Content image - Phnom Penh Post

ក្រុមហ៊ុន ខូហ្វី កាលពី​ថ្ងៃទី​ ៨ ខែឧសភា ឆ្នាំ​ ២០២២ ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សហគ្រាស​លីង​កាហ្វេ និង​ប្រកាស​លក់​ផលិតផល​កាហ្វេ​ថ្មី​ ២​ ប្រភេទ​។ ការសម្ពោធ​បើក​ឱ្យ​ដំណើរការ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ខូហ្វី​ផ្ទាល់​តែម្តង ដោយ​ទទួល​បាន​ការអញ្ជើញ​ចូលរួម​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខូហ្វី លោក ហ៊ឺ តារា​ព្រមទាំង​វត្តមាន​របស់​ដៃគូ​សហការ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

សហគ្រាស​លីង​កាហ្វេ​ថ្មី​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការផលិត ​និង​មាន​ភាពទំនើប​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ​បង្អស់​មកពី​សហគមន៍​អ៊ឺរ៉ុប​ដោយបាន​ប្រើប្រាស់​ម៉ាស៊ីន​លីង​ម៉ាក​ប្រូបាត​ (Probat Roasting Machine) ដែលជា​ម៉ាក​ដ៏ល្បី​របស់​ប្រទេស​អាល្លឺម៉ង់​ (Germany) ក្នុងការ​លីង​កាហ្វេ និង​បច្ចេកវិទ្យា​គ្រប់គ្រង​សង្វាក់​ផលិតកម្ម​ និង​ការលាយ​បញ្ចូល​គ្នា​ដោយ​ស្វ័យប្រវត្តិ​ពី​ប្រទេស​អ៊ីតាលី​ (Italy) ។

ជាងនេះទៅទៀត ខូហ្វី នឹងធ្វើ​ការប្រកាស​លក់​ផលិតផល​ក្នុងស្រុក​ថ្មី​ ២ ​ប្រភេទ​បន្ថែមទៀត នោះ​គឺ​កាហ្វេ​វាយោ និង​កាហ្វេ​វេហា​សម្រាប់​អតិថិជន​យកទៅ​ឆុង​នៅតាម​ផ្ទះ​ និង​តាម​ការិយាល័យ​។ កាហ្វេ​ទាំង​ ២ ​ប្រភេទ​នេះ ជា​ផលិតផល​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​នៅ​ខេត្តមណ្ឌលគិរី លាយ​បញ្ចូល​គ្នា​ជាមួយ​កាហ្វេ​នាំចូល​ពី​បរទេស ផលិតឡើង​ដោយមាន​ស្តង់ដា​ និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ទទួលបាន​វិញ្ញាបនប័ត្រ GHPs និង HACCP ក្នុងការ​វាយតម្លៃ​សង្វាក់​ផលិតកម្ម​ចំណីអាហារ ឱ្យស្រប​ទៅតាម​ស្តង់ដា​អនាម័យ​ពិភពលោក​។

ខូហ្វី គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ និង​ជា​អ្នក​នាំចូល​ចែកចាយ​ម៉ាស៊ីន​ឆុង​កាហ្វេ​ពី​ក្រៅប្រទេស មកកាន់​ប្រទេស​កម្ពុជា​។ ក្រៅពី​ការផ្គត់ផ្គង់​ម៉ាស៊ីន​កាហ្វេ និង​គ្រាប់​កាហ្វេ ខូហ្វី ថែមទាំង​មាន​ការផ្តល់ជូន​ដល់​អតិថិជន​របស់ខ្លួន​នូវ​ថ្នាក់​បង្រៀន​សេវា​បច្ចេកទេស ការច្នៃប្រឌិត​ភេសជ្ជៈ និង​សេវាកម្ម​ប្រឹក្សា​យោបល់​ផងដែរ​។

លោកអ្នក​អាច​តាមដាន​ព័ត៌មាន​លម្អិត​ផ្សេងៗ ដែល​បង្ហោះ​នៅលើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់ ខូហ្វី ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា KOFI Co., Ltd និង​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​ក្រុមហ៊ុន​ខូហ្វី​តាមរយៈ​អាសយដ្ឋាន​៖ ផ្ទះ​លេខ ៨៦ ​ផ្លូវ​ម៉ៅសេទុង សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ​ https://goo.gl/maps/yAwd1fTUPqK2ek1f8 ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 069 666 999 / 077 777 970 ឬ​គេ​ទំព័រ​៖www.kofi.com.kh