ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងបង្ហាញនូវការចែករំលែក ក៏ដូចជាការយកចិត្តទុកដាក់លើសុខទុក្ខអតិថិជនរបស់ខ្លួននៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណុងហឹប ហ្វាយនែន បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករចំនួន ១០០ គីឡូក្រាម ត្រីខកំប៉ុងចំនួន ៣ កេស មី ៣ កេស ទឹកត្រី ៥ យួរ ទឹកស៊ីអ៊ីវ ៥ យួរ ស្ករស ១០ គីឡូក្រាម អំបិល ១០ គីឡូក្រាម ប្រេងឆាចំនួន ១០ ដប និងថវិកាចំនួន ៦០០ ០០០ រៀល ដើម្បីជូនដល់អតិថិជនមួយគ្រួសារនៅក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងជួបទុក្ខលំបាក ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ។ ថ្វីបើចំនួនវិភាគទាននេះហាក់បីដូចជាមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែវាបានបង្ហាញថា ណុងហឹប ហ្វាយនែន ប្រៀបបីដូចជាប្រជាជន និងជាស្ថាប័នដែលមានការសហការយកចិត្តទុកដាក់លើអតិថិជន ក៏ដូចជាសហគមន៍ទាំងមូលផងដែរ៕ photo SUPPLIED