ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានសម្ពោធ ៣ សាខា ក្នុងថ្ងៃតែមួយ ដើម្បីជួយប្រជាជនកម្ពុជាកាន់តែច្រើនឲ្យរស់នៅមានសុខភាពល្អ អាយុវែង និងការរស់នៅកាន់តែល្អប្រសើរ។
ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ នៅសណ្ឋាគារ រ៉ូសវូដ រាជធានីភ្នំពេញ។ សាខា AIA ទាំង ៣ នោះ រួមមាន នៅខេត្តកំពង់ចាម កំពត និងបាត់ដំបង ដោយរំពឹងថានឹងបង្កើតការងារប្រកបដោយគុណភាពខ្ពស់ជាច្រើន និងចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងតំបន់នីមួយៗ។ ក្រុមហ៊ុន អេអាយអេ នឹងផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ឈានមុខគេលើទីផ្សារដល់ប្រជាជនកម្ពុជាល្អជាងពេលណាៗទាំងអស់។ ក្រុមហ៊ុនយល់ថា វេលានេះ គឺជាពេលវេលាដ៏ល្អប្រសើរ ជាងពេលណាទាំងអស់ដើម្បីពង្រីកវិសាលភាព និងផ្លាស់ប្តូរសេវាធានារ៉ាប់រងអាយុជីវិតទៅ ជាវិធីចម្បងមួយ ដើម្បីផ្តល់សន្តិភាពផ្លូវចិត្ត និងប្រឆាំងការពារនឹងជំងឺ ផ្សេងៗដូចជា ជំងឺកូវីដ១៩ ជាដើម៕ រូបថត ហ៊ាន រង្សី