ធនាគារ ឈីហ្វ បាន​ណែនាំ​នូវ «គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ» របស់​ខ្លួន ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​សន្សំ​ដែល​មាន​ភាព​បត់បែន និង ជា​ទីពេញចិត្ត។ 

គណនី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន ទាំង​ជា​បុគ្គល និង​សាជីវកម្ម ដោយ​ផ្តល់​នូវ​អត្រាការ​ប្រាក់​ប្រកួត​ប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន ដើម្បី​បំពេញ​តាម​គោលដៅ​ហិរញ្ញវត្ថុ​ផ្សេងៗ។


អត្រាការប្រាក់​ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន

គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ ផ្តល់​អត្រា​ការប្រាក់​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន។ សម្រាប់​ប្រាក់​បញ្ញើ​ជា​ប្រាក់​ដុល្លារ​ទទួល​បាន​អត្រា​ការប្រាក់​រហូត​ដល់ ៥,៧៥% និង​ប្រាក់រៀល ផ្តល់​អត្រាការ​ប្រាក់​រហូត​ដល់ ៦,០០% សម្រាប់​រយៈពេល ១២ខែ។


សម្រាប់​អតិថិជន​ដែល​ជ្រើសរើស​លក្ខខណ្ឌ​រយៈពេល​យូរ​ជាង​នេះ អត្រា​ការប្រាក់​នឹង​កើន​ឡើង​ដល់ ៦,០០% សម្រាប់​ប្រាក់​បញ្ញើ​ជា​ប្រាក់​ដុល្លារ និង ៦,២៥% សម្រាប់​ប្រាក់​រៀល​ក្នុង​រយៈពេល ២៤​ខែ និង​ផ្តល់​អត្រាការ​ប្រាក់​អាច​ចរចារបាន​សម្រាប់​រយៈពេល ៣៦ខែ។ ជាមួយ​លក្ខខណ្ឌ​ទាំង​នេះ ធនាគារ អាច​ធ្វើ​ឱ្យ​អតិថិជន​ជ្រើសរើស​លក្ខខណ្ឌ​នៃ​ប្រាក់​បញ្ញើ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ហិរញ្ញ​វត្ថុ​ជាក់លាក់​របស់​អតិថិជន​បាន។

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បាន​សង្កត់​ធ្ងន់​ថា «គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​យើង តាម​រយៈការ​ផ្តល់​អត្រា​ការប្រាក់​ប្រកួត​ប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន យើង​មាន​គោលបំណង​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែល​ជួយ​ដល់​អតិថិជន​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​សន្សំ​ប្រកប​ដោយ​ប្រសិទ្ធភាព»។ 

ភាព​ងាយស្រួល និង​ផ្ដល់​ជំនួយ​ដល់​អតិថិជន

បន្ថែម​ពី​លើ​អត្រាការ​ប្រាក់​ប្រកួត​ប្រជែង​នេះ ធនាគារ ឈីហ្វ ក៏​ប្តេជ្ញា​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម និង​ផ្តល់​ជំនួយ​ដល់​អតិថិជន។ ស្នាក់ការ​កណ្តាល​របស់​ធនាគារ ឈីហ្វ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​យុទ្ធសាស្រ្ត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ថា អតិថិជន​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម និង​ទទួល​ជំនួយ។ លើស​ពី​នេះ​ទៀត ធនាគារ ឈីហ្វ មាន​កម្មវិធី Chief Mobile អនុញ្ញាត​ឱ្យ​អតិថិជន​អាច​គ្រប់គ្រង​គណនី និង​ប្រតិបត្តិការ​បាន​យ៉ាង​ងាយស្រួល​ពី​គ្រប់​ទីកន្លែង​ដែល​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ធនាគារ​ក្នុង​ការ​លើក​កម្ពស់​បទ​ពិសោធន៍​សេវា​ធនាគារ​ទាំងមូល។

គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ របស់​ធនាគារ ឈីហ្វ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្រ្ត របស់​ធនាគារ​ក្នុង​ការ​ពង្រឹង​ផលិតផល​ហិរញ្ញ​វត្ថុ​របស់​ខ្លួន។ គណនី​នេះ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ផ្តល់​នូវ​ភាព​បត់បែន អត្រា​ការប្រាក់​ប្រកួតប្រជែង និង​ផ្តល់​អត្ថប្រយោជន៍​ជា​យុទ្ធសាស្រ្ត សម្រាប់​ទាំង​អតិថិជន​ជា​បុគ្គល និង​សាជីវកម្ម ដែល​កំពុង​ស្វែង​រក​ការ​បង្កើន​ប្រាក់​សន្សំ។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ ឈីហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank​.com.kh/en​/Products​/Installment​Deposit

Join Our Telegram Channel: https://t.me/​chiefbank​cambodia

Facebook: https://www.facebook.​com/​ChiefCambodia​Bank

Instagram: https://www.instagram​.com/​chief_bank/

YouTube: https://www.youtube.​com/@​chiefbank​7042

☎️ 023 900 878 (ទីស្នាក់ការកណ្ដាល)

☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)

☎️ 023 212 878 (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)

☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)

☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)