អតិថិជនមានសំណាងម្នាក់ឈ្មោះ មាស ចំរើន បានទិញឆ្នោតខេមភូលឡូតូ ៦/៤៩ ត្រឹមតែ ៤០ ខ្សែ ពីក្រុមហ៊ុនឆ្នោត «ខេមភូល» កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ រហូតមានសំណាង នឹកស្មានមិនដល់ គឺអតិថិជនរូបនោះ បានឈ្នះរង្វាន់លុយសុទ្ធចំនួន ១០ លានរៀល។
ជាការពិត កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុនឆ្នោត ខេមភូល បានប្រគល់ប្រាក់រង្វាន់លុយសុទ្ធចំនួន ១០ លានរៀលដែលជារង្វាន់ទី៣ទៅឱ្យ អតិថិជនដែលតែងតែព្យាយាមផ្សងសំណាងមានឈ្មោះថាមាស ចំរើន មកពីរាជធានីភ្នំពេញ។
អតិថិជន មាស ចំរើន បានឱ្យដឹងថា គាត់បានធ្វើការទិញឆ្នោតខេមភូលឡូតូ ៦/៤៩ ត្រឹមតែ ៤០ ខ្សែ ស្មើនឹងទឹកប្រាក់ ៨ម៉ឺនរៀលតែប៉ុណ្ណោះ ហើយមិននឹកស្មានថា គាត់មានសំណាងធំ ឈ្នះលុយសុទ្ធរហូតដល់ ១០ លានរៀលជាលើកទី២បែបនេះឡើយ។
គួរបញ្ជាក់ថា នេះគឺការឈ្នះជាទឹកប្រាក់ចំនួន១០លានរៀល ២ដងហើយ ដែលអតិថិជនរូបនេះមានសំណាងឈ្នះពីក្រុមហ៊ុនឆ្នោតខេមភូល។
ក្រុមហ៊ុនឆ្នោតខេមភូលគឺជាប្រតិបត្តិករឆ្នោតកម្សាន្តផ្សងសំណាងស្របច្បាប់ ដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៦/៤៩ ៥ខ្ទង់ ៦ខ្ទង់ ៧ខ្ទង់ រួមជាមួយរង្វាន់លួងចិត្ត ២ ខ្ទង់ ៣ ខ្ទង់ និង ៤ ខ្ទង់ ឆ្នោតសន្លឹក និងឆ្នោតកោសភ្លាមឈ្នះភ្លាម។ ប្រភេទឆ្នោតកោសភ្លាមឈ្នះភ្លាម មានប្រាក់រង្វាន់រហូតដល់ ១៦៨ លានរៀល។
ក្រុមហ៊ុនឆ្នោតខេមភូលឡូតូ ៦/៤៩ មានស្នាក់ការកណ្តាលស្ថិតនៅអគារលេខ ២០ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងលេខ ០៩៨ ៩៩៦ ០១៦, ០២៣ ៩៩៦ ០១៦ ឬតាមរយៈ
info@campools.com.kh / recruitment@campools.com.kh
www.campools.com.kh