ដោយមើលឃើញពីសេចក្តីត្រូវការក្នុងការបន្តការសិក្សារបស់ប្អូនសិស្សានុសិស្ស និងដើម្បីចូលរួមអបអរសាទរនៅក្នុងពិធីបុណ្យ គ្រិស្តស្មាស់ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ លោក ខេស៊ី បាណេត (Casey Barnett) នាយក វិទ្យាស្ថាន CamEd ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់វិទ្យាស្ថាននេះបាននាំយកនូវកង់ចំនួន ៧៥ គ្រឿង ដល់សិស្សានុសិស្សក្រីក្រក្នុងខេត្តកំពង់ស្ពឺមកពីវិទ្យាល័យចំនួន ២ និងអនុវិទ្យាល័យចំនួន ១ គឺវិទ្យាល័យសម្តេចជាស៊ីមឱរ៉ាល់ វិទ្យាល័យបណ្ឌិត ឡុង សៀម និង អនុវិទ្យាល័យរស្មីរ៉ូតារី។ ក្នុងនោះផងដែរលោកស្រី ហ្សារីម៉ា (Zarima) ត្រូវជាភរិយារបស់លោក ខេស៊ី បាណេត ក៏បានឧបត្ថម្ភសម្ភារសិក្សាចំនួន ១៧១ កញ្ចប់ដល់ប្អូនៗសិស្សានុសិស្សមកពីបឋមសិក្សាសម្តេច ជាស៊ីម ផងដែរ៕