រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាចំនួន ៤៨៣ ២០៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន ៥ ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ គម្រោងទាំងនោះរួមមាន គម្រោងសម្រាប់ការដំឡើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល នៅខេត្តកំពង់ឆ្នាំង គម្រោងសាងសង់អគារសម្ភពនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី គម្រោងសាងសង់អគារផ្នែកជំងឺសម្រាកពេទ្យនៅក្នុងមណ្ឌលសុខភាពឆែប ក្នុងខេត្តព្រះវិហារ គម្រោងសម្រាប់ការផ្តល់រថយន្តគ្លីនិកចល័ត ជួយលើការស្តារនីតិសម្បទាតាមសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប និងគម្រោងសម្រាប់ការបំពាក់បរិក្ខារវេជ្ជសាស្ត្រនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ៕ photo SUPPLIED