
ជាមួយនឹងប្រតិបត្តិការនៅកម្ពុជារយៈពេល ១១ ឆ្នាំ ធនាគារ ឈីហ្វ (Chief Bank) បានធ្វើពិធីបើកសម្ពោធជាផ្លូវការនៅទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលស្ថិតក្នុងអគារ Chief Tower។
អគារទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារ ឈីហ្វ ត្រូវបានធ្វើពិធីបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ដោយមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ។ ក្រៅពីពិធីបើកសម្ពោធទីស្នាក់ការកណ្តាល ធនាគារ ឈីហ្វ ក៏បានប្រារព្ធខួបលើកទី ១១ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាផងដែរ។
ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បាននិយាយថា ទីស្នាក់ការថ្មីរបស់ ធនាគារ ឈីហ្វ គឺជាតំណាងឱ្យការវិវត្ត គុណតម្លៃ និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការផ្លាស់ប្តូរទៅកាន់ទីតាំងសំខាន់នេះ និងការពង្រីកប្រតិបត្តិការសេវាកម្មរហូតដល់ចុងសប្តាហ៍។ ធនាគារ ឈីហ្វ នឹងផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
លោកបានថ្លែងថា៖«ទីស្នាក់ការកណ្តាល Chief Tower នេះ នឹងធ្វើប្រតិបត្តិការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីឱ្យអតិថិជនងាយស្រួលបន្ថែមទៀតក្នុងការទទួលនូវសេវាកម្មពីធនាគារ»។
ការបោះជំហានដោយភាពអត់ធ្មត់ រហូតទទួលបានជោគជ័យក្លាយជាធនាគារពាណិជ្ជ
ធនាគារ ឈីហ្វ បង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន ១០លានដុល្លារ ហើយបានចាប់ផ្តើមដំណើររបស់ខ្លួនដំបូងត្រឹមជាធនាគារឯកទេសតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំ ធនាគារ ឈីហ្វ បានទទួលអាជ្ញាប័ណ្ណដើម្បីវិវឌ្ឍន៍ខ្លួនទៅជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០១៨។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ យោងតាមរបាយការណ៍សវនកម្មដោយ EY ទ្រព្យសកម្មសរុបរបស់ធនាគារមានលើសពី ២៨១លានដុល្លារ ខណៈប្រាក់បញ្ញើសរុបមានលើសពី ១៨៨ លានដុល្លារ និងការកើនឡើងប្រាក់ចំណេញយោងតាមស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលជាសញ្ញានៃកំណើនដ៏រឹងមាំ និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

មួយទស្សវត្សកន្លងមកនេះ ធនាគារ ឈីហ្វ រីកចម្រើនទាំងអតិថិជន និងបុគ្គលិកការងាររបស់ខ្លួន ខណៈពេលដែលយើងប្រឹងប្រែងបន្ថែមទៀតលើគោលដៅជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរតាមបែបឌីជីថល (Digital) ដោយគោរពលើអនុលោមតាមបទប្បញ្ញត្តិ និងការកំណត់ម៉ាកយីហោ។ លោកបណ្ឌិត បានចាត់ទុកការរីកចម្រើននេះទៅនឹងទស្សនវិជ្ជាណែនាំរបស់ធនាគារ "The Chief Way" ដែលសង្កត់ធ្ងន់លើវិជ្ជាជីវៈ សុចរិតភាព និងភាពជាដៃគូរយៈពេលវែងជាមួយអតិថិជន។

លោកមានប្រសាសន៍ថា៖«យើងបានចាប់ផ្តើមជាមួយនឹងបេសកកម្មច្បាស់លាស់ ដើម្បីបម្រើប្រជាជនកម្ពុជា តាមរយៈសេវាធនាគារប្រកបដោយក្រមសីលធម៌ និរន្តរភាព និងអាចប្រើប្រាស់សេវាធនាគារគ្រប់ៗគ្នាបាន។ តម្លៃនៃការជឿទុកចិត្ត និងទំនួលខុសត្រូវគឺជាចំណុចស្នូលដែលអាចឱ្យយើងធ្វើទាំងអស់គ្នាបាន»។

ទំនុកចិត្ត វិជ្ជាជីវៈ និងគំនិតច្នៃប្រឌិត និងទស្សនវិស័យក្នុងឆ្នាំ ២០២៥
លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានបញ្ជាក់ថា មកដល់ឆ្នាំ ២០២៥ យើងបន្តការប្តេជ្ញាចិត្តជាថ្មីដើម្បីផ្តល់ជំនឿទុកចិត្ត សីលធម៌ និងទំនាក់ទំនងអតិថិជនឱ្យកាន់តែរឹងមាំ ដែលជាគោលការណ៍គ្រឹះសម្រាប់បណ្តាឆ្នាំខាងមុខ។
លោកបានពន្យល់ថា៖«ទំនុកចិត្ត និងក្រមសីលធម៌ គឺជាសសរស្តម្ភដែលនាំយើងឆ្លងកាត់គ្រប់ដំណាក់កាលនៃការរីកចម្រើន ហើយវានឹងជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅក្នុងឆ្នាំ ២០២៥ នេះ ។ យើងមានក្រុមការងារខ្លាំង វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មដែលសមស្របនឹងតម្រូវការរបស់អតិថិជនរបស់យើងនៅថ្ងៃនេះ និងទៅអនាគត»។

ការប្រកាន់ខ្ជាប់របស់ធនាគារ Chief ចំពោះការអនុវត្តអាជីវកម្មប្រកបដោយសីលធម៌ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងយុទ្ធសាស្រ្តរយៈពេលវែង ដោយផ្តោតលើនិរន្តរភាពលើប្រាក់ចំណេញរយៈពេលខ្លី។
លោកបានបន្ថែមថា៖«យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពជាមួយអតិថិជនរបស់យើង។ វិធីសាស្រ្តប្រកបដោយក្រមសីលធម៌ធានាថាយើងបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាព ខណៈពេលយើងកំពុងកសាងទំនុកចិត្តយូរអង្វែង»។

ធនាគារនឹងពង្រីកបណ្តាញសាខាបែបយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់នៃរាជធានីភ្នំពេញ និងទីប្រជុំជនខេត្ត។ ការរីកចម្រើនផ្នែករូបវន្តនេះនឹងបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមបែបឌីជីថល (Digital) ដែលកំពុងដំណើរការ ដូចជាកម្មវិធី Chief Mobile ៣.០ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវចំណុចប្រទាក់ និងបទពិសោធន៍ធនាគារឌីជីថលដ៏ប្រសើរមួយ។

សេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូចបែបឌីជីថល (Digital Micro-Lending Platform) ក៏បន្តជួយដល់បរិយា ប័ន្នហិរញ្ញវត្ថុផងដែរ ដោយផ្តល់ឥណទានជូនអតិថិជនរហូតដល់ $៥០០០ គ្មានទ្រព្យបញ្ចាំ ដោយគ្រាន់តែស្នើសុំតាមទូរសព្ទ ហើយប្រើរយៈពេល ២៤ម៉ោងដើម្បីទទួលបានប្រាក់កម្ចីហៅថា Chief Easy ។

វាអនុញ្ញាតឱ្យអតិថិជនដែលមានសិទ្ធិស្នើសុំប្រាក់កម្ចីរហូតដល់ ៥ 000 ដុល្លារ ដោយគ្មានវត្ថុបញ្ចាំ តាមរយៈស្មាតហ្វូនរបស់ពួកគេ ដែលបម្រើសេវាកម្មរយៈពេល ២៤ម៉ោង។ លើសពីនេះធនាគារ Chief រក្សាភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលសំខាន់ៗ រួមមានប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជា KHQR និង CSS។
ការគ្រប់គ្រងហានិភ័យ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌
ការរីកចម្រើនឥតឈប់ឈរជាលំដាប់របស់ធនាគារ ឈីហ្វ ចំពេលដែលមានទិដ្ឋភាពហិរញ្ញវត្ថុកំពុងវិវឌ្ឍន៍ដែលបណ្តាលឱ្យការគ្រប់គ្រងហានិភ័យប្រកបដោយមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការយកចិត្តទុកដាក់អនុវត្តតាមបទប្បញ្ញត្តិឱ្យមានប្រសិទ្ធភាព។

លោកបណ្ឌិតមានប្រសាសន៍ថា៖«ការគ្រប់គ្រងហានិភ័យ គឺជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការរបស់យើង។ ការផ្តោតអារម្មណ៍លើការសម្រេចចិត្តដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកបដោយការទទួលខុសត្រូវដែលស្របតាមចក្ខុវិស័យរយៈពេលវែងរបស់យើង និងគាំទ្រទាំងស្ថិរភាពអតិថិជន និងកំណើនប្រកបដោយនិរន្តរភាព»។
ការដឹកនាំនៅតែមានទំនុកចិត្តដោយសារតែធនាគារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន បុគ្គលិក និងដៃគូយុទ្ធសាស្រ្ត និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា(NBC) ទើបធ្វើឱ្យសម្រេចឱ្យខានតែបាននូវគោលបំណងរបស់ខ្លួនក្នុងឆ្នាំ ២០២៥។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បាននិយាយថា៖«មកដល់ឆ្នាំ ២០២៥នេះ ដោយមានចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តក្លាយជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តសម្រាប់អតិថិជនរបស់យើង ក៏ដូចជារក្សាបាននូវកំណើនសីលធម៌ខ្ពស់បំផុត និងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា»។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ នេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្រពីសំណាក់ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ព្រមទាំងអតិថិជន និងដៃគូអាជីវកម្មដ៏ស្មោះត្រង់របស់យើងដែរ។
ដោយមានទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ការផ្តោតទៅលើតម្រូវការរបស់អតិថិជន និងគុណតម្លៃស្នូលលើរាល់ការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយធនាគារ ឈីហ្វ ត្រៀមរួចជាស្រេចដើម្បីវឌ្ឍនភាពឆ្នាំបន្តទៀតក្នុងគោលបំណងផ្តល់នូវទំនុកចិត្ត ការច្នៃប្រឌិត និងសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលសម្រាប់ប្រជាជនកម្ពុជាយើង។
ទីស្នាក់ការកណ្តាលថ្មី: https://maps.app.goo.gl/ZCoLPPPZannnGsmE7