កាលពីថ្ងៃទី ១៤ ខែមីនាកន្លងទៅនេះធនាគារ ABA (សមាជិកនៃសម្ព័ន្ធធនាគារជាតិកាណាដា) បានប្រារព្ធពិធីសម្ពោធបើកជាផ្លូវការឡើងវិញនូវអគារ ការិយាល័យកណ្ដាល និងអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ខ្លួន។ ពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក LouisVachon នាយកប្រតិបត្តិធនាគារជាតិកាណាដា។ លោក Askhat Azhikhanov បានមានប្រសាសន៍ថា “ឥឡូវនេះ យើងមានកន្លែងធំទូលាយសម្រាប់ប្រជុំ ពិភាក្សាការងារក៏ដូចជាកិច្ចការ និងសកម្មភាពកម្សាន្ត ដើម្បីប្ដូរបរិយាកាស សម្រាប់បុគ្គលិកយើងផងដែរ។” អគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាល ត្រូវបានបើកនៅកន្លែងស្ដុបកែងជ្រុងនៃមហាវិថីព្រះសីហនុ និងផ្លូវ ៦៣ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនដែលបន្តកើនឡើងជាបន្តបន្ទាប់។ អគារសេវាអតិថិជនបានបន្ថែមម៉ោងប្រតិបត្តិការ ព្រមទាំងបើកដំណើរការ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ និងរយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ ដែលនឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់ ABA៕ រូបថត ហុង មិនា