Content image - Phnom Penh Post

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កាល​ពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣ បាន​រៀបចំ​កិច្ច​ប្រជុំ​ធំ​ប្រចាំ​ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ «GAME TIME to the CHAMPION» ដើម្បី​អបអរសាទរ​សមិទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២២ របស់​នាយកដ្ឋាន​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត តាម​ដៃគូ​ធនាគារ ដែល​ក្នុង​នោះ​មាន ធនាគារ ABA ធនាគារ ស្ថាបនា ធនាគារJ-Trust, CIMB និង FTB។

កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​អបអរ​ដល់​ការ​បន្ត​រក្សា​តំណែង​លេខ «១» ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​មាន​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ​ នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០២២ (ផ្អែកតាម​បុព្វលាភ​ធានា​រ៉ាប់រង​ឆ្នាំ​ដំបូង) សម្រាប់​បណ្តាញ​ចែក​ចាយតាម​ដៃគូ​ធនាគារ (Partnership Distribution channel)។ លើស​ពី​នេះ កម្មវិធី​នេះ​ក៏​បាន​អបអរសាទរ​ដល់​បុគ្គលិក​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង ប្រធាន​ផ្នែក​លក់ និង​ប្រធាន​ផ្នែក​លក់​ជាន់​ខ្ពស់​តាម​តំបន់​ឆ្នើម ៣០ រូប​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ក្នុង​ឆ្នាំ ២០២២ ក្នុង​ការ​ផ្តល់​ប្រឹក្សា​យោបល់​ប្រកប​ដោយ​គុណភាព និង​វិជ្ជាជីវៈខ្ពស់ និង​ការ​ការពារ​អនាគត​ហិរញ្ញ​វត្ថុ​ជូន​ដល់​ក្រុម​គ្រួសារ​កម្ពុជា។

លោក ព្រូ ស៊ីថន នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​នាយកដ្ឋាន​ចែក​ចាយ​តាម​ដៃគូ​ ធនាគារ​នៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​សម្តែង​ការ​កោត​សរសើរ​ថា៖ «ខ្ញុំបាទ ពិត​ជា​មាន​មោទកភាព​ណាស់​ចំពោះ​ការ​ជួបជុំ​ដ៏​ធំ​មួយ​នេះ​ដែល​រៀបចំ​ឡើង​ដើម្បី​រឹតចំណង​មិត្តភាព​ការងារ ការ​ថ្លែង​អំណរគុណ និង​ការ​ទទួល​ស្គាល់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​មហា​គ្រួសារ​នាយកដ្ឋាន​យើង​ ក៏​ដូចជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២២ កន្លងមក។ ការ​ជួបជុំ​នេះ​ ក៏​មាន​គោលដៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន យុទ្ធសាស្រ្ត​ថ្មីៗ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក៏​ដូចជា ការ​គាំទ្រ​ពី​គណៈគ្រប់គ្រង​ប្រតិបតិ្ត​របស់​ក្រុមហ៊ុន​ចំពោះ​បុគ្គលិក​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង។

ខ្ញុំ​ក៏​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ ក្រោម​ការ​ដឹកនាំ​របស់​នាយិកា-នាយក-ផ្នែកលក់ តាម​ធនាគារ​ទាំងអស់​ និង​ក្រុម​ការងារ​គ្រប់​ផ្នែក​ដែល​តែងតែ​សហការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ធ្វើឱ្យ​ក្តី​សុបិន​របស់​អតិថិជន​យើង​ក្លាយ​ជា​ការ​ពិត។ ជាក់ស្តែង ក្រុមហ៊ុន​បាន​ផ្តល់​ទឹកប្រាក់​ជូន​អតិថិជន​ដែល​បណ្ណ​សន្យា​រ៉ាប់រង​ដល់​កាល​កំណត់​សរុបជិត ៨ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២២ និង​បន្ត​ផ្តល់​ជូន​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២៣ នេះ»។

លោក​បាន​ចែក​រំលែក​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាជីវកម្ម និង​អាទិភាព​ថ្មីៗ តាម​ដៃគូ​ធនាគារ​នីមួយៗ ការ​វិនិយោគ​បន្ថែម​លើ​ការ​អភិវឌ្ឍ​អាជីព​បុគ្គលិក​ផ្នែក​លក់ ផលិតផល​ថ្មី និង​ផែនការ​ជួបជុំ​គ្នា​តាម​តំបន់​សម្រាប់​ឆ្នាំ ២០២៣​នេះ។

ឆ្លៀតក្នុង​ឱកាស​នេះ លោក ព្រូ ស៊ីថន ក៍​សូម​ធ្វើការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​ធនាគារ​ឈាន​មុខ​ទាំង ៥ រួមមាន ធនាគារ​ស្ថាបនា​ ធនាគារ ABA ធនាគារ J-Trust, CIMB និង FTB ដែល​ជានិច្ច​ជាកាល​តែងតែ​ជួយ​ជ្រោមជ្រែង គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​មក​កាន់​ក្រុមហ៊ុន​ក្នុង​បេសកកម្ម​ជួយ​ផ្តល់​ការ​ការពារ និង​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​សម្រាប់​អតិថិជន​របស់​ធនាគារ​ទាំង ៥។

គួរ​បញ្ជាក់​ផងដែរ​ថា វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត គឺជា​ឧស្សាហកម្ម​មួយ​ដ៏​ថ្មី​ស្រឡាង​ដែល​ទើប​តែ​មាន​កំណើត​បាន​ ១០ ឆ្នាំ ប៉ុណ្ណោះ​នៅ​កម្ពុជា និង​ជា​វិស័យ​ដែល​ឈរ​លើ​មូលដ្ឋាន​ចម្បង​នៃ​ការ​គោរព​ពាក្យ​សន្យា ការ​ផ្តល់​ទំនុកចិត្ត និង​ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន។

ដូច្នេះ លោក ព្រូ ស៊ីថន បាន​សង្កត់​ធ្ងន់ផង​ដែរ​ថា ភាព​នាំមុខគេ​នៅ​ទីផ្សារ​កម្ពុជា​របស់​ក្រុមហ៊ុន​យើង​និង​នាយកដ្ឋាន​ចែកចាយ​តាម​ដៃគូ​ធនាគារ បាន​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ និង​គុណ​តម្លៃ​នៃ​ការ​បំពេញ​ការងារ​ដ៏ល្អ​ពី​និយោជិត​គ្រប់​រូប និង​ការ​សហការ​ល្អ​ជាមួយ​ដៃគូ​ធនាគារ​ទាំង​៥ ក៏​ដូចជា ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​នៅក្នុង និង​នៅ​ក្រៅ​ក្រុមហ៊ុន។

ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាជីវកម្ម និង​អាទិភាព​ថ្មីៗ តាម​ដៃគូ​ធនាគារ​នីមួយៗ​រួមផ្សំ​ជាមួយ​នឹង​សមត្ថភាព​ដ៏​ខ្លាំង​នៃ​ការ​អនុវត្ត​ផែនការ​ទាំង​នេះ ព្រមទាំង​ការ​វិនិយោគ​បន្ថែម ការ​អភិវឌ្ឍ​អាជីព​បុគ្គលិក​ផ្នែកលក់ និង​ផលិតផល​ថ្មី លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​រក្សា​បាន​ភាព​នាំមុខ​គេ​បន្ត​ទៀត​នៅ​ឆ្នាំ ២០២៣ នេះ​ជាក់​ជា​មិនខាន៕

ដើម្បី​ក្លាយ​ជា​បុគ្គលិក​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង​របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅ​កាន់៖ ​https://www.manulife.com.kh/km/careers-with-us/insurance-specialist.html