
រដូវកាលបុណ្យចូលឆ្នាំចិន ជារដូវកាលនាំលាភនាំសំណាងឱ្យចូលផ្ទះមួយឆ្នាំពេញ ខណៈប្រជាជនចិន និងខ្មែរកាត់ចិន តែងតែនាំគ្នាធ្វើរឿងល្អគ្រប់ៗគ្នា ចំណែកឯ BOOSTRONG បានរៀបចំចែកអាំងប៉ាវហេងហេងជាច្រើនពាន់អាំងប៉ាវឱ្យអ្នកដែលចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រី Boostrong Chinese New Year Concert ក្នុងទីរួមខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ក្នុងខែមករានេះ។
អាំងប៉ាវប៊ូសស្ត្រងចំនួន ២០២៣ អាំងប៉ាវនឹងត្រូវចែកជូនដល់អ្នកគាំទ្រគ្រប់ៗគ្នាដើម្បីទទួលបានង៉ូវហេង លាភជ័យ ឆ្នាំថ្មីទាំងអស់គ្នា។ សូមបងប្អូនទៅចូលរួមសប្បាយទាំងអស់គ្នាចំនួន ២ ថ្ងៃពេញ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ ពីព្រោះក្រៅពីការចែកអាំងប៉ាវ ក៏នៅមានការតាំងពិព័រណ៍ទំនិញ និងម្ហូបអាហារប្រចាំខេត្តស្វាយរៀងរាប់រយស្តង់ ព្រមជាមួយការប្រគំតន្ត្រីបែបចិនទាំង ២ យប់ផងដែរ។
ឆ្នាំថ្មីទៅក្រេបរសជាតិប៊ូសស្ត្រងកំប៉ុងថ្មី ទទួលយកលាភជ័យថ្មី ក្នុងការប្រគំតន្ត្រី BOOSTRONG CHINESE NEW YEAR concert៕