ក្រុមហ៊ុន AgriON Cambodia ត្រូវបានសម្ពោធជាផ្លូវការកាលពីនៅថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅ ក្នុងគោលបំណងលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាពដោយប្រើប្រាស់កម្មវិធី (apps) របស់ខ្លួន។ ក្រុមហ៊ុន AgriOn គ្រោងនឹងចងក្រងទិន្នន័យប្រវត្តិកសិករនៅក្នុងកម្មវិធី (apps) របស់ខ្លួន ដែលមានកត់ត្រាពីជីវប្រវត្តិ និងទិន្នន័យផលិតផលរបស់កសិករ ហើយនៅក្នុងកម្មវិធីនោះនឹងមានកត់ត្រាទុកនូវរបៀបដែលផលិតករគ្រប់គ្រងកសិដ្ឋាន និងធនធានរបស់ពួកគាត់ផងដែរ។ ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុនមួយនេះកំពុងត្រូវបានគាំទ្រដោយគម្រោង Feed the Future Cambodia Harvest II ដែលជាគម្រោងមួយទទួលបានការគាំទ្រពីអង្គការ USAID ដើម្បីធ្វើការពន្លឿនកំណើននៃវិស័យសាកវប្បកម្មនៅកម្ពុជា»៕ ថតរូបដោយ ហុង មិនា