេញ​តម្រូវ​ការ​របស់​អតិថិជន។ គណនី​ចរន្ត​ពិសេស​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្រ្ត​របស់​យើង ក្នុង​ការ​ពង្រឹង​គោល​ជំហរ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ និង​កសាង​ទំនាក់​ទំនង​រយៈពេល​វែង​ជាមួយ​អតិថិជន​របស់​ធនាគារ ឈីហ្វ»។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​​ធនាគារ ឈីហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ធនាគារ បន្ត​ផ្តល់​អាទិភាព​ដល់​ការ​ពេញចិត្ត​របស់​អតិថិជន ដោយ​ផ្តល់​សេវាកម្ម​ដែល​ស្របតាម​តម្រូវ​ការ​ហិរញ្ញវត្ថុ និង​ការ​រំពឹង​ទុក​របស់​អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម: https://www.​chiefbank​.​com.kh​/en​/Products​/Current​Prestige

Telegram: https://t.me/​chiefbank​cambodia

Facebook: https://www.​facebook.​com/​Chief​Cambodia​Bank

Instagram: https://www.​instagram.com​/chief_bank/

YouTube: https://www.​youtube.​com/@​chief​bank​7042

☎️ 023 900 878 (ទីស្នាក់ការកណ្តាល)

☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្តាលទី២)

☎️ 023 212 878 (សាខាខណ្ឌ ៧មករា -សង្កាត់វាលវង់) 

☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)

☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)